YouTuber ជនជាតិជប៉ុនម្នាក់ល្បីព្រោះតែប្រើស៊ីភីយូកុំព្យួទ័រអាំងសាច់ Wagyu
យុវជនជប៉ុនម្នាក់ស្រាប់តែល្បីព្រោះតែគំនិតធ្វើម្ហូបដោយប្រើស៊ីភីយូរបស់កុំព្យួទ័រ។
រូបភាព ប្រភពOddycentral
អ្នកប្រើកុំព្យូទ័រគ្រប់រូបសុទ្ធតែដឹងថាស៊ីភីយូរបស់កុំព្យួទ័រក្តៅខ្លាំង ជាពិសេសនៅពេលអ្នកធ្វើប្រតិបត្តិការច្រើនក្នុងពេលតែមួយ។ ប៉ុន្តែអ្នកប្រាកដជាមិនធ្លាប់គិតថាប្រើស៊ីភីយូធ្វើជាម៉ាសុីនចម្អិនអាហារឡើយ។
គេហទំព័រ YouTube たれみみ នេះត្រូវបានបង្កើតឡើងកាលពី ៦ ឆ្នាំមុន ប៉ុន្តែចំនួនអ្នកតាមដានមានតិចណាស់រហូតដល់មានវីដេអូធ្វើម្ហូបប្លែកៗរបស់ពួកគេដូចជាពងមាន់ចៀន ស្ងោរ សាច់ប៊ីស្តិក Wagyu ។ មើលទៅដូចជាគ្មានអ្វីដែលបុរសម្នាក់នេះមិនអាចចម្អិនលើស៊ីភីយូក្នុងកុំព្យូទ័រឡើយ។ នៅពេលនេះបរិមាណអ្នកមើលកើនឡើងយ៉ាងខ្លាំង។
បណ្តាញជាច្រើនបង្ហោះវីដេអូទាក់ទងនឹងកង់ ការបោះជំរុំ ប៉ុន្តែវីដេអូប្រើសុីភីយូចម្អិនម្ហូបរបស់បុរសម្នាក់នេះមានអ្នកមើលច្រើនជាងគេ នេះប្រហែលជាជំហានដំបូងជួយគាត់រកលុយតាម YouTube ។ មានមតិជាច្រើនហាក់ដូចជារីករាយនឹងវីដេអូទាំងនេះ។
មានមនុស្សម្នាក់និយាយថា “ពិតជាមិនគួរអោយជឿទេដែលអាចចម្អិនម្ហូបតាមវិធីនឹង” ។
“មែនហើយពេលអ្នកទិញកុំព្យួទ័រលើតុបែរជាភ្លេចទិញចង្រ្កាន ក្រោយមកស្រាប់តែចាប់អារម្មណ៍ថាខ្លួនកំពុងទិញឧបករណ៍ទាំងពីរក្នុងពេលតែមួយ” ។
តើអ្នកហ៊ានបើកសុីភីយូដើម្បីចម្អិនម្ហូបដូចជាបុរស YouTuber ម្នាក់នេះទេ?
AD