ជនមួយ​ចំនួន​ស្តុកក្រដាសបង្គន់ទុកដើម្បីទាញយកប្រយោជន៍

សូម្បីតែខ្លួនខ្ញុំផ្ទាល់ជាជនជាតិជប៉ុនក៏មិនយល់ពីមូលហេតុជនជាតិជប៉ុនចូលចិត្តបង្គន់ផងដែរ។

បច្ចុប្បន្ននេះប្រជាជនជប៉ុនភិតភ័យដោយសារតែវីរុសកូរ៉ូណាដែលជាហេតុធ្វើអោយមនុស្សជាច្រើនស្តុកក្រដាសបង្កន់​ទុកបណ្តាលអោយ​មាន​បញ្ហាសង្គម។

ហេតុអ្វីបានជាប្រទេសជប៉ុនផលិតបង្គន់ស្វ័យប្រវត្តិដោយគ្រាន់តែចុចប៊ូតុងលាងសម្អាតបែរជាត្រូវ​ការក្រដាសបង្កន់បែបនេះទៅវិញ? មិន​មែន​ខ្វះ​ក្រដាសអនាម័យប្រើទេ ប៉ុន្តែ​ស្តុកទុកដើម្បី​លក់​ពេល​ឡើង​ថ្លៃទាញយក​ផលប្រយោជន៍។

ស្ថានភាពស្តុកទំនិញទុកបែបនេះបណ្តាលអោយ​ខ្វះក្រដាសបង្គន់ប្រើ។ ចំពោះអ្នក​ដែល​មិន​ធ្លាប់ប្រើប៊ូតុង​លាង​សម្អាត​ពិតជាមិន​ងាយ​ឡើយ។

តើអ្នក​នឹងធ្វើ​អ្វីបើគ្មាន​ក្រដាសបង្គន់? ខ្ញុំសុំ​អនុញ្ញាតនិយាយ​រឿងទាក់ទងនឹងក្រដាសបង្គន់ក្នុងប្រវត្តិសាស្ត្រជប៉ុន។

កាលពីសម័យ​មុន​ក្រដាសស្តើង ដូច្នេះអ្នក​ត្រឹមតែ​អាចប្រើធ្វើជាក្រដាសបង្គន់ប៉ុណ្ណោះ។ នេះជាដំស្រាយសម័យ​នោះ

រូបភាព https://mag.japaaan.com/archives/114800

បំណែកឈើដែលអ្នកឃើញក្នុងរូបភាពហៅថា Chuugi គេប្រើជំនួសក្រដាសបង្គន់។ Chuugi ក៏​ធ្លាប់ឃើញនៅក្នុងគំនូរបុរាណជាច្រើនផងដែរ។

រូបភាព https://mag.japaaan.com/archives/114800/キャプチャ2-4

នៅក្នុងរូបភាពកុមារម្នាក់កំពុងយក Chuugi ដោយប្រើដៃម្ខាង។ ដោយសារនៅសម័យ​មុន​បត់ជើងគេអង្គុយ​ចោង​​ហោងលើដី ដូច្នេះប្រជាជនជប៉ុនពាក់ស្បែកជើងឈើខ្ពស់ជៀសវាងកខ្វក់គូទ និងសម្លៀកបំពាក់។

Chuugi មិន​ប្រើម្តងដូចក្រដាសបង្គន់ទេតែអាច​ប្រើឡើងវិញ ឬអាចប្រើសំបកដបជំនួសក៏បាន។

អ្នកកំពុងគិតថាធ្វើយ៉ាងណាសម្អាតដោយគ្រាន់តែប្រើបន្ទះឈើ? ដើម្បីឆ្លើយសំណួរនេះចាំបាច់ត្រូវយល់ពីភាពខុសគ្នារវាងរបៀបបន្ទោរបង់របស់មនុស្សសម័យមុន​ និងបច្ចុប្បន្ន? 

សូមមើលរូបភាពខាងលើក្មេងម្នាក់​ដាក់ Chuugi ម្ខាងលើដី និង​ម្ខាងទៀតដោតចូលគូទ បន្ទាប់មកប្រឹងជុះម្តងអោយហើយ។ ប្រសិនបើជុះ​តាម​សម្រួលលាមកប្រាកដជានៅសល់ ខ្ចីកម្លាំងរបស់ Chuugi ជុះម្តងអោយឆាប់ដូច្នេះវាអាចនឹង​ល្អ។ បើនៅតែមានលាមកអ្នកអាចប្រើ Chuugi ដើម្បីយកចេញ។

ដំណោះស្រាយបែបនេះប្រាកដជាមាន​សម្លេងខ្លាំង។ ភាគច្រើន​គេ​ប្រើ Chuugi នៅសតវត្សទី ១៩ ។

សព្វថ្ងៃក្រដាសបង្គន់កាន់តែកម្រនៅលើទីផ្សារ ប៉ុន្តែអ្នកបែរជាមិន​ទម្លាប់ប្រើបង្គន់លាងសម្អាតដោយស្វ័យប្រវត្តិ។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: