តើអ្នកធ្លាប់ជួបអ្នកជិតខាងធ្វើតាមអំពើចិត្តពីមុនមកដែរទេ?
តើ “អ្នកជិតខាងមានអត្តចរិកអាក្រក់” ជាមនុស្សបែបណា? អ្នកអាចគិតស្រមៃអំពីជីវិតរបស់ជនបរទេសដែលរស់នៅប្រទេសជប៉ុនតាមសម្តីរបស់ Alex Sturmey គាត់ជាគ្រូបង្រៀនភាសាអង់គ្លេសអាចនិយាយភាសាជប៉ុនបានល្អ។
អ្នកជិតខាងមានអត្តចរិកអាក្រក់គ្មាននរណាចូលចិត្តនោះទេ ប៉ុន្តែចុះបើនៅប្រទេសជប៉ុនយ៉ាងម៉េចវិញ? ដូចជាសុបិន្តអាក្រក់គ្មាននរណាម្នាក់ចង់មានបញ្ហាជាមួយអ្នកជិតខាងនៅជប៉ុនទេ ដោយសារឧបសគ្គភាសា វិធានការណ៍ដោះស្រាយស្មុគស្មាញ -ល- ។
រូបភាព https://www.pakutaso.com/20190656175post-21577.html
ខ្ញុំរស់នៅមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តនោះទេ ជាពិសេសអ្នកជិតខាង បន្ទាប់ពីបញ្ចប់ការងារខ្ញុំត្រលប់ទៅផ្ទះ ខ្ញុំចាប់ផ្តើមឮសំឡេងចម្រៀងខ្លាំងៗចេញពីផ្ទះរបស់អ្នកជិតខាង សម្លេងស្គរ និងសម្លេងបាសយ៉ាងច្បាស់ ប៉ុន្តែបែរជាមិនចេះភាសាជប៉ុនសម្រាប់សរសេរក្នុងក្រដាសថា “តើអ្នកដឹងថាគួរតែស្តាប់កាសកុំអោយរំខានដែរទេ?” មិនដឹងថាត្រូវធ្វើម៉េចត្រឹមតែអាចទាត់ជញ្ជាំងបញ្ចេញកំហឹងប៉ុណ្ណោះ។
នៅពេលដែលខ្ញុំមកជួលដំបូង ម្ចាស់ផ្ទះបង្រៀនខ្ញុំពីវិធីដោះស្រាយទំនាស់តាមបែបជប៉ុន ប្រសិនបើអ្នកជិតខាងបើកចម្រៀងខ្លាំងៗ អ្នកត្រូវសរសេរលិខិតទៅអ្នកគ្រប់គ្រងអាគារ នេះជាវិធីដោះស្រាយរួមទាក់ទងនឹងអ្នកជិតខាង បន្ទាប់មកប្រធានគ្រប់គ្រងអគារនឹងបិទសេចក្តីជូនដំណឹងបញ្ហានេះនៅកន្លែងព័ត៌មានរបស់អគារ ដែលអ្នករាល់គ្នាអាចអាន ជាពិសេសខ្លឹមសារមិននិយាយចំៗសំដៅលើនរណានោះទេ។
ខ្ញុំធ្វើតាមវិធីនេះមួយរយៈពេលនៅពេលដែលអ្នកជិតខាងបើកចម្រៀងឮខ្លាំងៗ ខ្ញុំយកក្រដាស និងប៊ិចសរសេរលិខិតផ្ញើទៅម្ចាស់ផ្ទះ ប៉ុន្តែខ្ញុំមិនអាចពណ៌នាបញ្ហាទាំងអស់បាន។
រូបភាព https://www.pakutaso.com/20180241036post-15094.html
នៅយប់មួយពេលខ្ញុំកំពុងគេងឮសម្លេងអ្នកជិតខាងបើកចម្រៀងខ្លាំងៗដូចជាកំពុងជប់លៀង ដោយទ្រាំមិនបានខ្ញុំសម្រេចចិត្តហៅទូរស័ព្ទទៅលេខបន្ទាន់នៅប្រទេសជប៉ុន ហើយជូនដំណឹងទៅកាន់ប៉ូលីស រួចស្នើឲ្យនិយាយជាភាសាអង់គ្លេស ពួកគេភ្ជាប់ខ្ញុំទៅឲ្យអ្នកបកប្រែភាសា បន្ទាប់ពីស្តាប់សម្តីរបស់ខ្ញុំដើម្បីបកប្រែទៅអោយប៉ូលីស ពួកគេសួរខ្ញុំថាត្រូវការអ្នកបកប្រែមកជាមួយដែរទេ? មិនចាំបាច់ទេ ព្រោះខ្ញុំមានមិត្តជប៉ុនម្នាក់នៅទីនេះ។ មួយសន្ទុះក្រោយមកមានប៉ូលីសពីរនាក់មកដល់ ខ្ញុំរុញមិត្តភក្តិជនជាតិជប៉ុនរបស់ខ្ញុំអោយមកជួបពួកគេ ខ្ញុំសម្លឹងមើលតាមបង្អួចឃើញទឹកមុខអ្នកជិតខាងហាក់ដូចជាក្រៀមក្រំ ប្រហែលជាបង្ហាញអារម្មណ៍ដឹងខុសនៅចំពោះមុខរបស់អាជ្ញាធរ ។
ប៉ូលីសបានមកជួបខ្ញុំ ៦ ដង ប៉ុន្តែដូចរាល់ដងមានប៉ូលីស ២ នាក់ និងអ្នកបកប្រែម្នាក់ ពួកគេស្នើអោយខ្ញុំរាយការណ៍ស្ថានភាព បន្ទាប់ពីដឹងអំពីបញ្ហាទើបគេគោះទ្វារបន្ទប់នៅក្បែរនោះ ប៉ុន្តែបុរសម្នាក់នោះមិនព្រមអោយនរណាចូលនោះទេ ប៉ូលីសគ្រាន់តែរំលឹក គាត់ចេះតែងក់ក្បាលដូចជាយល់ព្រម ប៉ុន្តែនៅពេលដែលប៉ូលីសត្រឡប់ទៅវិញគ្រប់យ៉ាងគឺដូចដើម។
នៅពេលដែលប៉ូលីសមិនអាចដោះស្រាយបញ្ហានេះ ខ្ញុំសម្រេចចិត្តផ្ញើលិខិតបណ្តឹងទៅកាន់ក្រុមហ៊ុនគ្រប់គ្រងអគាររបស់គាត់ ពួកគេទូរស័ព្ទទៅព្រមានមិនមែនមានតែខ្ញុំប៉ុណ្ណោះទេ។ គាត់បែរជាបិដសេធមិនបានបើកសម្លេងខ្លាំងៗ នៅទីបំផុតពួកគេមិនអាចអ្វីចំពោះ “អ្នកជិតខាងអត្តចរិកអាក្រក់ម្នាក់នេះទេ” ។
នៅល្ងាចមួយពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំឃើញថង់សំរាមជាមួយនឹងកាសែតក្នុងប្រអប់សំបុត្ររបស់ខ្ញុំ នៅពេលនោះខ្ញុំមិនសូវជាចាប់អារម្មណ៍ទេ ប៉ុន្តែរាល់ពេលដែលអ្នកជិតខាងអាក្រក់ត្រលប់មកផ្ទះប្រអប់សំបុត្ររបស់ខ្ញុំតែងតែមានសំរាម។
ថ្ងៃមួយខ្ញុំឃើញបុរសនោះកំពុងរើសំរាមដូចជាប្រអប់បាយចាស់ ចង្កឹះ ទស្សនាវដ្តី និងក្រដាសបង្កន់រួចដាក់ក្នុងប្រអប់សំបុត្ររបស់ខ្ញុំ។ ដោយទ្រាំមិនបានទៀត ខ្ញុំ និងមិត្តភក្តិម្នាក់យកសំបុត្រពីរបីសន្លឹកផ្ញើប៉ូលីស។ ដូចជាបុរសនោះយកលិខិតរបស់អ្នកដទៃដាក់ក្នុងប្រអប់សាររបស់ខ្ញុំ។ ប៉ូលីសយកស្នាមម្រាមដៃរបស់ខ្ញុំដើម្បីស៊ើបអង្កេត ហើយប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរង់ចាំ។
ទោះបីជាការត្អូញត្អែរ លិខិត ឬការហៅទូរស័ព្ទទៅប៉ូលីសសុទ្ធតែគ្មានប្រសិទ្ធភាព ខ្ញុំត្រូវចុះចាញ់រួចរើទៅកន្លែងផ្សេង។ ខ្ញុំពិតជារីករាយព្រោះក្រុមហ៊ុនគ្រប់គ្រងអគារបានអនុគ្រោះថ្លៃបញ្ចប់កិច្ចសន្យា “ប្រាក់បានមកពីប្រាក់កក់របស់បុរសនោះ” អាចចាត់ទុកថាជាការលួងលោមចិត្តដែរ។
AD