វិធីសាស្រ្តបង្រៀនជួយឲ្យកូនរបស់អ្នកមានទម្លាប់ល្អក្នុងការរៀនសូត្រ
វិធីសាស្ត្រដែលជួយឲ្យមនុស្សគ្រប់គ្នាអាចសុំចូលរៀនសាកលវិទ្យាល័យដែលខ្លួនចូលចិត្ត ជាបទពិសោធន៍របស់គ្រូបង្រៀនភាសាជប៉ុនម្នាក់។
រឿងដែលឪពុកម្តាយតែងតែព្រួយបារម្ភនៅពេលចិញ្ចឹមកូនគឺ “តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យកូនកាន់តែឆ្លាតវៃ?” ប្រសិនបើកូនឆ្លាតអាចប្រឡងជាប់សាកលវិទ្យាល័យល្អៗ ធ្វើការនៅក្រុមហ៊ុនល្បីរកលុយបានច្រើន។ ប៉ុន្តែកូនរបស់ខ្ញុំមិនឆ្លាតដូចក្មេងៗដទៃទៀតទេ។
អ្នកប្រហែលជាមិនទាន់យល់អំពីរចនាសម្ព័ន្ធពិតនៃការសិក្សា។ ប្រសិនបើឪពុកម្តាយពិតជាយល់អំពីបញ្ហានេះនឹងផ្តល់សិទ្ធិឲ្យកូនៗរបស់ពួកគេជ្រើសរើសសាកលវិទ្យាល័យដែលកូនចង់រៀន។
ការរៀនសូត្រ = ធ្វើត្រាប់តាម (学ぶ= 真似る)
នៅក្នុងភាសាជប៉ុនពាក្យរៀនត្រូវអានថា MANABU ។ ប្រភពដើមនៃពាក្យរៀនមកពីពាក្យត្រាប់តាម – MANERU ឬគេអាចហៅថាធ្វើតាមអ្នកដទៃ។ ពេលចាប់ផ្តើមរៀនអ្នកត្រូវធ្វើតាមអ្វីដែលគ្រូបង្រៀនរហូតដល់កម្រិតថ្នាក់វិទ្យាល័យ បទដ្ឋានអប់រំស្ថិតក្នុងក្របខ័ណ្ឌបែបនេះ។ តើគ្រាន់តែធ្វើត្រាប់តាមឬ? ស្តាប់មើលទៅដូចជាងាយស្រួល។
សាកលវិទ្យាល័យតូក្យូគឺជាសាកលវិទ្យាល័យលំដាប់ថ្នាក់ជាតិក្នុងប្រទេសជប៉ុន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺនិស្សិតភាគច្រើនប្រឡងចូលមិនមានវិធីរៀនពិសេសឡើយ។ ប៉ុន្តែនិស្សិតយល់ច្បាស់អំពីមូលដ្ឋានគ្រឹះ និងសៀវភៅសិក្សា។
ប្រសិនបើអ្នកយល់ថាការសិក្សាពិតជាពិបាក អ្នកអាចបែងចែកចំនួនទំព័រនឹង ៣៦៥ ថ្ងៃ។ ដូច្នេះអ្នកនឹងដឹងថាដើម្បីរៀនសៀវភៅមួយក្បាលចប់ក្នុងរយៈពេលមួយឆ្នាំត្រូវចំណាយពេលប៉ុន្មាន។ តាមពិតគ្រាន់តែរៀនមួយទំព័រមួយថ្ងៃ (ក្នុងសៀវភៅសិក្សា) គឺគ្រប់គ្រាន់ហើយ។ ចំពោះមុខវិជ្ជាសំខាន់ៗត្រូវព្យាយាមបំពេញក្នុងរយៈពេល ១០ នាទី។ ទោះជាយ៉ាងណា អ្វីដែលសំខាន់បំផុតត្រូវរក្សាទម្លាប់រៀនជារៀងរាល់ថ្ងៃ ធ្វើបែបនេះកូនរបស់អ្នកប្រាកដជាអាចប្រឡងចូលសាលារៀនដែលពួកគេចង់រៀន។
ជាក់ស្តែង ការបណ្តុះបណ្តាលទម្លាប់រៀនប្រចាំថ្ងៃមិនងាយស្រួលនោះទេ ពិសេសចំពោះអ្នកដែលមិនចូលចិត្តរៀន។ នៅចាំទេកាលពីក្មេងអ្នកស្អប់ដុសធ្មេញ ប៉ុន្តែម្តាយរបស់អ្នកបែរជាបង្ខំអ្នកឲ្យដុសធ្មេញ។ យូរៗទៅទោះបីជាម្ដាយលែងរំលឹកអ្នក ប៉ុន្តែមិនដុសធ្មេញហើយចូលគេងបែរជាជម្រុញអ្នកឲ្យទៅដុសធ្មេញ។
រូបភាព https://www.photo-ac.com/
នេះគេហៅថា “បង្កើតទម្លាប់”
ដំបូងកូនរបស់អ្នកអាចស្អប់ការសិក្សាតែពេលពួកគេមានទម្លាប់រៀននោះខួរក្បាលនឹងសម្របខ្លួនដោយស្វ័យប្រវត្តិ។
តើធ្វើដូចម្តេចដើម្បីបង្កើតទម្លាប់រៀនសម្រាប់កូន?
មធ្យោបាយមានតែមួយគត់គឺការសរសើរពួកគេ មិនត្រឹមតែកុមារប៉ុណ្ណោះ សូម្បីតែមនុស្សពេញវ័យ នៅពេលទទួលបានការសរសើរដ៏ស្មោះត្រង់ភាគច្រើនមានអារម្មណ៍សប្បាយរីករាយ។ តើអ្នកនៅចាំពេលដែលអ្នកចាប់ផ្តើមរៀនបឋមសិក្សាទេ? គ្រប់យ៉ាងងាយស្រួល ហើយមិនមានភាពខុសគ្នាចំពោះសមត្ថភាពសិក្សានោះទេ។ គ្រប់គ្នាខំប្រឹងស្តាប់គ្រូបង្រៀន និងលើកដៃឆ្លើយពេលដឹងអំពីចម្លើយ។ ចំពោះមនុស្សជាច្រើននេះជាពេលវេលាសិក្សាដ៏រីករាយ។ រហូតដល់ពេលអ្នកស្អប់ការសិក្សាព្រោះតែពិន្ទុរៀនធ្លាក់ចុះ ហើយការបង្រៀនរបស់គ្រូមិនងាយយល់ដូចមុន ដូច្នេះអ្នកចាប់ផ្តើមគេចសាលា។
ប្រសិនបើអ្នកឃើញកូនរីកចម្រើនចូរនិយាយពាក្យសរសើរពួកគេដូចជា “កូនរបស់ម៉ាក់ពូកែណាស់!” កូនធ្វើបានហើយ។ សុភាសិតជប៉ុននិយាយថា “សូម្បីតែសត្វជ្រូកក៏អាចឡើងដើមឈើដោយសារការសរសើរ” ។ ជាការពិតណាស់ សត្វជ្រូកមិនអាចឡើងដើមឈើបានទេ ប៉ុន្តែឥទ្ធិពលនៃការសរសើរពិតជាមានប្រសិទ្ធភាពណាស់!
Sacchan