មើលសៀវភៅចាស់ៗរបស់ភរិយាអ្នករចនាជនជាតិជប៉ុនភ្ញាក់​ផ្អើលចំពោះស្នាដៃគំនូររបស់​ប្រពន្ធ

តើ​អ្ន​កចូលចិត្ត​គូររូប​ក្នុង​សៀវភៅឬសៀវភៅកត់ត្រា​ដែរ​ទេ? អ្នក​ប្រហែល​ជាចូលចិត្ត​សិល្បៈឬជាអ្នក​ប្រើខួល​ក្បាលខាងស្តាំ។

Basuru គឺជាអ្នករចនាជនជាតិជប៉ុនគាត់តែងតែចែករំលែកស្នាដៃរបស់ខ្លួននៅលើ Twitter និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលខ្លះ​គាត់​ក៏​ចែក​រំ​លេកស្នាដៃគូររូប​របស់ប្រពន្ធគាត់ព្រោះ​នាងក៏ជាអ្នក​គូរគំនូរ​មួយ​រូបផងដែរ។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

តើវាគួរឱ្យស្រលាញ់ណាស់មែនទេ?

តើ​អ្នក​កំ​ពុង​គិត​ថាគំនូររបស់អ្នកអាចប្រៀបនឹងស្នាដៃរបស់វិចិត្រករស្រីម្នាក់​នេះ? នេះគ្រាន់តែជាការបង្ហាញបន្តិចបន្តួចប៉ុណ្ណោះ ចំណែកមួយនេះទើបជាអ្វីដែល​នាងគូរនៅក្នុងសៀវភៅកត់ត្រាចាស់របស់នាង។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

បុរសជាប្តីក៏បានចែករំលែកគំនូរដែលភរិយារបស់គាត់ទុកអោយមុន​ពេល​ទៅធ្វើ​ការដែរ ក្នុង​បំណង​សុំ​អោយ​ប្តីរបស់​នាង​ជួយសម្អាត​ផ្ទះ (ព្រោះថ្ងៃនោះ​គាត់​បាន​សម្រាកនៅផ្ទះ) ។ អត្តន័យ​ដែល​បង្ហាញ​តាម​រយៈរូប​គំ​នូរ​ពិតជាគួរ​អោយ​ចាប់​អារម្មណ៍ គ្មាន​ប្តី​ឯណា​ដាច់​ចិត្ត​មិន​ស្តាប់​តាម​ប្រពន្ធដ៏គួរឱ្យស្រឡាញ់បែបនេះទេ។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

អ្នក​គាំទ្ររបស់​គូស្វាមី​ភរិយាដ៏គួរឱ្យស្រឡាញ់នេះក៏ចូលចិត្តវិធីដែល​ស្រ្តី​ជាប្រពន្ធបង្ហាញអំពីតួអង្គគំនូរជីវចលក្នុងខ្សែភាពយន្តនាង​មើល​នៅ​ថ្ងៃដដែលនោះ។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

នាងក៏ចូល​ចិត្ត​សរសេរគម្រោងការប្រចាំថ្ងៃជាមួយនឹងរូបគំនូរជីវចលតាំងពីឆ្នាំ ២០១៣ ។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

តាម​ពិតនាងជាអ្នកគាំទ្រ Studio Laika ជាពិសេសខ្សែភាពយន្ត ParaNorman និង Coraline ។ នាងក៏​បាន​គូរឡើងវិញតួ​អង្គផ្សេងទៀតដូចជា Wreck-It Ralph និង The Illusionist ។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

នៅពេលខ្លះនាងមានបំណងសរសេរអ្វីមួយផ្សេង ប៉ុន្តែ​ចុង​ក្រោយនៅតែ​គូររូប។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

បុរសជាប្តីដែលជា Designer និយាយ​ថាភរិយារបស់គាត់ថ្មីៗនេះមមាញឹកជាងមុន ដូច្នេះគ្មានពេលគូរគំនូរដូចមុនទេ ប៉ុន្តែ​គាត់​នៅ​តែចង់ចែក​រំលេក​ស្នាដៃសិល្បៈចាស់ៗរបស់ភរិយាគាត់។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

ទោះបីជាឥឡូវនេះ​ភរិយារបស់​គាត់​លែងគូរព្រាងគំនូរក៏ដោយ ប៉ុន្តែនាងអាច​បង្ហាញស្នាដៃដ៏អស្ចារ្យជាច្រើនទៀតដូចជាកាតចូលឆ្នាំថ្មីខាងក្រោម។

រូបភាព https://twitter.com/barusu_xxx/status/1212190272727048192

តើ​អ្នក​យល់យ៉ាងណា​ចំពោះគូរស្វាមីភរិយានេះ? 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: