“រោគសញ្ញាប៉ារីស” ជាជំងឺដែលជនជាតិជប៉ុនមួយ​ចំនួនខកចិត្តពេលទៅលេងប្រទេសល្បីទេសភាពស្អាត

ប៉ារីសគឺជាឈ្មោះរដ្ឋធានីនៃប្រទេសបារាំងដែលត្រូវបានគេស្គាល់ផងដែរថាជា “រដ្ឋធានីនៃពន្លឺ” ។

រូបភាព https://tabizine.jp/2017/10/27/154947/

ទោះជាយ៉ាងណា រោគសញ្ញាប៉ារីសមិនមែនជាជំងឺរបស់ជនជាតិបារាំងនោះទេ ប៉ុន្តែជនជាតិជប៉ុនទើបជាជនរងគ្រោះនៃ​រោគសញ្ញានេះ។ អ្នកដែលមានរោគសញ្ញាប៉ារីសជាទូទៅគឺស្ត្រីចាប់ពីអាយុ ២០-៣០ ឆ្នាំ។ ប្រហែលជាអ្នកមានរោគសញ្ញានេះមិន​ធ្លាប់ទៅបារីសឡើយ។

រោគសញ្ញាប៉ារីសគឺជាផ្នែកមួយនៃភាពតក់ស្លុតចំពោះវប្បធម៌ ភាគច្រើន​កើតទៅលើអ្នកដែលមិនអាចសម្របខ្លួននឹងបរិស្ថាន។ ជាក់ស្តែងបង្ហាញថាមនុស្សកើតមក និងធំឡើងក្នុងគ្រួសារអ្នកមានច្រើនតែអាចតក់ស្លុតចំពោះវប្បធម៌ច្រើនជាងទៅរស់នៅក្រៅប្រទេស។

ប៉ុន្តែចំពោះអ្នកដែល​មិន​ធ្លាប់ទៅប្រទេសផ្សេងព័ត៌មានដែលពួកគេដឹងអំពីប្រទេសនោះមកពីប្រព័ន្ធផ្សព្វ​ផ្សាយ​ដូចជាទូរទស្សន៍ កាសែត អុីនធឺណេត -ល- ។

នេះជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានគូរអំពីទីក្រុង “ដ៏ស្រស់ត្រចង់” – ទីក្រុងប៉ារីស។

“ទីក្រុងប៉ារីសទៅដល់ណាក៏ស្អាតដែរ

ប្រជាជនប៉ារីសដូចជាតារាបង្ហាញម៉ូតស្លៀកពាក់ស្អាតៗ

អ្វីៗគ្រប់យ៉ាងនៅប៉ារីសមានគុណភាពខ្ពស់” ។

ប្រសិនបើអ្នកបានទៅប្រទេសច្រើនប្រាកដជាដឹងថាមិនងាយមានប្រទេសល្អឥតខ្ចោះបែបនេះទេ។ ទោះជាយ៉ាង​ណា​ ចំពោះអ្នកដែល​មិន​សូវចូលចិត្តធ្វើដំណើរទៅក្រៅប្រទេស ចំណុចដែលគួរអោយចាប់អារម្មណ៍ពិតជាមានអត្ថន័យ​យ៉ាងជ្រាលជ្រៅដូចជាគំនូរទេសភាពស្រស់ស្អាត។

នៅពេលដែលអ្នកទៅដល់ទីក្រុងប៉ារីសទោះបីប្រទេសនេះមិន​អន់ក៏ដោយ ប៉ុន្តែបើប្រៀបទៅនឹងអ្វីដែលអ្នកបានដឹងប្រាកដជាភ្ញាក់ផ្អើលរវាងការស្រមៃ និងការពិត។ ភាគច្រើនមានភាពភ្ញាក់ផ្អើល មិន​គួរអោយជឿ ឬជួនកាលមិន​អាចទទួល​យក​ក៏​ថា​បាន។

“នេះមិនមែនជាប៉ារីសដែលខ្ញុំស្គាល់ទេ!”

លើសពីនេះមនុស្សមួយ​ចំនួន​ចាប់​ផ្តើមមានជំងឺធ្លាក់ទឹកចិត្ត បាត់បង់ការគ្រប់គ្រងផ្លូវចិត្តបន្តិចម្តងៗ រួមទាំងសញ្ញាមួយចំនួនដូចជាវិលមុខ បែកញើស ញ័រញាក់ បេះដូងលោតញាប់ ពិបាកដកដង្ហើម និងធ្ងន់ជាងនេះគឺឈឺក្បាល រាគ។

ហើយខ្ញុំចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ដែលខ្ញុំមិនអាចទទួលយកប៉ារីស បន្ទាប់មកខ្ញុំមានជំងឺធ្លាក់ទឹកចិត្ត។ 

វិធីតែមួយគត់អាចព្យាបាលរោគសញ្ញានេះគឺត្រូវត្រលប់ទៅប្រទេសជប៉ុនរៀនទទួលយកការពិត។

យ៉ាងណាមិញពាក្យថា “រោគសញ្ញាប៉ារីស” នេះមិនត្រឹមតែសំដៅទៅលើទីក្រុងប៉ារីសប៉ុណ្ណោះទេ។ ជនជាតិជប៉ុនមួយ​ចំនួនទៅបណ្តាប្រទេសផ្សេងទៀតក៏ជួបប្រទះ “រោគសញ្ញា” នេះផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: