មីកាហ្វេរសជាតិ​ថ្មីពិសេសទាក់ទាញយុវវ័យជប៉ុនក្នុង​រដូវ​ក្តៅនេះ

វប្បធម៌ម្ហូបជប៉ុនតែងតែធ្វើឱ្យមនុស្សនៅជុំវិញពិភពលោកភ្ញាក់ផ្អើលព្រោះតែការច្នៃប្រឌិត និងប្លែក។

នៅប្រទេសជប៉ុនមានមុខ​ម្ហូបបន្ថយកម្តៅដែលយុវជនចូលចិត្តញ៉ាំនារដូវក្តៅ ក្នុង​ចំណោមនោះ​ម្ហូបដែល​កំ​ពុង​ពេញនិយមគឺចាហួយកាហ្វេដែលធ្វើពី gelatin លាយជាមួយកាហ្វេ ហើយបន្ទាប់មកថែមក្រែមទឹកដោះគោខាប់ពី​លើ។ មុខម្ហូបទីពីរគឺមី soba ត្រជាក់ធ្វើពីគ្រាប់ធញ្ញជាតិខ្មៅញ៉ាំជាមួយទឹកជ្រលក់ Tsuyu ។

ហាងកាហ្វេមួយ​កន្លែងមានឈ្មោះថា Tanuki Coffee ស្ថិតនៅ Chiba ប្រទេសជប៉ុនបានបង្កើតនូវមុខម្ហូបប្លែកដោយរួមបញ្ចូលគ្នារវាងចាហួយកាហ្វេ និង​មី soba ត្រជាក់។ មុខម្ហូបថ្មីនេះហៅថាមីចាហួយកាហ្វេ (Coffee Gelatin Soba) ។

ហេតុអ្វីបានជាមានឈ្មោះបែបនេះ? ដោយសារមីកាហ្វេធ្វើពី gelatin ជាមួយ​នឹង​រសជាតិ​កាហ្វេដូចនឹងចាហួយកាហ្វេ ប៉ុន្តែវាមានលក្ខណៈជាសរសៃមី soba ។

ជាពិសេសមីកាហ្វេត្រូវ​បានគេក្លាសេអោយត្រជាក់មានលក្ខណៈជាសរសៃមីបែបជប៉ុន។ ដូច្នេះនៅពេលញ៉ាំមីរសជាតិ​កាហ្វេនេះអ្នកត្រូវប្រើចង្កឹះ។ ធានាថាពេលដាក់ចូលមាត់អារម្មណ៍ត្រជាក់ភាយគ្រប់រាងកាយរបស់អ្នកតែម្តង។

រូបភាព https://japantoday.com/category/features/

នេះ​ជាមុខម្ហូបត្រូវ​បាន​រៀបចំសម្រាប់ភ្ញៀវពិសេស ដូច្នេះហាង Tanuki ធ្វើមីរសជាតិជូរអែមមិន​សាក​សម​នឹង​ទឹក​ជ្រលក់ Tsuyu ទេ ហើយជំនួសដោយសុីរ៉ូផ្អែមធ្វើពីផ្លែប៊ឺរីវិញ។ ផ្លែឈើដែល​ហាង​យក​មក​ធ្វើគឺប្រមូលផល​ក្នុង​ស្រុក ហើយនាំយកមកពីកសិដ្ឋានក្នុងក្រុង Kisarazu ខេត្ត Chiba ។

មុខម្ហូបមីកាហ្វេពិតជាការរួមបញ្ចូលដ៏ពិសេសមែនទេ? ទោះបីជាមីកាហ្វេមិនទាន់ដាក់លក់ជាផ្លូវ​ការក៏ដោយក៏វានៅតែទាក់ទាញការចាប់អារម្មណ៍ពីយុវវ័យ។ បច្ចុប្បន្នយុវជនជាច្រើនទន្ទឹងរងចាំភ្លក់រសជាតិមីកាហ្វេថ្មី។ គេព្យាករណ៍​ថាមីកាហ្វេអាចនឹង​ល្បីក្នុងរដូវ​ក្តៅនេះ។

អ្នកប្រហែលជាកំ​ពុង​ទន្ទឹងរងចាំមីកាហ្វេ ហាង Tanuki បានអោយដឹងនឹងចាប់ផ្តើមបន្ថែមមីកាហ្វេនេះក្នុង​មុឺនុយ​នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំនេះ ហើយ​តម្លៃក្នុងមួ​យ​ចាន​គឺ ៦៥០ យ៉េន។

មីកាហ្វេកំ​ពុងតែទាក់ទាញ​ចំណាប់អារម្មណ៍របស់​មនុស្សគ្រប់គ្នា។ ចុះអ្នកវិញ? ប្រសិន​បើ​អ្នក​ចង់​ឃើញ និង​ភ្លក់​ម្តង ដូច្នេះអ្នក​អាច​រៀបចំគម្រោងធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរដូវក្តៅឆ្នាំ ២០២០ នេះ។

អាស័យដ្ឋាន៖  Tanuki Coffee – Chiba-ken, Kisarazu-shi, Gion 1-26-9

ម៉ោងបើកទ្វារ៖ ម៉ោង ១១ៈ០០ ដល់ ១៨ៈ០០ បិទទ្វារថ្ងៃច័ន្ទ និងថ្ងៃអង្គាររាល់សប្តាហ៍។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: