តើជីវភាពប្រជាជន​​រស់នៅតំបន់ព្រិលធ្លាក់រ៉ូមែនទិចដូចអ្នកគិតទេ?

នៅប្រទេសកម្ពុជាអ្ន​ក​ប្រហែលជាចង់ឃើញព្រិលធ្លាក់ម្តងមែនទេ? ព្រិលធ្លាក់ដូចក្នុង​ខ្សែភាពយន្តមានទិដ្ឋភាព​ស្អាតរ៉ូមែនទិច ប៉ុន្តែតាម​ពិតមិន​ដូចអ្នកគិតទេ។

រូបភាព https://tabizine.jp/2017/10/21/153026/

ព្រិលធ្លាក់ក្រាសអាចបណ្តាលអោយ​កកស្ទះផ្លូវនៅតាមទីក្រុង បើយោងតាមការស្ទង់មតិនៅទីក្រុងមានប្រជាជនជាង ១០ ម៉ឺននាក់រស់នៅតំបន់ព្រិលធ្លាក់​ខ្លាំងក្នុងនោះមានទីក្រុងចំនួន​ ៤ ស្ថិតនៅប្រទេសជប៉ុន។

តើអ្នកអាចស្រមើស្រមៃពីបរិមាណព្រិលធ្លាក់នៅទីនោះទេ? តួលេខខាងក្រោមនឹងផ្តល់អោយអ្នក​នូវព័ត៌មាន​ជាក់​លាក់ជាងនេះ។

Aomori, Sokayu (Aomori Kenpo Kayu): ១៧.២៨ ម៉ែត្រ

Hijiori, Yamagata: ១៦.១៧ ម៉ែត្រ

Oikawa, Yamagata: ១៣.៩៩ ម៉ែត្រ

Kenmon, Niigata: ១៣.៦២ ម៉ែត្រ

យើង​នឹង​ធ្វើ​ការ​ប្រៀបធៀបព្រិលធ្លាក់ ១៧ ម៉ែត្រស្មើនឹងផ្ទះល្វែង ៥ ជាន់។ ឥឡូវនេះតើអ្នកយល់ពីអារម្មណ៍របស់អ្នក​រស់នៅតំបន់ព្រិលធ្លាក់ខ្លាំងក្នុងមួយឆ្នាំៗហើយឬនៅ?

ក្នុងរយៈពេលមួយឆ្នាំបរិមាណព្រិលនៅរដ្ឋវ៉ាស៊ីនតុនសហរដ្ឋអាមេរិកឈានដល់កម្រិតខ្ពស់បំផុតគឺ ២៩,៨៦ ម៉ែត្រ ប៉ុន្តែជាមធ្យមទីក្រុងនានានៅជប៉ុននៅតែមានព្រិលធ្លាក់ខ្លាំង និងច្រើនញឹកញាប់។

តើជីវិតរស់​នៅក្នុង​តំបន់ធ្លាក់​ព្រិលនឹងទៅជាយ៉ាងណា?

ការងារប្រចាំថ្ងៃត្រូវ​យកព្រិលចេញ។

រូបភាព https://sumaiweb.jp/articles/12128

ដើម្បីអោយ​មាន​ច្រកចូល​ផ្ទះ​អ្នក​ត្រូវជីកយកព្រិលចេញជាប្រចាំជាពិសេសមុខផ្ទះ និងច្រកចេញគ្រាអាសន្ន ក្រៅពីនេះ​ព្រិលនៅលើដំបូលក៏ជាបញ្ហាផងដែរ។ មនុស្សមួយ​ចំនួន​យល់ថាមិន​អីពេល​ឃើញ​ព្រិលធ្លាក់តិច ប៉ុន្តែ​ពេល​ព្រិលធ្លាក់ជាបន្តបន្ទាប់បរិមាណព្រិលលើដំបូលអាចបណ្តាលអោយរលំផ្ទះ ដូច្នេះ​ត្រូវជីកយក​ព្រិលលើដំបូល​ផ្ទះចេញ​អោយ​បាន​ទៀង​ទាត់។

ការពារជញ្ជាំង និងទ្វារកញ្ចក់។

រូបភាព https://sumaiweb.jp/articles/12128

ការបោសសម្អាតព្រិលនៅមុខផ្ទះមិនគ្រប់គ្រាន់ទេ ព្រិលធ្លាក់ខ្លាំងបង្កើតអោយ​មាន​សម្ពាធធ្វើអោយបែក​កញ្ចក់ បង្អួច និងប្រេះជញ្ជាំង។

នៅក្នុង​រូបភាព​ខាងលើស្រទាប់ប្លាស្ទិចដាក់ខណ្ឌដើម្បីការពារ កម្រាស់នៃស្រទាប់ផ្លាស្ទិចត្រូវវាស់វែងដោយប្រុងប្រយ័ត្នមុនពេលធ្លាក់ព្រិលដើម្បីកាត់បន្ថយសម្ពាធ។

វិធានការណ៍ទប់ស្កាត់ទឹកកក។

រូបភាព https://matome.naver.jp/odai/2148430080178434901/2148431255384464003

ក្រឡេកមើលបរិមាណទឹកអ្នក​អាចព្យាករណ៍ពីសីតុណ្ហភាពកំពុងធ្លាក់ចុះ ដូច្នេះ​ត្រូវដោះ​ស្រាយ​បញ្ហាទឹកកកអោយ​បាន​ឆាប់។ តាមធម្មតាទឹកហូរក្នុងបំពង់ក្នុងស្ថានភាពរាវ ប៉ុន្តែនៅពេលកកអាចបង្កើនបរិមាណបណ្តាលឱ្យបំពង់ទឹកបែក។

ដើម្បីទប់ទល់នឹងស្ថានភាពនេះនៅតំបន់ព្រិលធ្លាក់​ខ្លាំងគេច្រើនតែតំឡើងឧបករណ៍ជួយអោយទឹកហូរនៅរដូវ​រងារ។ ពេលទឹកហូរអាចទប់ស្កាត់បញ្ហាទឹកកក។

រលត់ម៉ាសុីនពាក់កណ្តាលផ្លូវ

រូបភាព https://www.zurich.co.jp/car/useful/guide/cc-battery-trouble

ថាមពលថ្មរថយន្តធ្លាក់ចុះនៅពេលសីតុណ្ហភាពទាប។ ម៉ូទ័រនឹងមិនដំណើរការទេប្រសិនបើអ្នកមិនប្រើថ្មឯកទេស។

ផ្លូវ​ធ្វើដំណើរកក

រូបភាព https://www.dogom.co.jp/items/heater/typem.shtml

មានអ្នក​សម្អាតព្រិលតាមដងផ្លូវសម្រាប់រថយន្ត និងអ្នកថ្មើរជើងធ្វើដំណើរ។ ទោះជាយ៉ាងណាពេលសីតុណ្ហភាពធ្លាក់ចុះផ្លូវកកប្រាកដជារអិល បញ្ហារបួស និងគ្រោះថ្នាក់ចរាចរណ៍ក៏កើនឡើងផងដែរ។ នៅតំបន់ដែលព្រិលធ្លាក់ក្រាសគឺនៅហុកកៃដូផ្លូវថ្នល់មានប្រព័ន្ធកំដៅ។

ធ្វើអោយទឹកកករលាយ

រូបភាព https://miratomo.jp/article/4497

ជាទូទៅអ្នក​ចង់បង្កកអាហារត្រូវទុកក្នុងទូទឹកកក ផ្ទុយទៅវិញនៅតំបន់ព្រិលធ្លាក់ខ្លាំងប្រសិនបើអ្នកទុកអាហារក្នុងបន្ទប់ដោយគ្មានម៉ាស៊ីនកំដៅអាហារនឹងកកភ្លាម។ ដូច្នេះដើម្បីរំលាយទឹកកកគេច្រើនតែដាក់ម្ហូបក្នុងទូរទឹក​កក។

ជាការពិតណាស់រស់នៅតំបន់ព្រិលធ្លាក់ខ្លាំងគ្មានអ្វីសប្បាយទេ ប៉ុន្តែនៅតែត្រូវទទួលស្គាល់ថាព្រិលធ្លាក់ពិតជាស្អាត។

 

រូបភាព http://quattropho.blog62.fc2.com/blog-entry-380.html

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: