ទោះបីជាមិន​ប្រើដែកគោលក៏ជនជាតិជប៉ុនពីបុរាណនៅតែអាចសាងសង់ស្ថាបត្យកម្មការពាររញ្ជួយដីដែរ

ផ្ទះនៅប្រទេសជប៉ុនភាគច្រើនធ្វើអំពីឈើ។

តាមធម្មតាពេលធ្វើផ្ទះ​ឈើគេច្រើនប្រើដែកគោលដើម្បីភ្ជាប់បន្ទះឈើទាំងពីរចូលគ្នា ប៉ុន្តែផ្ទះបែបប្រពៃណីជប៉ុនបែរជាមិនចាំបាច់ប្រើដែកគោល។

ក្នុងនោះវិធីសាស្រ្តដែលគេប្រើសម្រាប់ភ្ជាប់បន្ទះឈើមានឈ្មោះថា Kanawatsugi ។

ភ្ជាប់បន្ទះឈើទាំងពីរចូលគ្នាយ៉ាងពិសេស ហើយរឹងមាំផងដែរ។

សូមមើលវីដេអូខាងក្រោមអ្នក​ប្រាកដជាដឹងកាន់តែច្បាស់អំពីភាពអស្ចារ្យនេះ។

ហេតុអ្វីបានជាប្រជាជនជប៉ុនមិនប្រើដែកគោល?

ប្រសិនបើប្រើដែកគោលយូរទៅអាចបណ្តាលអោយច្រែះ ហើយមិនអាចរក្សាកន្លែងភ្ជាប់បានយូរនោះទេ។

ដូច្នេះពួកគេមិនប្រើដែកគោលដើម្បីសាងសង់ឡើយ។

នេះគឺជាប្រាសាទឈើមួយដែលត្រូវបានសាងសង់តាំងពីឆ្នាំ ៦០៧ មកម្ល៉េះ។

ទោះបីមិនប្រើដែកគោលក៏ដោយ ប៉ុន្តែប្រាសាទមានអាយុកាលជាង ១៤០០ ឆ្នាំមកហើយនៅតែរក្សារូបរាងរបស់វា​យ៉ាងល្អ។

សូមមើលបន្ថែមអំពីបច្ចេកទេសភ្ជាប់ក្តារឈើក្នុងវីដេអូ​ខាងក្រោម។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: