សិស្សបឋមសិក្សាជប៉ុនបង្កើតកម្មវិធីបញ្ចប់ការសិក្សាអនឡាញដោយខ្លួនឯងតាមរយៈ Minecraft
ពិតជាអស្ចារ្យណាស់ដែលយុវជនសព្វថ្ងៃនេះមានគំនិតច្នៃប្រឌិតបែបនេះ។
ដើម្បីត្រួតពិនិត្យការរីករាលដាលនៃ COVID-១៩ សាលារៀននៅប្រទេសជប៉ុនត្រូវបានបិទបណ្តោះអាសន្ន ហើយប្រហែលនឹងបន្តបិទរហូតដល់និទាឃរដូវ។ នៅចុងខែមីនា និងដើមខែមេសានៅប្រទេសជប៉ុនជាពេលបញ្ចប់ការសិក្សា ដូច្នេះទំនងជាសិស្សនឹងខកខានពិធីដ៏សំខាន់នេះ។
សិស្សបឋមមួយចំនួនមិនចង់អោយឳកាសសំខាន់ក្នុងជីវិតកន្លងផុតទៅ ដូច្នេះផ្តើមគំនិតបង្កើតពិធីបញ្ចប់ការសិក្សាសម្រាប់ខ្លួន។ ប្រសិនបើអ្នកមិនអាចរៀបចំពិធីបញ្ចប់ការសិក្សានៅសាលាអ្នកអាចធ្វើតាមរយៈ Minecraft ក្នុងយុគសម័យឌីជីថលនេះ។
(Minecraft គឺជាឈ្មោះហ្គេមបើកចំហរមួយប្រភេទដែលកំពុងពេញនិយមនាពេលថ្មីៗនេះ) ។
「何やってんの?」
「みんなで卒業式をやることにした」え?すげえ。
小学生が集まって自分たちで卒業式を始めた。 pic.twitter.com/qqk2XnmK6g— 柏原周平 (@backyennew) March 14, 2020
ការបង្ហោះរបស់អ្នកប្រើ Twitter @backyennew បានចែករំលែកពិធីបញ្ចប់ការសិក្សា “និម្មិត” របស់កូនប្រុសគាត់ដែលរៀនថ្នាក់បឋមសិក្សាធ្វើឡើងជាមួយមិត្តភក្តិមួយចំនួន។
អ្វីដែលគួរអោយចាប់អារម្មណ៍គឺប្អូនៗបានបង្កើតគំនិតជាមួយគ្នាដោយគ្មានការណែនាំពីគ្រូឡើយ។
一日中オンラインで集まってゲームをやって笑い転げている。楽しそうで良いねぇ。 pic.twitter.com/sYqoJ1zYaj
— 柏原周平 (@backyennew) March 14, 2020
មើលទៅក្មេងប្រុសដូចជាទទួលបានពិធីបញ្ចប់ការសិក្សាយ៉ាងពិសេស និងសប្បាយរីករាយ។
会場もすごくよく出来ている。 pic.twitter.com/HKjVCaOmOf
— 柏原周平 (@backyennew) March 14, 2020
ចំពោះអ្នកដែលយល់ថាហ្គេមអនឡាញមិនល្អសម្រាប់កុមារ អ្នកអាចមើលទៅលើចំណុចវិជ្ជមាននេះ។
ទោះជាយ៉ាងណាយើងនៅតែសង្ឃឹមថាក្មេងៗអាចត្រឡប់ទៅសាលារៀនជួបមិត្តភក្តិ និងមានពិធីបញ្ចប់ការសិក្សាពិតប្រាកដ។ ដូច្នេះដំបូងត្រូវអនុវត្តវិធានការណ៍ការពារជំងឺឱ្យមានប្រសិទ្ធភាពសិន។
Sacchan