ហួសចិត្តចោរម្នាក់លួចកែបកង់លក្ខណៈច្រើន​អស់រយៈពេល ២៥ ឆ្នាំ

យើងម្នាក់ៗមានចំណង់ចំណូលចិត្តរៀងៗខ្លួន ប៉ុន្តែអ្នកដែលមានចំណង់ចំណូលចិត្តខុសពីមនុស្សភាគច្រើនគេហៅថា Fetish ។ មានបុរសមួយ​ចំនួន​ចូលចិត្តជើងរបស់ស្រ្តី ចំណែកស្រ្តីខ្លះចូលចិត្តក្លិនញើសរបស់បុរស -ល- ។ ជាទូ​ទៅនេះជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនបើគ្មានគ្រោះថ្នាក់ដល់អ្នកដទៃយើងមិនគួរវិនិច្ឆ័យឡើយ។

ទោះជាយ៉ាងណានៅពេល​ចំណង់ចំណូលចិត្តប្រែជាមូលហេតុប្រព្រឹត្តបទឧក្រិដ្ឋវាគឺជារឿងខុសគ្នា។

តើអ្នកធ្លាប់ឃើញនរណាម្នាក់លួចកែបកង់ដែរឬទេ? ថែម​ទាំងលួច​ក្នុង​ចំនួន​ច្រើន​ផងដែរ។

រូបភាព http://blog.livedoor.jp/dqnplus/archives/1998647.html

ករណីបាត់កែបកង់បានកើតឡើងនៅក្នុងប្រទេសជប៉ុនសរុបចំនួន ៥៨០០ កែបកង់។ ជនល្មើសគឺជាអ្នក​បើក​ឡានដឹកទំនិញចម្ងាយឆ្ងាយចេញប្រតិបត្តិការនៅតូក្យូ Osaka និង Nagoya ។ ជនម្នាក់នេះ​ចំណាយ​ពេល ២៥ ឆ្នាំរក្សាកែប​កង់ទាំងនេះរហូតដល់ត្រូវ​ចាប់ខ្លួន។

កែប​កង់នីមួយៗត្រូវ​បាន​រុំប្លាស្ទិច និង​រក្សាយ៉ាងប្រុងប្រយ័ត្ន។

តើអ្នកគិតថាគោលបំណងរបស់បុរសម្នាក់នេះជាអ្វី?  តើគាត់យកកែប​កង់ទាំងនេះទៅធ្វើអ្វី?

ចោរម្នាក់នេះជាអ្នកស្រលាញ់ភេទដូចគ្នាមានចំណាប់អារម្មណ៍ពិសេសចំពោះកែបកង់កីឡារបស់កីឡាករបុរស។ ជននេះ​រុំកែបកង់ជាមួយ​នឹង​ប្លាស្ទិចដើម្បី​កុំ​អោយ​បាត់ក្លិន ជាក់​ស្តែងគឺជាជនវិកលចរិក​ម្នាក់។

ដំបូងជននេះលួចកែបកង់មួយ​ចំនួនដើម្បីបន្ថយបន្ទុកការងារ ប៉ុន្តែ​ពេល​លួចកាន់តែអារម្មណ៍រំជើបរំជួលមិនអាចបញ្ឈប់បានទេ។ ប្រសិន​បើ​អ្នក​គណនាឃើញថាជាមធ្យម ១ ថ្ងៃបុរសនេះលួចកែបកង់ប្រហែល ១ ទៅ ២ ក្នុង​រយៈពេល ២៥ ឆ្នាំ។

មិន​គួរអោយជឿសោះ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: