រូបភាពឡានក្រុងដែល​គេអោយឈ្មោះថាអង់អាចបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ គឺជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ប្រជាជន​ជប៉ុន។ ពេលនោះមានគ្រោះមហន្តរាយ​រលក​យក្សស៊ូណាមិក្នុងតំបន់ Tohoku បណ្តាលឱ្យមនុស្សចំនួន ៣៤០,០០០ នាក់ត្រូវជម្លៀសចេញ។ ប្រាំបួនឆ្នាំបានកន្លងផុតទៅចាប់តាំងពីរឿងនោះកើតឡើង ប៉ុន្តែនៅតែមានប្រជាជនជាង ៤ ម៉ឺននាក់ជាប់ក្នុង​តំបន់ដាច់ស្រយាល។

រូបថតខាងក្រោមត្រូវបានថតថ្ងៃទី ១៣ ខែមីនា ពីរថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយកើតឡើង។ រូបថតឡានក្រុងត្រូវគេដាក់ឈ្មោះថារថយន្ដក្រុងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។

រូបភាព https://www.imishin.me/osakashie-basu-tohoku/

នេះជាឡានក្រុងរបស់ទីក្រុងអូសាកាថតនៅទីក្រុង Sendai ខេត្ត Miyagi ស្ថិតក្នុង​តំបន់ Tohoku ។ កន្លែងកើតហេតុមានភាពច្របូកច្របល់ កម្ទេចកម្ទីបាក់បែកតាមចិញ្ចើមថ្នល់ ហើយមេឃកំ​ពុង​ធ្លាក់​ព្រិលយ៉ាងខ្លាំង។

បន្ទាប់ពីគ្រោះមហន្តរាយកើតឡើងរថយន្តក្រុងត្រូវបានដាក់ពង្រាយដើម្បីដឹកមនុស្សពីតំបន់គ្រោះថ្នាក់ទៅកាន់មណ្ឌលសុខភាព មណ្ឌលពាណិជ្ជកម្ម និងកន្លែងងូតទឹកសាធារណៈត្រូវបានរៀបចំដោយក្រុមការពារ។ ក្នុងនោះមាន​ឡានក្រុងចំនួន ២ គ្រឿងត្រូវបានផ្ទេរពីទីភ្នាក់ងារដឹកជញ្ជូនទីក្រុងអូសាកាទៅទីក្រុង Sendai ។

នៅពេលបញ្ជូនរថយន្តទាំងពីរនេះទៅអ្នកទទួលខុសត្រូវបាននិយាយថា៖

“បន្ទាប់ពីត្រលប់មកវិញចូរយើងខឹងជាមួយគ្នា”

ហេតុ​អ្វីត្រូវខឹង? សូម​អាន​រឿងរ៉ាវខាងក្រោម​។

នៅម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១២ ខែមីនាក្រោយរយៈពេល ១២ ម៉ោងបន្ទាប់ពីគ្រោះមហន្តរាយកើតឡើងមាន​សំណើរសុំជំនួយសង្គ្រោះបន្ទាន់ទៅកាន់ទីក្រុងអូសាកា។ ទោះបីពេល​នោះទៀបភ្លឺក៏បុគ្គលិកទីភ្នាក់ងារដឹកជញ្ជូនរៀបចំយានយន្ត និងអ្នកបើកបរយ៉ាងលឿន។ ពួកគេរៀបចំស្បៀងអាហារ និងភួយយកចេញពីឃ្លាំងស្តុបរបស់ទីក្រុងអូសាកា។

គួរអោយស្តាយថ្ងៃនោះជាថ្ងៃសៅរ៍រថយន្តក្រុងមិនអាចដំណើរការថ្ងៃឈប់សម្រាកទេ ប្រសិន​បើ​ចង់​ដំ​ណើរការថ្ងៃ​ឈប់​សម្រាកត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលក្រុង។ ទោះយ៉ាងណារដ្ឋាភិបាលគ្មាន​សកម្មភាព​អ្វីទាល់តែសោះ។

ប៉ុន្តែយោងតាមព័ត៌មានដែលទទួល​បានពីទូរទស្សន៍ និងវិទ្យុ ស្ថានភាពនៅតំបន់ Tohoku កាន់តែបន្ទាន់ខ្លាំងឡើង អ្នកទទួលបន្ទុកភ្នាក់ងារដឹកជញ្ជូនទីក្រុងអូសាកាសម្រេចចិត្តមិនអាចរង់ចាំទៀតទេ។ មនុស្សម្នាក់នេះចេញបញ្ជាឱ្យចាប់ផ្តើមដោយមិនរង់ចាំការណែនាំពីថ្នាក់លើសម្រេចចិត្តទទួលខុសត្រូវទាំងស្រុង។

រូបភាព https://www.imishin.me/osakashie-basu-tohoku/

ម៉ោង ១១ ព្រឹកជាងរថយន្ដក្រុងបានទៅដល់ទីក្រុង Sendai មានអ្នកបើកបរ ៦ នាក់ វិស្វករម្នាក់ និងអ្នកគ្រប់គ្រង​ម្នាក់រួមទាំងគ្រឿងឧបភោគបរិភោគចំនួន ១០.០០០ និងភួយចំនួន ១៨០០ ។ កន្លែងអង្គុយរបស់អ្នក​បើក​ឡាន​ក្រុងគ្មានខ្សែក្រវ៉ាត់សុវត្ថិភាពទេ ដូច្នេះអ្នកបើកបរមិនអាចបើកលើផ្លូវល្បឿនលឿនឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ផ្លូវពីអូសាកាទៅដល់ Sendai ជាផ្លូវល្បឿនលឿន ៨៥០ គីឡូម៉ែត្រ ពេលនោះរថយន្តចំណាយពេលត្រឹមតែ ១៦ ម៉ោងធ្វើ​ដំ​ណើរប៉ុណ្ណោះ។

បន្ទាប់ពីទៅដល់មិន​ទាន់​សម្រាក​ផងពួកគេបន្តចែកកញ្ចប់ជួយសង្គ្រោះ។ អាហារត្រូវ​បាន​ចែក​អោយ​ជន​រងគ្រោះ និង​ភួយផ្តល់អាទិភាពសម្រាប់អ្នក​រងារ។

បន្ទាប់មករថយន្តបន្តជួយសង្គ្រោះក្រុមរថយន្តក្រុងក្នុងតំបន់។

រូបភាព https://www.imishin.me/osakashie-basu-tohoku/

បាវចនាប្រតិបត្តិការដែលមេបញ្ជាការបានលើកឡើងគឺ៖

“អោយ​តែមាន​ផ្លូវឡានក្រុងនឹងធ្វើដំណើរ ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ត្រូវទទួលតួនាទីជួយសង្គ្រោះក្នុងតំបន់​រងគ្រោះមហន្តរាយ។”

មនុស្សគ្រប់គ្នានៅលើឡានក្រុងសម្រេចមិនអើពើនឹងបទបញ្ជារបស់ថ្នាក់លើ ផ្តល់អាទិភាពដល់ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ។ ហេតុដូច្នេះវាត្រូវបានគេចាត់ទុកជាឡានក្រុងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។

បន្ទាប់មកទៀតរថយន្តក្រុងមកពីទីក្រុងផ្សេងៗបានប្រមូលផ្តុំគ្នាយ៉ាងលឿនមានប្រហែល ១៥០ គ្រឿង។

ប្រាំបួនឆ្នាំបានកន្លងផុតទៅចាប់តាំងពីគ្រោះមហន្តរាយដ៏អាក្រក់កើតឡើង។ ក្នុងបរិបទគ្រោះមហន្តរាយកំពុងកើតឡើងចំពោះមនុស្សជាតិខ្ញុំគ្រាន់តែចង់រំលឹកបន្តិចអំពីទង្វើដ៏កក់ក្តៅនេះ។ សង្ឃឹមថាយើងអាចយកឈ្នះជា​មួយគ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: