ហេតុអ្វីបានជាជនជាតិជប៉ុនសម័យបុរាណធ្វើរូបចម្លាក់ Tanuki មានប្រដាប់ភេទធំ?

រឿងលើកនេះ​មាន​ទាក់ទងទៅនឹងប្រដាប់ភេទ ប៉ុន្តែតើអ្នក​ដឹងទេថាហេតុ​អ្វីបានជាហាងនៅជប៉ុនភាគច្រើនដាក់​រូបចម្លាក់បែបនេះ?

រូបភាព https://wowma.jp/item/316409402

នៅប្រទេសជប៉ុនតាំងពីសម័យ​បុរាណសត្វ Tanuki ត្រូវបានគេធ្វើបដិរូបកម្ម។ ប្រហែលជាមិន​ងាយ​កត់សម្គាល់ទេ ប៉ុន្តែសូមមើល​ផ្នែក​ខាងក្រោម​ប្រដាប់ភេទរបស់វា។

នេះប្រាកដជាសត្វឈ្មោលព្រោះប្រដាប់ភេទរបស់វាធំ។ តើសត្វ Tanuki ពិតជាមានប្រដាប់ភេទធំឬ? តាមការពិតមិនមែនទេ សូមប្រៀបធៀបជាមួយរូបដើម។

រូបភាព https://bokete.jp/boke/tag/狸

ដូច្នេះ​តើ​គំនិតនេះបានមកពីណា? ដើម្បីជួយអោយ​អ្នក​កាន់តែ​យល់ច្បាស់អំពីរូបចម្លាក់ Tanuki នៅប្រទេស​ជប៉ុន​ក្នុងកំឡុងសម័យ Edo សូមមើលរូបភាពនេះ។ ខ្លឹមសាររូបគំនូរមិនសមហេតុសមផលឡើយដោយសារពេល​មេឃភ្លៀងសត្វ Tanuki ប្រើប្រដាប់ភេទបាំងជំនួសឆ័ត្រ។

រូបភាព https://mag.japaaan.com/archives/84996

ហើយនៅក្នុងរូបភាពនេះផងដែរ …

រូបភាព https://mag.japaaan.com/archives/84996

“ប្រដាប់ភេទ” របស់សត្វ Tanuki អាចប្រើធ្វើជាសំណាញ់ចាប់បក្សី។

ក្រៅពីនេះសត្វ Tanuki ថែម​ទាំង​មាន​វេទមន្តប្រែខ្លួនជាមនុស្សដើរបោកគ្រប់ទីកន្លែង។ នៅក្នុងរឿងព្រេង​កញ្រ្ចោង​មាន​ល្បិចឈ្លាសវៃស្រដៀងគ្នា ប៉ុន្តែ​ចំណុចដែល​ខុសគ្នាប្រហែលជាទំហំប្រដាប់ភេទ។

ប្រភពដើមនៃលក្ខណៈពិសេសនេះមកពីពាក្យថា៖

狸の金玉 八畳敷き(Tanuki no kintama hachijoujiki)

“ប្រដាប់ភេទ” របស់សត្វ Tanuki មានទំហំធំ

គឺជាឯកតាវាស់ទំហំស្មើនឹងបន្ទប់ក្រាលកន្ទេល Tatami ចំនួន ៨ ។

តើមានអ្វីទាក់ទងនឹង “ប្រដាប់ភេទ”  របស់សត្វ Tanuki ? ខាងក្រោមនេះជាគំនិតរបស់ជនជាតិ​ជប៉ុន​ពីបុរាណ។

ស្បែករបស់ Tanuki មានលក្ខណៈស្វិតល្អ ចំណែកស្បែកប្រដាប់ភេទក៏យឺតស្វិត ដូច្នេះប្រដាប់ភេទក៏ធំ។

ស្តាប់ទៅហេតុ​ផលនេះដូចជាឆោតល្ងង់បន្តិច។

ប៉ុន្តែ​ត្រូវ​ទទួល​ស្គាល់ថាប្រជាជនជប៉ុនសម័យមុន​ពិតជាប្រសប់ស្រមើលស្រមៃណាស់។ 

រូបភាព https://mag.japaaan.com/archives/84996/2015-02-12-11-50-13

មើលទៅពិតជាមានមុខ​ងារច្រើនណាស់!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: