ការសន្មត់ថាបុព្វបុរសរបស់ជនជាតិជប៉ុន និងជនជាតិយូដាតែមួយតាមរយៈការវិភាគភាសា
តើអ្នកស្គាល់ប្រទេសអុីស្រាអែលទេ? ប្រទេសនេះស្ថិតនៅមជ្ឈឹមបូព៌ារដ្ឋធានីគឺក្រុងយេរូសាឡិម។ អ្នកស្រុកអុីស្រាអែលភាគច្រើនជាជនជាតិយូដាដែលធ្លាប់ត្រូវពួកណាស៊ីសម្លាប់រង្គាលក្នុងព្រឹត្តិការណ៍ Holocaust ។
តើអ្នកធ្លាប់គិតថាជនជាតិយូដា និងជនជាតិជប៉ុនដែលរស់នៅភូមិសាស្ត្រឆ្ងាយពីគ្នា មានដូនតាបុព្វបុរសតែមួយទេ? មិនអាចទៅរួចឡើយបើនិយាយពីរូបរាងជនជាតិយូដា និងជនជាតិជប៉ុនគ្មានអ្វីដូចគ្នាទេ។ តាមពិតគឺបញ្ហាភាសា។
ភាសាជប៉ុន និងភាសាវៀតណាមមានភាពស្រដៀងគ្នាព្រោះរងឥទ្ធិពលពីភាសាចិន។ តាមប្រវត្តិសាស្ត្រជប៉ុន និងជនជាតិយូដាគ្មានទំនាក់ទំនងអ្វីទេ ដូច្នេះភាពស្រដៀងគ្នាទៅលើភាសាពិតជាពិបាកពន្យល់ណាស់! យើងនឹងស្វែងយល់អំពីភាពស្រដៀងគ្នារវាងភាសានៃប្រទេសទាំងពីរនេះ។
(ភាសាហេព្រើរប្រើក្នុងការប្រៀបធៀបនៃអត្ថបទនេះជាភាសាដែលជនជាតិយូដាប្រើពីមុន) ។
ជញ្ជនៈស្រដៀងគ្នា
រូបភាព https://kurashi-no.jp/I0016644
តើអ្នកឃើញភាពស្រដៀងគ្នាទេ? Hiragana និង Katakana ក្នុងភាសាជប៉ុនត្រូវបានបង្កើតឡើងដោយបំបែកតួអក្សរ Kanji របស់ចិន ប៉ុន្តែហេតុអ្វីបានជាមានភាពស្រដៀងគ្នាបែបនេះ?
ក្រៅពីនេះចំណុចគួរឱ្យចាប់អារម្មណ៍គឺមើលទៅលើរបៀបបញ្ចេញសម្លេង ភាសាហេព្រើរមានរបៀបបញ្ចេញសម្លេងនឹងការអាន Alphabet ថា “K” ដូចជាអក្សរ コ (Ko) នៅក្នុងភាសាជប៉ុន។ លើសពីនេះ N គឺ ノ(No) ហើយ TS មានអារម្មណ៍ដូចជាអក្សរ ス(Su) ត្រឡប់ និង Sh ដូចអក្សរ シ(Shi) បញ្ច្រាស។
មិនត្រឹមតែរបៀបបញ្ចេញសម្លេងប៉ុណ្ណោះទេ ប៉ុន្តែអត្ថន័យក៏មានភាពស្រដៀងគ្នាជាច្រើនផងដែរ
អធិរាជជប៉ុនធ្លាប់ត្រូវបានគេហៅថា 帝(Mikado) ។ នៅក្នុងភាសាហេព្រើរពាក្យនេះមានការអានស្រដៀងគា Mikado មានន័យថា “ថ្លៃថ្នូរ” ។
ក្រៅពីនេះ Samurai – ជានិមិត្តរូបនៃប្រទេសជប៉ុនក្នុងភាសាហេព្រើរមានន័យថា “ការពារ” ។
អត្តន័យក៏ទាក់ទងគ្នាច្រើនផងដែរ។
ពាក្យនៅក្នុងភ្លេងជាតិ
រូបភាព https://kurashi-no.jp/I0016644
ចម្រៀងជាតិរបស់ជប៉ុនបទ Kimigayo មានទំនុកច្រៀងស្រដៀងភាសាហេព្រើរ។ អ្នកដែលអានភាសាជប៉ុនបានសូមផ្ទៀងផ្ទាត់។
ទោះបីអត្ថន័យខុសពីបទជប៉ុន ក្រៅពីរបៀបបញ្ចេញសម្លេងស្រដៀងគ្នាអត្ថន័យក៏ច្បាស់ដែរ។
ទំនុកច្រៀងនេសាទរបស់ប្រជាជនហុកកៃដូ
រូបភាព https://kurashi-no.jp/I0016644
បទ Soranbushi គឺជាចម្រៀងមានប្រភពមកពីភូមិនេសាទមួយនៅកោះហុកកៃដូ។ បទចម្រៀងនេះមានលក្ខណៈពិសេសព្រោះតែរបៀបរាំរឹងមាំ។ ទោះយ៉ាងណាបើនិយាយពីទំនុកច្រៀងពាក់កណ្តាលដំបូងនៃបទចម្រៀងគ្មានន័យក្នុងភាសាជប៉ុនទេ។
ヤーレン ソーラン ソーラン ソーラン ソーラン ソーラン。
(Jaren, Soran, Soran, Soran, Soran, Soran)
ពាក្យ Jaren និង Soran មិនមែនជាអក្សរជប៉ុនឬចិនទេ។ សូម្បីតែប្រជាជនក្នុងស្រុកក៏មិនដឹងថាពាក្យទាំងនេះមានន័យយ៉ាងម៉េចដែរ ប៉ុន្តែនៅក្នុងភាសាហេព្រើរមានសម្លេងបញ្ចេញស្រដៀងគ្នាមានន័យថា “អំណរនៃការច្រៀង” ។
នៅក្នុងបទចម្រៀងនេះមានពាក្យដូចជា ヤサエ (Yasae) エンヤン (Enyan) សុទ្ធតែមិនអាចពន្យល់ជាភាសាជប៉ុន ប៉ុន្តែភាសាហេព្រើរមានន័យថា “មិនដួលរលំ មិនចុះចាញ់ ឆ្ពោះទៅមុខ” ។
វាក្យស័ព្ទប្រើក្នុងចំបាប់ Sumo
រូបភាព https://kurashi-no.jp/I0016644
អ្នករាល់គ្នាដឹងថា Sumo គឺជាកីឡាចំបាប់ជាតិមានតែមួយគត់នៅប្រទេសជប៉ុន ប៉ុន្តែវាក្យស័ព្ទមួយចំនួនដែលប្រើក្នុងកីឡាចំបាប់នេះបែរជាមិនអាចពន្យល់ជាភាសាជប៉ុន។
ឧទាហរណ៍ どっこいしょ!(Dokkoisho) នៅក្នុងភាសាហេព្រើរគឺ “បោះជំហានថយ អ្នកដែលកាន់សាសនាខុសឆ្គង” ។
ក្រៅពីនេះពាក្យ Sumo ពេលអានជាភាសាហេព្រើរមានន័យថា “ឈ្មោះរបស់គាត់” សំដៅលើព្រះ។ សំដៅទៅលើប្រភពដើមនៃ Sumo ជាព្រឹត្តិការណ៍បង្ហាញការគោរពចំពោះព្រះ។
ច្រកទ្វារប្រសាទ Tori ក៏មានជាភាសាហេព្រើរដែរ
រូបភាព https://hokkaido.press/sapocan/chuo-area/fushimi-inari-jinja/
ច្រក Tori ក្នុងភាសាហេព្រើរមានន័យថា “ច្រកទ្វារ” ពិតជាទាក់ទងគ្នា។ ក្រៅពីនេះច្រកទ្វារ Tori មានពណ៌ក្រហមរំលឹកអំពីទម្លាប់លាបច្រកទ្វារក្រហមរបស់ជនជាតិយូដាពីបុរាណ។
ដំបូងខ្ញុំគ្រាន់តែគិតថាវាជារឿងចៃដន្យ ប៉ុន្តែវាពិបាកពន្យល់ព្រោះតែភាពចៃដន្យច្រើនពេក។
តើអ្នកគិតយ៉ាងណា?
Kengo Abe