មើលមិនព្រិចភ្នែកវិធីតំរៀបកាក់ច្រើនជាន់ពិតជាពូកែណាស់
ចំពោះមនុស្សគ្រប់គ្នាកាក់គ្រាន់តែជារបស់ចាស់ដែលកម្រនឹងប្រើ ប៉ុន្តែចំពោះសិល្បករមួយចំនួននៅក្នុងប្រទេសជប៉ុនឈ្មោះ Tani មានឈ្មោះហៅក្រៅ @thumb_tani គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាការបំផុសគំនិតជួយអោយគាត់មានភាពច្នៃប្រឌិតឥតឈប់ឈរ។ ជារៀងរាល់ថ្ងៃ Tani ទាក់ទាញចំណាប់អារម្មណ៍អ្នកតាមដានគាត់រាប់ពាន់នាក់ព្រោះតែវិធីរៀបកាក់យ៉ាងជំនាញ។ តោះមកទស្សនាស្នាដៃរបស់ Tani ទាំងអស់គ្នា អ្នកប្រាកដជាមិនអាចជឿនឹងភ្នែកទេ។
រូបភាព Twitter
Tani ធំដឹងក្តីនៅទីក្រុង Sendai កោះ Honshu ស្ថិតនៅភាគឦសានទីក្រុងតូក្យូប្រទេសជប៉ុន។ ដំបូងពេលចែករំលែកស្នាដៃរៀបកាក់របស់ខ្លួនលើបណ្តាញសង្គម Twitter និង Youtube គាត់ទទួលបានការគាំទ្រជាច្រើនពីអ្នកនិយមលេងអុីនធឺណេតជុំវិញពិភពលោក។
最近は、できるだけ崩すところも撮るようにしています。 pic.twitter.com/h78TTXL8R5
— た ぬ (@thumb_tani) November 11, 2017
មនុស្សជាច្រើនដែលមើលវីដេអូរបស់គាត់ភ្ញាក់ផ្អើលហេតុអ្វីបានជាគាត់អាចតំរៀបកាក់ត្រង់ជួរបែបនេះ។ មិនត្រឹមតែប៉ុណ្ណឹង Tani ក៏អាចរៀបចំកាក់ជាច្រើនលើឈើចាក់ធ្មេញឬប៉េងប៉ោង និងឧបករណ៍ស្តើងផ្សេងៗទៀតផងដែរ នៅលើទំព័រផ្ទាល់ខ្លួនគាត់បាននិយាយថារបៀបរៀបកាក់មិនងាយស្រួលទេ។ ដូចជាយើងសាងសង់ផ្ទះត្រូវធ្វើគ្រឹះអោយបានរឹងមាំទើបអាចតំរៀបមិនខ្លាចរលំ បន្ទាប់មកទៀតដាក់កាក់បញ្ឈរឬផ្ដេកតាមលំនាំដែលអ្នកចូលចិត្ត។
想像以上の反応に驚いてます…。
「てっぺんの部分どうやるんだ?」「接着剤か?」「CGか?」といった声があったので、作り方を紹介します。 pic.twitter.com/w3wFJ5iSRs— た ぬ (@thumb_tani) September 22, 2017
ជាមួយនឹងភាពបុិនប្រសប់បែបនេះ Tani សមនឹងទទួលកិត្តិយសក្នុងនាមជាអ្នករៀបកាក់ជំនាញម្នាក់។
AD