ម៉ូដែលអាវយឺតជួយអោយដងខ្លួនរបស់អ្នកស្រស់ស្អាតដូចក្តីស្រមៃ
យើងម្នាក់ៗសុទ្ធតែចង់បានរាងស្រស់ស្អាត ប៉ុន្តែធ្វើលំហាត់ប្រាណ ការបរិភោគដើម្បីទទួលបានរាងស្អាតមិនមែនជារឿងងាយស្រួលឡើយ។ នេះជាមូលហេតុមានមនុស្សមួយចំនួនបង្ហោះអួតរូបថតដងខ្លួនស្រស់ស្អាតលើបណ្តាញសង្គម ចំណែកអ្នកមើលចុចចូលចិត្តរូបថតនិមិត្តរូបរបស់ខ្លួន ហើយអាក់អន់ចិត្តចំពោះរូបរាងខ្លួនឯង។
ទោះយ៉ាងណាអ្នកច្នៃមូ៉តជនជាតិជប៉ុនបានបង្ហាញអោយមនុស្សទាំងអស់គ្នាឃើញថាមិនចាំបាច់ហាត់ប្រាណរក្សារាងព្រោះតែមានអ្នកច្នៃមូដសម្លៀកបំពាក់ជួយបំភានភ្នែកយ៉ាងល្អ។
ដំបូងគឺម៉ូដែលអាវយឺត 3D ជួយបង្កើនទំហំដើមទ្រូងរបស់ស្រ្តី។
រូបភាព https://soranews24.com/2020/03/16/optical-illusion-boob-shirts-from-japan-get-new-models-and-tricks-to-fool-please-the-eye/
បន្ទាប់មកគឺម៉ូដែលអាវយឺតសម្រាប់នារីដែលចូលចិត្តបែបសិចស៊ី។
រូបភាព https://soranews24.com/2020/03/16/optical-illusion-boob-shirts-from-japan-get-new-models-and-tricks-to-fool-please-the-eye/
អាវយឺតទាំងពីរនេះត្រូវបានគេរចនាឡើងដើម្បីបំភាន់ភ្នែកមិនថាអ្នកមានដើមទ្រូងរាបស្មើរយៈពេលយូរប៉ុណ្ណា គ្រាន់តែពាក់អាវយឺតសាមញ្ញជួយអោយមើលទៅដើមទ្រូងសិចសុី។
លើសពីនេះទៀតមានអាវដៃវែងផងដែរ។
រូបភាព https://soranews24.com/2020/03/16/optical-illusion-boob-shirts-from-japan-get-new-models-and-tricks-to-fool-please-the-eye/
ត្រូវចាំថាអាវនេះសម្រាប់ស្រ្តីពាក់ប៉ុណ្ណោះ។
រូបភាព https://soranews24.com/2020/03/16/optical-illusion-boob-shirts-from-japan-get-new-models-and-tricks-to-fool-please-the-eye/
កុំបារម្ភក្រុមហ៊ុនក៏ផលិតអាវយឺតដ៏ស្រស់ស្អាតសម្រាប់បុរសផងដែរ។
រូបភាព https://soranews24.com/2020/03/16/optical-illusion-boob-shirts-from-japan-get-new-models-and-tricks-to-fool-please-the-eye/
ទោះជាយ៉ាងណាប្រសិនបើអ្នកចង់អោយដងខ្លួនស្រស់ស្អាតជាមួយនឹងសម្លៀកបំពាក់គ្រប់ប្រភេទយល់ល្អត្រូវរក្សារបបអាហារ និងលំហាត់ប្រាណសមហេតុផល។ មិនត្រឹមតែជួយអ្នកឱ្យមានរាងស្អាតប៉ុណ្ណោះទេ ថែមទាំងមានសុខភាពល្អទៀតផង ហើយសំខាន់បំផុតត្រូវចេះស្រលាញ់រាងកាយរបស់ខ្លួន។ ទោះបីជាអ្នកមិនមានដើមទ្រូងធំឬសាច់ដុំក៏ដោយ ប៉ុន្តែអ្នកនៅតែមានមោទនភាពចំពោះសុខភាពល្អ។
Sacchan