ទស្សនាសារមន្ទីរព្រិលគ្រីស្តាល់សែន​ស្អែតនៅ Asahikawa

អ្នក​ធ្វើ​ដំ​ណើរ​ប្រហែល ៥ នាទីពី​ស្ថានីយ៍ Asahikawa ឡើងឡាន​ក្រុងលេខ ៥៣ ទៅដល់ចំណតឡាន​ក្រុងលេខ ១១ (មុខ​សណ្ឋាគារ CABIN) ។ ចំណាយ​ពេល​ប្រហែល ១៥ នាទីដើរពីចំណតលេខ ១១ ទៅដល់ចំណត 高砂台 (Takasagodai) ។ បន្ទាប់ពីចុះឡាន​ក្រុងមើលឆ្ពោះផ្លូវ​ខាងមុខអ្នក​នឹង​មើល​ឃើញ​វិមាន​សមួយត្រូវ​បាន​កសាង​តាម​ស្ថាបត្យ​កម្ម​លោក​ខាងលិចគឺសារមន្ទីរព្រិលគ្រីស្តាល់ Asahikawa ។

ពេល​ចូល​ទស្សនាអ្នក​ត្រូវ​ទិញ​សំបុត្រក្នុង​តម្លៃ ៨០០ យ៉េនសម្រាប់មនុស្សធំ ៦០០ យ៉េន​សម្រាប់សិស្សវិទ្យាល័យ និង​និស្សិតសាកលវិទ្យាល័យ ៥០០ យ៉េនសម្រាប់​សិស្សបឋមសិក្សា និង​ឥតគិតថ្លៃសម្រាប់​កុមារ។ សូមមើល​ព័ត៌មាន​សំបុត្រ និង​កម្មវិធី​បញ្ចុះតម្លៃតាមតំណរភ្ជាប់៖ https://yukibi.marryblossom.com/abouts/

បន្ទាប់ពីទិញ​សំបុត្រអ្នក​ដើរចុះ​ជណ្តើររាងមូល​មួយ​មាន​បង្កាន់ដៃធ្វើពីដែកមានក្បាច់រចនាស្អាត នៅចំកណ្តាល​ជណ្តើរ​មាន​ទឹកបាញ់ និង​ប្រាក់កាក់ដែលភ្ញៀវបោះចូលពេល​មក​ដល់ទីនេះ។

នៅចុង​ជណ្តើរមាន​ទ្វារធំមួយ​មាន​រូប​ផ្កាព្រិលពណ៌សដែល​គេ​តុបតែងលើកញ្ចក់។ ខាងក្រោយទ្វារនេះជាផ្លូវល្អាងព្រិលទឹកកក ហើយក៏ជាច្រកចូល​សារមន្ទីរផងដែរ។ ឈាន​ចូល​ល្អាងព្រិលទឹកកកអ្នក​នឹង​មានអារម្មណ៍ដូចជាវង្វេងក្នុង​វិមានរបស់​ព្រះនាងទឹកកក Elsa ក្នុង​ខ្សែភាព​យន្ត​ល្បី Frozen ។

ក្រោយ​ពេល​ដើរសព្វល្អាងទឹកកកអ្នក​នឹង​ទៅដល់​សាល​តន្រ្តី នេះ​ជាកន្លែងប្រកុំតន្រ្តី ពិធីមង្គលការ និង​ព្រឹត្តការណ៍ផ្សេងទៀត។ នៅលើពិដាន​សារមន្ទីរមាន​ផ្ទាំងគំនូរ​ដ៏ធំមួយ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍ដូចជាកំ​ពុង​មើលផ្ទៃមេឃ​ខៀវ​ស្រងាត់យ៉ាងស្អាត។

Processed with VSCO with al1 preset

នៅជុំវិញ​សាល​តន្រ្តីគឺជាសាលជប់លៀង សបកាហ្វេ បន្ទប់ដាក់តាំងស្នាដៃសិល្បៈ និង​បន្ទប់លក់វត្ថុអនុស្សាវរីយ។ នៅទីនេះអ្នក​អាចតុបតែងធ្វើជាព្រះ​នាងជាមួយ​នឹង​សម្លៀកបំ​ពាក់​បែបអឺរ៉ុបឬសម្លៀកបំ​ពាក់ Kimono របស់ជប៉ុន។

អ្នក​អាចមើល​តម្លៃសំបុត្រក្នុង​គេហទំព័ររបស់​សារមន្ទីរ៖ https://yukibi.marryblossom.com/

ដើរមើ​ល​បន្តគឺបន្ទប់ដែល​ពេញនិយមបំផុតរបស់សារមន្ទីរនេះ ជាបន្ទប់ដែល​ត្រូវ​បាន​តុបតែងជាង ២០០ ក្បច់រចនាលើជញ្ជាំង និង​ពិដានបន្ទប់។ នេះក៏ជាកន្លែងដែលភ្ញៀវមកទស្សនាច្រើន​បំ​ផុតពេលមកដល់ទីនេះ។

ក្រៅពីនេះ​អ្នក​អាចស្វែងយល់អំពីក្បាច់រចនាជាច្រើនក្នុងបន្ទប់ភាពយន្តឯកសារ។ នៅទីនេះ​មាន​បំ​ពាក់​អេក្រង់ទូរទស្សន៍ជាច្រើន ឯកសារពីបុរាណ ឯកសារស្រាវជ្រាវ សៀវភៅសម្រាប់​ក្មេង និង​រឿង​ព្រេងនិយាយ​ពីព្រិល។

ប្រសិន​បើ​អ្នក​ចូលចិត្ត​ផ្កាទឹក​កក អ្នក​អាច​មក​ទស្សនាសារមន្ទីរនេះ។

Ngoc Duyen

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: