បរិភោគបាយរាល់ថ្ងៃតើអ្នកដឹងទេថាគ្រាប់អង្ករពីមុន​ និង​បច្ចុប្បន្នមានអ្វីប្លែកទេ?

វប្បធម៌អាហារនៅប្រទេសជប៉ុនមានលក្ខណៈសម្បូរបែប ជាទូទៅបណ្តាប្រទេសអាស៊ីភាគច្រើននិយមប្រើអង្ករជាម្ហូបចំបង។

បរិភោគបាយឬផលិតផលធ្វើពីអង្ករស្ទើរតែរាល់ថ្ងៃ តើអ្នកធ្លាប់ឆ្ងល់ទេថាអង្ករបុរាណខុសពីអង្ករបច្ចុប្បន្នអ្វីខ្លះ? នៅប្រទេសជប៉ុនមានកន្លែងមួយអាចជួយអ្នកឆ្លើយសំណួរនេះ។ ហាងជប៉ុនមួយប្រើអង្កររសជាតិនៅសម័យ Edo (១៦០៣-១៨៦៨) ស្មើនឹង​រាជ្យវង្ស Bakufu ចុងក្រោយ។

នេះគឺជាហាង Sumidaya Shoten មានទីតាំងស្ថិតនៅ Sumida ទីក្រុងតូក្យូ។ ជាការពិតមនុស្សគ្រប់គ្នាដឹងថាទី​ក្រុង​តូក្យូធ្លាប់ជាក្រុង Edo ពីមុន ប៉ុន្តែអង្ករដែលភោជនីយដ្ឋានប្រើនៅសម័យ Edo គ្មានអ្វីពិសេសទេ ព្រោះការរៀបចំលក្ខណៈពីសម័យបុរាណ។

នៅសម័យ Edo គេផ្តោតសំខាន់ទៅលើវណ្ណៈអ្នកមាន ដូច្នេះ​អង្ករដែលឈ្មួញដើរប្រមូលទិញត្រូវជ្រើសរើសប្រភេទអង្ករល្អបំផុត។ ហាង Sumidaya Shoten បានបន្តប្រពៃណីនេះដោយពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកអង្គរដើម្បីចម្រាញ់យកអង្ករល្អបំផុត។ ហើយចំណុចពិសេសដែលធ្វើឱ្យអង្ករនៅទីនេះត្រូវ​បានគេហៅថាអង្ករ Edo ស្ថិត​លើ​ផ្នែក​កិន​ស្រូវ។

រូបភាព https://soranews24.com/2020/03/11/edo-rice-shows-you-what-rice-tasted-like-in-the-samurai-era-by-continuing-centuries-of-tradition/

និយាយឱ្យចំទៅកិន​ស្រូវ​គឺបកសំបក​ខាងក្រៅចេញរក្សាតែគ្រាប់អង្ករប៉ុណ្ណោះ។ សព្វថ្ងៃគ្រឿងម៉ាស៊ីនទំនើបអាច​ជួយ​កសិករកិន​ស្រូវយ៉ាងល្អមានន័យថាសំបកខាងក្រៅត្រូវបានយកចេញទាំងស្រុងធ្វើឱ្យគ្រាប់អង្ករមានពណ៌សត្រូវ​គេចាត់ទុកជាអង្ករមានគុណភាពខ្ពស់។ កាលពីសម័យ Edo ឧបករណ៍កិន​ស្រូវត្រឹម​តែអាចយកស្រទាប់ស្រូវស្តើងខាងក្រៅចេញប៉ុណ្ណោះ។

ទោះបីជាហាង Sumidaya Shoten មិន​ប្រើវធីកិន​ស្រូវពីមុន ប៉ុន្តែម៉ាសុីនកិន​ស្រូវ​នៅទីនេះត្រូវ​បានរចនាឡើងដើម្បីរក្សាស្រទាប់ខាងក្រៅធ្វើអោយ​គ្រាប់អង្ករមានលក្ខណៈពិសេស។

រូបភាព https://soranews24.com/2020/03/11/edo-rice-shows-you-what-rice-tasted-like-in-the-samurai-era-by-continuing-centuries-of-tradition/

តើអង្ករ Edo ត្រូវចម្អិនយ៉ាងដូចម្តេច? យោងទៅតាមបុគ្គលិកភោជនីយដ្ឋានលាងអង្ករប្រហែល ២ ទៅ ៣ ដងប៉ុណ្ណោះ។ ក្រៅពីនេះត្រូវ​ចំណាយ​ពេល​ត្រាំអង្ករចាប់ពី ២ ទៅ ៣ ម៉ោងមុន​ពេល​ចម្អិន​។

បន្ទាប់មកភោជនីយដ្ឋាននឹងចម្អិន​បាយដោយ​ប្រើភ្លើងកម្រិតកម្តៅ​ខ្លាំង។ យើងមិន​ច្បាស់ពីមូលហេតុ​ពិតប្រាកដ​ចំពោះវិធីសាស្រ្តនេះទេ ប្រហែលជាការចម្អិនលឿនជួយរក្សាសីតុណ្ហភាពបង្កើនរសជាតិ បន្ទាប់ពីចម្អិន​រួច​គ្រាប់បាយមាន​ពណ៌សភ្លឺ។

រូបភាព https://soranews24.com/2020/03/11/edo-rice-shows-you-what-rice-tasted-like-in-the-samurai-era-by-continuing-centuries-of-tradition/

គួរអោយ​ស្តាយអ្វីដែល​យើងអាចប្រៀបធៀបត្រឹមតែ​រូបរាងគ្រាប់បាយ ចំណែក​រសជាតិអ្នក​ត្រូវ​ទៅភ្លក់ដោយ​ផ្ទាល់​។

ព័ត៌មានភោជនីយដ្ឋាន

 Sumidaya Shoten

 Tokyo-to, Suida-ku, Higashi Komagata 1-6-1

បើកពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាច។

បិទទ្វារនៅថ្ងៃច័ន្ទ។

ចុចត្រង់នេះដើម្បីចូលទៅកាន់គេហទំព័រ 

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: