បាតុភូតភ្លៀងពណ៌ខ្មៅនៅ Saitama – តើវាបណ្តាលមកពីវិទ្យុសកម្មឬ?
កុំបារម្ភគ្រប់យ៉ាងនៅតែល្អថ្ងៃបញ្ចប់នៃពិភពលោកមិនទាន់មកដល់ទេ។
រូបភាព Twitter
នៅពេលដែលបាតុភូតធម្មជាតិកាន់តែអាក្រក់កើតឡើងជុំវិញពិភពលោក អ្នកស្រុកនៅ Saitama ទទួលរងបាតុភូត “ភ្លៀងខ្មៅ” ដ៏ចម្លែកកាលពីថ្ងៃទី ២ ខែមីនា។ មនុស្សជាច្រើនថតរូបបាតុភូតចម្លែកនេះ ហើយចែករំលែកលើ Twitter ជាមួយ hashtag #黒い雨 (Kurai ame – ភ្លៀងខ្មៅ) ។
埼玉では黒い雨がふりました……。 pic.twitter.com/jWAO796DeY
— すっぺ (@hiro10or) March 2, 2020
上尾、岩槻、久喜、蓮田、など広範囲で今日黒い雨が降った…オイルのようにも見えるが調査中との事…放射線などは調べたが異常はないと言うが…黒い雨はとても不気味… pic.twitter.com/mJAKWe5qYN
— 3Miyabi (@3Miyabi1) March 2, 2020
រដ្ឋាភិបាលទីក្រុងមួយក្នុងចំនោមទីក្រុងរងផលប៉ះពាល់ពីបាតុភូតនេះបានប្រកាសលើគេហទំព័រផ្លូវការនាថ្ងៃដដែលនោះ។ បន្ទាប់ពីទទួលបានដំណឹងអំពីបាតុភូតនេះចាប់ផ្តើមចាត់វិធានការណ៍ពិនិត្យកម្រិតវិទ្យុសកម្ម ហើយមិនបានរកឃើញអ្វីខុសធម្មតាទេ។ បច្ចុប្បន្នមិនទាន់ដឹងអំពីមូលហេតុភ្លៀងខ្មៅនៅឡើយទេ ហើយកំពុងបន្តស៊ើបអង្កេត។
ភ្លៀងខ្មៅជាបាតុភូតពិសេសនៅប្រទេសជប៉ុនដែលធ្លាប់រកឃើញនៅ Hiroshima និង Nagasaki ក្រោយពីការវាយប្រហារដោយគ្រាប់បែកបរមាណូ។ នៅពេលនោះការផ្ទុះគ្រាប់បែកបានបញ្ចេញសារធាតុវិទ្យុសកម្មលើស្រទាប់បរិយាកាសលាយជាមួយទឹកភ្លៀងធ្វើអោយមានពណ៌ខ្មៅ។
ប៉ុន្តែថ្មីៗនេះមិនមានរបាយការណ៍ស្តីពីគ្រោះថ្នាក់នុយក្លេអ៊ែរទេ ដូច្នេះវាទំនងជាបណ្តាលមកពីការបំពុលបរិយាកាសឬការលាយឡំសារធាតុរ៉ែ។ ស្រដៀងនឹងបាតុភូត “ភ្លៀងក្រហម” ធ្លាប់កើតឡើងនៅប្រទេសឥណ្ឌា។
មានទ្រឹស្តីជាច្រើនត្រូវបានគេលើកឡើង ទោះជាយ៉ាណាតាមពិតមានអគ្គិភ័យមួយកើតឡើងនៅទីក្រុង Hasuda ពេលភ្លៀងធ្លាក់មកបណ្តាលឱ្យផ្សែងធូលីលាយជាមួយទឹកភ្លៀងចេញជាបាតុភូតភ្លៀងខ្មៅ។
អ្វីដែលគួរអោយងឿងឆ្ងល់គឺរដ្ឋាភិបាលទីក្រុង Hasuda មិនទទួលស្គាល់រឿងនេះលើគេហទំព័ររបស់ពួកគេ។ ក្នុងយុគសម័យព័ត៌មានមិនពិតត្រូវគេចែករំលេកយ៉ាងលឿនលើបណ្តាញអុីនធឺណេត ការដែលទទួលបានព័ត៌មានផ្លូវការពិតជាសំខាន់ណាស់!
Sacchan