វិធានការណ៍ពិគ្រោះយោបល់ពហុភាសាអំពីវីរុសកូរ៉ូណា

បណ្តាខេត្តនានាក្នុងប្រទេសជប៉ុនបានបញ្ជាក់មានអ្នកឆ្លងវីរុសកូរ៉ូណា ហើយបង្កើតសេវាព័ត៌មានពហុភាសាសម្រាប់​អ្នកដំណើរ និងជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន។

រូបភាព https://www.photo-ac.com/main/detail/2971065?title

ស្ថិតនៅខេត្ត Gunma ច្រកចេញចូលតែមួយសម្រាប់ជនបរទេសនៅ Gunma មានសេវាកម្មប្រឹក្សាយោបល់ ៥ ភាសាដំណើរការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ សេវាកម្មជាភាសាអង់គ្លេសចាប់ពីម៉ោង ១០ ព្រឹកដល់ ៤ ល្ងាចនៅចុងសប្តាហ៍រហូតដល់ចុងខែមីនាលេខទូរស័ព្ទ៖ 027-289-8275

មជ្ឍមណ្ឌលប្រឹក្សាសម្រាប់ជនបរទេសខេត្ត Yamanashi ផ្តល់សេវាកម្មចំនួន ១០ ភាសា។ សេវាកម្មប្រឹក្សាចាប់ពីម៉ោង ៩ ព្រឹកដល់ ៤ ល្ងាច ថ្ងៃអង្គារដល់ថ្ងៃសៅរ៍។ លេខទូរស័ព្ទ៖ 055-222-3390

នៅខេត្ត Hiroshima មជ្ឈមណ្ឌលអន្តរជាតិ Hiroshima ផ្តល់សេវាប្រឹក្សាចំនួន ១០ ភាសា។ សេវាកម្មនេះដំណើរការចាប់ពីម៉ោង ៨ៈ៣០ នាទីព្រឹកដល់ ៧ យប់ថ្ងៃធ្វើការ និងចាប់ពីម៉ោង ៩ៈ៣០ ព្រឹកដល់ ៦ ល្ងាចថ្ងៃសៅរ៍។ លេខទូរស័ព្ទ៖ 0120-783-806

មជ្ឈមណ្ឌលជនបរទេសក្នុងខេត្ត Miyazaki ផ្តល់សេវាប្រឹក្សាចំនួន ១៨ ភាសា។ សេវាកម្មចាប់ពីម៉ោង ១០ ព្រឹកដល់ ៧ យប់ថ្ងៃអង្គារដល់ថ្ងៃសៅរ៍។ លេខទូរស័ព្ទ៖ 0985-41-5901

លោកអ្នកអាចចូលទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ NHK WORLD សម្រាប់ព័ត៌មានបន្ថែម។

ព័ត៌មានតាមរយៈ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: