រូបគំនូរល្បីៗរបស់សិល្បករជនជាតិជប៉ុនលើបណ្តាញសង្គម Twitter
នៅប្រទេសជប៉ុនសិល្បករល្បីៗជាច្រើនបានបង្ហោះស្នាដៃរបស់ពួកគេនៅលើ Twitter ។ ក្រៅពីនេះអ្នកក៏អាចរកឃើញស្នាដៃជាងគំនូរ និងគំនូរដែលមានទេពកោសល្យជាច្រើនទៀតជាមួយនឹង Hashtag #私の作品もっと沢山の人に広がれ祭り(ពិធីបុណ្យបង្ហាញស្នាដៃរបស់ខ្ញុំអោយមនុស្សគ្រប់គ្នាបានឃើញ) ។ នេះក៏ជាកន្លែងដែលសិល្បករមានទេពកោសល្យជាច្រើនបង្ហាញខ្លួនផងដែរ។
ខាងក្រោមនេះជាសិល្បករនៅលើបណ្តាញ Twitter ។
Avogado6
JAPO ធ្លាប់ចុះផ្សាយអត្ថបទជាច្រើនទាក់ទងនឹងសិល្បកររូបនេះពីមុន។ ខ្លឹមសាររបស់សិល្បករផ្តោតលើបញ្ហាសង្គមជាពិសេសជំងឺផ្លូវចិត្ត។
—> Follow: avogado6
ស៊េរីគំនូរកាន់តែពិសេសជាងមុន។
សិល្បករគំនូរជីវចល Anime ជនជាតិបារាំងដើមកំណើតនៅទីក្រុងតូក្យូឈ្មោះ Thomas Romain ល្បីល្បាញដោយសារផ្ទាំងគំនូរកូនប្រុសរបស់គាត់ជាគំនូរមានប្រជាប្រិយភាពបំផុត។ លោក Romain ធ្វើអោយផ្ទាំងគំនូរកាន់តែពិសេសរួមជាមួយបច្ចេកទេសរបស់កូនប្រុសគាត់។
—> Follow: Thomasintokyo
ស៊េរីរូបភាពសត្វមាឌធំគួរអោយស្រលាញ់។
វិចិត្រកររូបគំនូរ Kubota ទទួលបានការគាំទ្រជាច្រើនដោយសារស៊េរីរូបភាពសត្វដែលមានទំហំធំតែមិនគួរឱ្យខ្លាច។
—> Follow: Kubota
Miki Katoh – ស្ត្រីស្រស់ស្អាតស្លៀក Kimono
Miki Katoh ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការពណ៌នា និងផ្តោតសំខាន់លើភាពទាក់ទាញរបស់ស្រ្តីស្លៀកឈុត Kimono ជាមួយនឹង background ស្ថាបត្យកម្មទំនើបឬទេសភាពស្រស់ស្អាតនៃប្រទេសជប៉ុនដូចជាភ្នំហ្វូជី។
—> Check out: mikikatoh
Ukiyo-e – មនុស្សពីមុន និងឥឡូវ
អ្នកនិពន្ធស៊េរីរូបភាពទាំងនេះគឺ Web Designer Takayuki Yamada អ្នកដែលលុបបំបាត់គម្លាតរវាងអតីតកាល និងសម័យទំនើប។
សូមជ្រើសរើសសិល្បករដែលអ្នកចូលចិត្ត! ហើយចំណាយពេលដើម្បីទស្សនាស្នាដៃសិល្បៈរបស់ពួកគេ។
–> Follow: y_haiku
Sacchan