វិធីសាស្រ្តក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនិយាយមិនត្រូវគ្នា

តើអ្នកធ្លាប់និយាយជាមួយនរណាម្នាក់ហើយឆ្ងល់ថា “ហេតុអ្វីបានជាបញ្ហាមាន​តែ​ប៉ុណ្ណឹងនិយាយដដែលៗនៅតែមិន​​យល់?” 

ពិតជាធុញណាស់ដែល​និយាយជាមួយ​មនុស្សមិន​ត្រូវ​កម្រិតគ្នាមែនទេ? ទោះជាយ៉ាងណាពេល​អ្នក​គិត​ថាម្នាក់​នេះល្ងង់អ្នកប្រាកដថាមនុស្សនៅជុំវិញមិនគិតអ្នកអញ្ចឹងដែរទេ?

ប្រហែល​ជាត្រូវកំ​ណត់និយម​ន័យមនុស្សល្ងង់ខ្លៅឡើងវិញ។

១. មនុស្សមិនស្តាប់អ្នកដទៃ

រូបភាព https://men-joy.jp/archives/463900

នេះជាប្រភេទ​មនុស្សនិយាយតែខ្លួន​ឯង សូម្បីតែ​ពេល​ស្តាប់អ្នកដទៃនិយាយក៏ខំរៀបរាប់រឿងរ៉ាវជីវិតរបស់ខ្លួនដែរ។ ប្រហែលជាមនុស្សបែបនេះមិនមានចំណាប់អារម្មណ៍អ្វីក្រៅពីខ្លួនឯងឡើយ។

២. មនុស្ស​ធ្វើ​តាម​ចិត្ត​ខ្លួនឯង

មិនត្រឹមតែនៅក្នុង​ការសន្ទនាទាំងឥរិយាបថក៏មនុស្សមួយចំនួន​ចូលចិត្តធ្វើតាមចិត្តខ្លួន​​ឯងដែរ។ មនុស្សខ្លះអាត្មានិយមមិនគិតពីអ្នកដទៃដរាបណាវាល្អសម្រាប់ខ្លួនគេ។ មនុស្សប្រភេទនេះខ្វះការសហការមិនយកចិត្តទុក​ដាក់​ដល់មជ្ឈដ្ឋានជុំវិញខ្លួនឡើយ។

៣. ខ្វះការខំប្រឹង មិនដឹងតែធ្វើពុតជាដឹង

គ្មាននរណាម្នាក់អួតខ្លួនចេះអ្វីៗគ្រប់យ៉ាងលើលោក​ទេ ប៉ុន្តែអ្នកដែលខំ​ស្តាប់ ប្រឹងរៀន បើកចិត្តទទួល​យក​ចំណេះដឹងថ្មីប្រសើរជាងអ្នកដែលចេះតែ​និយាយមិន​ដឹងអ្វីទាំងអស់។

តើមនុស្សនៅជុំវិញ​អ្នក​មាន​នរណា​ម្នាក់​មាន​អត្តចរិកខាងលើទេ? ទោះបីជាអ្នកមិន​ចូលចិត្តនរណា​ម្នាក់ជួនកាលក៏ត្រូវនិយាយជាមួយ​ពួកគេដែរ។

បន្ទាប់មកប្រើវិធីសាស្ត្រផ្ទាល់ខ្លួនដើម្បីបញ្ជាក់ពីកម្រិតរបស់អ្នក។

១. មិនអើពើ

រូបភាព https://men-joy.jp/archives/463900

ប្រសិនបើព្រោះតែកំហឹងអង្គុយនិយាយដើម​នរណា​ម្នាក់​វាមិន​ល្អទេ។ យល់ល្អគួរតែទុកវាចោលព្រោះពេលអ្នកចាប់ផ្តើមមួរម៉ៅអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ពេលនោះអាចនឹងក្លាយជាមនុស្សល្ងង់ក៏ថាបាន។

២. ផ្សព្វផ្សាយព័ត៌មានសំខាន់ៗជាលាយលក្ខណ៍អក្សរ

ប្រសិនបើការសន្ទនាគ្មាន​ប្រសិទ្ធភាពទោះអូសបន្លាយក៏មិនបានអ្វីមកវិញដែរ។ អ្នកគ្រាន់តែកត់ចំណាំនូវគំនិតសំខាន់ៗដែលអ្នកចង់បង្ហាញ បន្ទាប់មកផ្ញើសារទៅឱ្យភាគីម្ខាងទៀត។ ជម្លោះធ្វើអោយខាតពេលវេលា មិន​ត្រឹម​តែ​ប៉ុណ្ណឹងពេល​ផ្ញើសារអ្នក​មាន​ពេល​គិត​លម្អិត ប៉ុន្តែ​ត្រូវ​ប្រយ័ត្នចំពោះខ្លឹម​សារក្រែងហួសហេតុ។

៣. ពន្យល់លម្អិតក្បោះក្បាយ

អ្នកគួរតែ​ពន្យល់ច្រើនជាង ១០ ដងនូវរឿងអ្វីដែល​អ្នក​ចង់​និយាយ​។ ដោយសារមនុស្សល្ងង់យ៉ាងណាបើនិយាយ​ ១០ យ៉ាងហោចណាស់ក៏យល់ ១ ដែរ។

ប្រសិនបើអ្នកជឿជាក់លើអំណះអំណាងរបស់ខ្លួន អ្នកអាចប្រើវិធីបញ្ចុះបញ្ចូល។ ត្រូវ​ចំណាំពេល​បញ្ហាធ្វើអោយ​អ្នក​មួរ​ម៉ៅ អ្នក​ត្រូវ​ធ្វើចិត្តនឹងនរត្រឡប់ទៅជំហាន​ដំ​បូង​វិញ។

មនុស្សល្ងង់ខ្លៅច្រើនតែមិនដឹងខ្លួន ដូច្នេះប្រសិន​បើ​អ្នក​ចាប់​ផ្តើម​មាន​គំនិតថា “ហេតុអ្វីបានជាមនុស្សជុំវិញខ្លួនខ្ញុំល្ងង់ម៉េ្លះ? ហេតុអ្វីពួកគេមិនយល់ពីអត្ថន័យរបស់ខ្ញុំ?” -ល-  ប្រហែលជាអ្នកក៏គួរតែវាយតម្លៃខ្លួនឯងផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: