ពាក្យ Ichigo ichie – ត្រូវស្រលាញ់មនុស្សនៅចំពោះមុខ ហើយរីករាយនឹងបច្ចុប្បន្នភាព
នេះជាសម្តីដ៏ល្បីរបស់ Sen no Rikyu – បុព្វបុរសនៃពិធីតែដែលជាទម្រង់សិល្បៈបុរាណរបស់ជប៉ុន។
តើនៅលើពិភពលោកដ៏ធំនេះមានមនុស្សប៉ុន្មានពាន់លាននាក់? ដូច្នេះបើជួបគ្នាដោយចៃដន្យនេះជានិស្ស័យ។
កាលពីមុនពាក្យ Ichigo Ichie ប្រើដើម្បីរំលឹកដល់សិល្បករពិធីតែត្រូវចងចាំអំពីសារៈសំខាន់នៃស្មារតី Omotenashi តំណាងអោយភាពរាក់ទាក់ និងធ្វើអស់ពីចិត្តចំពោះភ្ញៀវ។ មិនថាភាគីជានរណាអោយតែមានឳកាសជួបគ្នាម្តងត្រូវតែធ្វើអោយអស់ពីចិត្ត។
រូបភាព https://www.photo-ac.com/
រហូតមកដល់ឥឡូវពាក្យសម្តីនេះចាប់ផ្តើមកើតឡើងនៅក្នុងជីវិតពិត។
មនុស្សមួយចំនួនដែលអ្នកជួប និងប្រាស្រ័យទាក់ទងញឹកញាប់ ប៉ុន្តែថ្ងៃណាមួយអ្នកអាចមិនជួបពួកគេទៀត ដូច្នេះត្រូវស្រលាញ់មនុស្សដែលនៅចំពោះមុខ និងរាប់អានពួកគេដោយស្មោះ។
បើមិនដូច្នោះទេអ្នកអាចនឹងត្រូវសោកស្តាយ “នៅពេលនោះបើខ្ញុំយកចិត្តទុកដាក់ចំពោះគេបន្តិច ហើយមិនព្រងើយកណ្តើយប្រហែលជា… ” ។
ពាក្យ Ichigo ichie – អាចបកថា (ការជួបជុំ រយៈពេលមួយភ្លេត) ។ ទាំងនេះរំលឹកយើងថារាល់ពេលជួបគ្នា បទពិសោធន៍នីមួយៗជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងមិនអាចកើតឡើងម្តងទៀតឡើយ ដូច្នេះបើទុកអោយពេលវេលាកន្លងផុតទៅនោះវានឹងរលាយបាត់។ Ichigo ichie – ជួយអោយយើងបន្ថយល្បឿននៃការរស់នៅ និងចងចាំថាជារៀងរាល់ថ្ងៃលើពិភពលោក រាល់វិនាទីដែលយើងចំណាយពេលសម្រាប់កូនៗ គ្រួសារជាទីស្រឡាញ់របស់យើងពិតជាមានតម្លៃ ហើយត្រូវយកចិត្តទុកដាក់។ មិនត្រឹមតែប៉ុណ្ណឹងត្រូវអោយតម្លៃចំពោះខ្លួនផងដែរ។
រូបភាព https://www.photo-ac.com/
គោលការណ៍ទូទៅទាំង ១០ ដែលមានតម្លៃរបស់ជនជាតិជប៉ុន៖
- កុំខកខានឱកាសព្រោះវាមានតែម្តងគត់ ប្រសិនបើអ្នកមិនចាប់យកវានឹងបាត់បង់ជារៀងរហូត។ ក្នុងឆាកជីវតិត្រូវរីករាយគ្រប់ពេលវេលាឬអាចនឹងបាត់បង់។
- ដើម្បីអោយយើងស្គាល់អំពីតម្លៃនៃការជួបគ្នាក្នុងឆាកជីវិតជាហេតុផលដែលជម្រុញយើងឱ្យនិយាយសួស្តីឬនិយាយលាដល់មនុស្សជាទីស្រឡាញ់របស់យើង “Ichigo Ichie” ។
- រស់នៅក្នុងបច្ចុប្បន្នភាព មើលអតីតកាលឡើងវិញអ្វីដែលធ្វើអោយយើងឈឺចាប់ អ្នកមិនអាចផ្លាស់ប្តូរអ្វីដែលបានកើតឡើង ហើយកុំរំពឹងថាអនាគតអាចបង្វែរអារម្មណ៍របស់អ្នកអោយភ្លេច យើងមិនដឹងថាមានរឿងអ្វីកើតឡើងទេ។
- ធ្វើអ្វីមួយដែលអ្នកមិនធ្លាប់ធ្វើពីមុនមកដូចជា Einstein និយាយថាអ្នកមិនអាចធ្វើរឿងដដែលៗហើយរង់ចាំលទ្ធផលខុសៗគ្នាទេ ដើម្បីទទួលបានជោគជ័យថ្មី បទពិសោធន៍ថ្មីដែលជាពេលវេលាមិនអាចបំភ្លេចបានត្រូវចេះប្រើពេលវេលា និងកម្លាំងរបស់អ្នកដើម្បីធ្វើ និងបំពេញការងារ។
- អ្នកអាចអង្គុយធ្វើសមាធិលើពូកឬគ្រាន់តែអង្គុយចុះសង្កេតមើលអព្ភូតហេតុនៃជីវិត។ គ្រាន់តែដើរចេញពីជីវិតរស់នៅដ៏មមាញឹកវាអាចជួយអ្នកអោយទទួលបានសុភមង្គល។
- អ្នកត្រូវបណ្តុះញ្ញាណទាំងប្រាំគឺចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណដើម្បីនាំមកនូវអារម្មណ៍សម្បូរបែបរបស់មនុស្សម្នាក់ៗ។ ទាំងនេះជួយអោយអ្នកយល់អំពីអារម្មណ៍ជុំវិញខ្លួន ហើយចេះយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ។
- ការយល់ដឹង និងការយកចិត្តទុកដាក់ជួយអោយយើងយល់អំពីអត្តន័យនៃវត្ថុគ្រប់យ៉ាង។ កំណត់ហេតុប្រចាំថ្ងៃសរសេរអំពីភាពអស្ចារ្យ ហើយវាជួយបង្កើនសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើង។
- បង្វែរការជួបជុំទៅជាពិធីជប់លៀង កុំរង់ចាំឳកាសសាកសមដូចជាថ្ងៃឈប់សម្រាក ដំណើរកំសាន្ត ឬថ្ងៃកំណើតទើបធ្វើរឿងដែលពិសេស។ ជារៀងរាល់ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
- ធម្មជាតិរបស់មនុស្សអាចផ្លាស់ប្តូរ និងមានថាមពលជួយអោយខ្លួនអាចប្រសើរឡើងវិញ។ ប្រសិនបើជីវិតរបស់អ្នកគួរឱ្យធុញទ្រាន់ត្រូវចេញពីផ្ទះអោយបានញឹកញាប់ ជីវិតគឺជាដំណើរផ្សងព្រេងដ៏គួរអោយចាប់អារម្មណ៍។ ជារៀងរាល់ថ្ងៃអ្នកមានអារម្មណ៍នឿយហត់ឬការងារច្រើនពេកត្រូវសួរខ្លួនឯងថា (តើអ្វីដែលខ្ញុំគួររំលង?)
- ត្រូវចេះរក្សាពេលវេលានៅចំពោះមុខ បើអ្នកអនុវត្តកាន់តែច្រើនលទ្ធផលកាន់តែល្អ។ កុំខ្វល់អ្នកដទៃគិតអ្វីពីអ្នកព្រោះយើងម្នាក់ៗជាបុគ្គលដាច់ដោយឡែកពីគ្នា យើងម្នាក់ៗរស់នៅលើលោកបានតែម្តងគត់។
AD