វិធានការណ៍រៃអង្គាសប្រាក់ជួយស្តារតំបន់ភាគឦសានប្រទេសជប៉ុនក្រោយរយៈពេល ៩ ឆ្នាំរលកយក្សស៊ូណាមិបានកន្លងផុតទៅ
តើអ្នកនៅចាំរឿងដែលកើតឡើងចំពោះប្រទេសជប៉ុននៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ដែរទេ?
រញ្ជួយដីខ្លាំងបង្កើតជារលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុនធ្វើអោយប្រជាជនធ្លាក់ខ្លួនវេទនា បាត់បង់ផ្ទះ និងមនុស្សជាទីស្រឡាញ់។
រូបភាព https://www.photo-ac.com/
រយៈពេល ៩ ឆ្នាំចាប់តាំងពីសុបិន្តអាក្រក់បានកន្លងផុតទៅ ហើយនៅថ្ងៃនេះប្រទេសជប៉ុនរំលឹកឡើងវិញចំពោះមនុស្សដែលបានចាកចេញ។
នៅក្នុងព្រឹត្តិការណ៍រំលឹកពីគ្រោះមហន្តរាយឆ្នាំ ២០១១ Yahoo Japan បានរៀបចំកម្មវិធីរៃអង្គាសប្រាក់យ៉ាងពិសេស។ សម្រាប់ពាក្យគន្លឹះ ៣.១១ នៅលើរបារស្វែងរករបស់គេហទំព័រ Yahoo Japan មានន័យថាអ្នកបានបរិច្ចាគ ១០ យ៉េនក្នុងការកសាងជីវិតប្រជាជនឡើងវិញ។
កម្មវិធីចាប់ផ្តើមពីម៉ោង ០០ៈ០០ – ២៣ៈ៥៩ ត្រឹមតែថ្ងៃទី ១១ មីនា ២០២០ នេះប៉ុណ្ណោះ។
រូបភាព https://fukko.yahoo.co.jp/
ម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងនៅជប៉ុន) កំណត់ត្រាស្វែងរកមានចំនួន ២.៩២២.៣៨៤ នាក់។ ចុះអ្នកវិញ អ្នកក៏អាចរួមចំណែកដើម្បីជួយដល់តំបន់ភាគឦសានប្រទេសជប៉ុនផងដែរ។ ចុចលើតំណភ្ជាប់ខាងក្រោមហើយវាយ ៣.១១ ។ https://www.yahoo.co.jp/
ក្រៅពីនេះនៅមានវិធីបរិច្ចាគជាច្រើនទៀតដូចជាជួយទិញផលិតផលខេត្ត បរិច្ចាគជាប្រាក់ -ល- អ្នកអាចមើលបន្ថែមលើ Website : https://fukko.yahoo.co.jp/
Chee