អ្នកពន្លត់អគ្គីភ័យនៅសម័យអេដូដូចជាវីរបុរសសង្គ្រោះប្រជាជន

រហូតមកដល់ពេលនេះស្ថាបត្យកម្មផ្ទះឈើនៅតែមានច្រើនក្នុងប្រទេសជប៉ុន។ នៅសម័យអេដូផ្ទះទាំងអស់ត្រូវបាន​សាងសង់ពីឈើ។ ទីក្រុងតូក្យូនាសម័យនោះគឺក្រុងអេដូជាតំបន់ដែលមានប្រជាជនច្រើនជាមួយ​នឹងផ្ទះឈើស្ថិតនៅជិតគ្នា។

ទន្ទឹមនឹងនេះអាកាសធាតុនៅអេដូស្ងួតក្នុងរដូវរងារដែលជាមូលហេតុបង្កអោយមានអគ្គិភ័យ ហើយស្ថាបត្យកម្មផ្ទះឈើជាហេតុបង្កអគ្គិភ័យនៅអេដូដែលពិបាកក្នុងការពន្លត់ភ្លើង។

នៅសម័យនោះអាចនិយាយបានថា “អ្នកពន្លត់អគ្គីភ័យ” ដូចជាវីរបុរសជាតិ។

រូបភាព https://mag.japaaan.com/archives/61255

កាលពីមុន “អ្នកពន្លត់អគ្គីភ័យ” គេហៅថា 火消し (Hikeshi) – អ្នកពន្លត់អគ្គីភ័យ។ មនុស្សសម័យមុននិយាយ​ថា៖

“ភ្លើង និងការឈ្លោះប្រកែកជាការប្រសើរនៃក្រុងអេដូ”

ប្រជាជនអេដូពីមុនមានចិត្តឆេវឆៅ ហើយជារឿយៗនៅក្រុងអេដូតែងតែមានអគ្គិភ័យកើតឡើង ដូច្នេះឃ្លាខាង​លើត្រូវទាំងន័យចំ និង​ន័យធៀប។ លើសពីនេះ Hikeshi កាលពីបុរាណមានភាពក្លាហាន និងមុខរបរគួរឱ្យកោតសរសើរបំផុត។

កាលពីសម័យមុនសម្លៀកបំពាក់របស់អ្នកពន្លត់អគ្គីភ័យក៏ឡយណាស់មាន​ក្បាច់រចនាទាំងសងខាង (មាន​ន័យ​ថា​អាវទាំងសងខាងសុទ្ធតែអាចពាក់បាន)។

នៅពេលមានអគ្គីភ័យផ្ទុះឡើង Hikeshi ត្រូវប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ជម្លៀសហ្វូងមនុស្ស និងពន្លត់អគ្គីភ័យភ្លាម។ ដូច្នេះសម្លៀកបំពាក់របស់ពួកគេត្រូវរចនាពណ៌ឆើតអោយស្រួលមើលឃើញតាមដែលអាចធ្វើទៅបាន។

នេះគឺជាគំរូអាវពេញនិយមមួយចំនួន។

រូបភាព http://karapaia.com/archives/52288439.html

រឿងរ៉ាវនិយាយអំពីចោរ និងកង្កែប។


រូបភាព http://karapaia.com/archives/52288439.html

នេះជារឿងពិតរបស់បុរសម្នាក់ឈ្មោះ Minamoto no Yorimitsu ជាវីរបុរសដែលបានកម្ចាត់សត្វពីងពាងយក្ស។

ក្រៅពីនេះនៅមានរឿងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។

រូបភាព http://karapaia.com/archives/52288439.html

នៅក្នុងចំណោមសម្លៀកបំពាក់ទាំងនេះ Hikeshi នឹងប្រថុយជីវិតរបស់ពួកគេរត់ចូលភ្លើងដើម្បីការពារជីវិតរបស់ប្រជាជន។

និយាយអញ្ចឹងខ្ញុំនឹងណែនាំអ្នកពីវិធីសាស្ត្រពន្លត់អគ្គីភ័យដែលគេប្រើនៅសម័យនោះ។ តើគេប្រើទឹកឬ? មិន​មែន​ទេព្រោះបើប្រើទឹកនឹងមិន​ទាន់។ នៅសម័យអេដូគ្មានទឹកប្រើគ្រប់គ្រាន់ទេ ហើយក៏គ្មានរថយន្តពន្លត់អគ្គីភ័យដូចសព្វថ្ងៃដែរ ដូច្នេះប្រើទឹកគ្មានប្រសិទ្ធភាពទេ។ វិធីសាស្ត្រពន្លត់អគ្គីភ័យពីបុរាណគឺការ “បំផ្លិចបំផ្លាញ” មែនហើយអ្នកពន្លត់អគ្គីភ័យនឹងបំផ្លាញផ្ទះមុនពេលភ្លើងរាលដាល។

ពេលមានអគ្គីភ័យធំវិធីសាស្រ្តនេះមិនអាចធ្វើទៅបានទេ ដូច្នេះអេដូបានរៀបចំផ្ទះក្រុងទៅជាចង្កោមដោយដាក់នៅចន្លោះប្រឡាយធារាសាស្ត្រ។

ចំពោះជនដែលបណ្តាលអោយភ្លើងឆេះនឹងទទួលទណ្ឌកម្មធ្ងន់គឺទោសប្រហារជីវិត។ សូមក្រឡេកមើលផលវិបាកដែលបណ្តាលមកពីអគ្គិភ័យក្នុងកំឡុងសម័យអេដូ។

សរុបសេចក្ដី Hikeshi – ជាមនុស្សមិនខ្វល់ពីជីវិតរបស់ពួកគេ មិនត្រឹមតែស្លៀកសម្លៀកបំពាក់អង់អាចប៉ុណ្ណោះទេ ថែមទាំងមានភាពក្លាហាន ប្តេជ្ញាចិត្ត និងលះបង់ខ្លួនឯងដើម្បីការពារក្រុងអេដូ។

សូមសរសើរដល់អ្នកពន្លត់អគ្គីភ័យនៅសម័យមុន និងបច្ចុប្បន្ននេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: