បន្ទាប់ពីមើលរូបភាពខាងក្រោម​ “តើអ្នកគិតថារថភ្លើងនេះមានមនុស្សច្រើនទេ?”

សំណួរតែមួយ​ប៉ុន្តែជនជាតិជប៉ុនមកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសបែរជាឆ្លើយចម្លើយខុសគ្នា។

រថភ្លើងនៅប្រទេសជប៉ុន​​ល្បី​លើពិភពលោកព្រោះតែចំនុចមួយ​ចំនួន​ដូចជាអនាម័យ ទៀងពេល និង​តែងតែណែនណាន់តាន់តាប់។

ប៉ុន្តែមិនមែននៅគ្រប់ទីកន្លែងសុទ្ធតែគិតដូចជនជាតិជប៉ុន​ឡើយ កត្តាខាងលើត្រូវបានវាយតម្លៃស្មើៗគ្នា។ ឧទាហរណ៍កត្តា “មនុស្សច្រើនកកកុញ” នៅតំបន់ផ្សេងប្រាកដជាអោយនិយម​ន័យអំពីអ្វីដែលគេហៅថាមនុស្សច្រើន។

កាលពីមុនអ្នកប្រើបណ្តាញសង្គម Twitter ម្នាក់រស់នៅហុកកៃដូបានបង្ហោះរូបថតជាមួយនឹង caption និយាយថា “រថភ្លើងមនុស្សច្រើននៅទីក្រុងតូក្យូពិតជាអាក្រក់ តើត្រូវ​ទ្រាំយ៉ាងម៉េចបើរាល់ថ្ងៃបែបនេះ?”

អ្នក​ដែល​កំ​ពុងរស់នៅប្រទេសជប៉ុនទាំងអស់​គ្នា តើអ្នកគិតថារថភ្លើងនេះអាចរាប់ថាមានមនុស្សច្រើនទេ?

នេះក៏ជាសំណួរបង្កការជជែកវែកញែកនៅលើ Twitter ផងដែរ ចម្លើយច្រើន​ប្រភេទ។

ប្រហែលជា ៧០ % អ្នកឆ្លើយតបគិតថារថភ្លើងនេះមាន​មនុស្សច្រើន​ល្មមឬធម្មតាប៉ុណ្ណោះ។

ទោះជាយ៉ាងណាអ្វីដែលចម្លែកស្ថិត​លើ​ចម្លើយ “មនុស្សមិន​ច្រើនទេ” មាន ១៨ % ចំណែកមនុស្ស ៥ % ឆ្លើយថា “នៅទំនេរ” និង​មនុស្ស ៧,៨% ឆ្លើយថា “មានមនុស្សច្រើន” ។ ភាពខុសគ្នា​រវាងសមាមាត្រនេះគឺដោយសារតែភាពខុសគ្នានៃចំនួនប្រជាជនក្នុងតំបន់ភូមិសាស្ត្រនីមួយៗ។

ខាងក្រោមនេះជាតួលេខតាមតំបន់នីមួយៗភាគរយកន្លែងឆ្លើយថា “រៀងច្រើន” ។

Fukuoka ៤៨.៩%

Nara ៤៨.៩%

Hyogo ៤៦.២%

Kyoto ៤៦.១%

Aichi ៤៤.៦%

Chiba ៤៤.៣%

Osaka ៤៣.៧%

Kanagawa ៤៣.៦%

Saitama ៤២.២%

Tokyo ៣៧.៦%

ជាទូទៅភាពខុសគ្នាមិន​ច្រើនទេព្រោះថាខេត្តស្ថិត​នៅលើមានចំនួនប្រជាជនច្រើន។ ទោះយ៉ាងណាខេត្តទាំងបីខាងក្រោមលេចធ្លោជាងគេ។

តើអ្នកគិតថារថភ្លើងខាងលើមានមនុស្សច្រើនទេ?

Aomori ៩១.៧%

Akita ៩០.៩%

Yamaguchi ៩០.៥%

គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេដោយសារនៅតំបន់ទាំងនេះមានប្រជាជនតិច តើប្រជាជននៅ Kochi, Shimane និង Totori គិតយ៉ាងណា ចម្លើយប្រហែលជា ១០០% ។ 

តើអ្នករស់នៅតំបន់ណាក្នុងប្រទេសជប៉ុន ហើយតើអ្នកគិតយ៉ាងណាចំពោះរូបថតនេះ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: