ហាងកាហ្វេឆ្មា cosplay គួរឱ្យស្រឡាញ់បំផុតនៅជប៉ុន

តោះចូល​ផឹក​ក្នុងហាងកាហ្វេឆ្មាដែល​ម្ចាស់ cosplay អោយដូចតួអង្គកំប្លែងគួរឱ្យស្រឡាញ់ណាស់!

នៅប្រទេសជប៉ុនហាងកាហ្វេល្បីឈ្មោះ Nekoya បានបង្ហោះរូបភាពគួរឱ្យស្រឡាញ់របស់ឆ្មាស្លៀកឈុត cosplay ។ ភាគច្រើន​សម្លៀកបំពាក់ទាំងនេះសុទ្ធតែអស់សំណើចព្រោះតែគំនិតយកតាមរឿងគំនូរជីវចលនៅជប៉ុន។

ហាងកាហ្វេ Nekoya ជាជម្រើសដ៏ពេញនិយមបំផុតមានសាខាពីរកន្លែងមួយនៅ Saitama និងមួយទៀតនៅ Kawagoe ។ កន្លែងទាំងពីរនាំមកនូវបរិយាកាសល្អសម្រាប់អ្នក​មកកាន់ហាងឆ្មាគួរឱ្យស្រឡាញ់នេះ។ ទោះបីជាមាន​ឆ្មាច្រើន ប៉ុន្តែរឿងឳប និង​អង្អែលសត្វឆ្មាក្នុង​ហាងត្រូវហាម​ឃាត់ អ្នក​គ្រាន់តែ​អាច​ផឹក​ភេសជ្ជៈ និងមើលវាតែប៉ុណ្ណោះ។

 

ប្រភព GameK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: