ព័ត៌មាន​មិន​ពិតអំពីវីរុសកូរ៉ូណាលើប្រព័ន្ធផ្សព្វផ្សាយធ្វើអោយមនុស្សនាំគ្នាទិញម៉ាស ស្តុកស្បៀងទុករហូតដល់ក្រដាសបង្កន់ក៏អស់ដែរ

សព្វថ្ងៃនេះព័ត៌មាន​មិន​ពិតជាច្រើន​ផ្សាយនៅលើអុីនធឺណេត ហើយមនុស្សកាន់តែច្រើនទៅៗមិនបាន​ពិនិត្យប្រ​ភព​ជឿទៅលើព័ត៌មានមិនពិតប្រាកដព្រោះតែវាគួរអោយទាក់ទាញអារម្មណ៍មនុស្ស។

ជាពិសេសជនជាតិជប៉ុនឆាប់ជឿច្រើនតែត្រូវព័ត៌មានមិនពិតបោកបញ្ឆោត។

បច្ចុប្បន្ននេះការរីករាលដាលវីរុសកូរ៉ូណានៅប្រទេសជប៉ុនបានបង្កឱ្យមានពាក្យចចាមអារាមមិនពិតជាច្រើនធ្វើអោយមានបញ្ហាធ្ងន់ធ្ងរ។

ដំបូងគឺវិបត្តិកង្វះម៉ាសមុខរហូតនាំអោយ​មាន​វិបត្តិក្រដាសបង្គន់។ ព្រោះមានពាក្យចចាមអារាមថាក្រដាសបង្គន់ធ្វើពីសម្ភារៈដូចគ្នានឹងម៉ាសមុខការពារអាចប្រើជំនួសបានបណ្តាលអោយក្រដាសបង្គន់ក៏អស់ស្តុកដែរ។

រូបភាព https://soranews24.com/2020/03/01/people-in-japan-panic-buy-toilet-paper-as-coronavirus-fears-rise-despite-shortage-being-fake-news/

បន្ទាប់មកមានពាក្យចចាមអារាមជាច្រើនគួរតែស្តុកចំណីអាហារព្រោះវីរុសរាតត្បាតនឹងអូសបន្លាយរយៈពេលយូរធ្វើអោយមនុស្សនាំគ្នាទិញស្បៀងដូចជាអង្ករឬមីដើម្បីស្តុកទុក។

ស្ថាន​ភាព​ស្រដៀងគ្នានេះដែលធ្លាប់កើតឡើងពេលគ្រោះមហន្តរាយរញ្ជួយដីនាំអោយរលកស៊ូណាមិកើតឡើងឆ្នាំ ២០១១ ។

ប៉ុន្តែប្រសិនបើគិតអោយ​បានច្បាស់កំហុសមិន​មែន​មក​ពីអុីនធឺណែតទាំងស្រុងទេ។ នៅឆ្នាំ ១៩៧០ ពេលប្រព័ន្ធ​អុីនធឺណែតមិន​ទាន់រីកចម្រើននៅឡើយ រឿងរ៉ាវពាក្យចចាមអារាមគួរអោយអស់សំណើចក៏កើតឡើងទៅហើយ។ អ្នកនៅចាំឆ្នាំ ១៩៧០ ពាក្យចចាមអារាមផ្កាយដុះកន្ទុយ Halley នឹងធ្លាក់មកផែនដីទេ។

រូបភាព https://mag.japaaan.com/archives/113975

លើសពីនេះពាក្យចចាមអារាមអ្នកប្រាជ្ញបារាំងចាប់ផ្តើមវិភាគអំពីសមាសធាតុពុលរបស់ផ្កាយដុះកន្ទុយនឹងបង្កឱ្យមានមនុស្សជាតិមានគ្រោះថ្នាក់ និងមហន្តរាយផ្សេងទៀតដែលមិនអាចទាយទុកមុនដូចជា៖

  • ជាតិពុលនៅក្នុងកន្ទុយផ្កាយដុះកន្ទុយនឹងធ្វើអោយសត្វទាំងអស់លើផែនដីស្លាប់ដោយថប់ដង្ហើម
  • ផែនដីប៉ះទង្គិចជាមួយនឹងផ្កាយព្រះពុធធ្វើអោយប្រេះ និងបណ្តាលឱ្យទឹកសមុទ្រហៀរចេញ
  • ក្នុងរយៈពេល ៥ នាទីខ្យល់នៅលើផែនដីត្រូវបាត់បង់

ស្ត្រីចំណាស់ជនជាតិជប៉ុនម្នាក់ស្លន់ស្លោពេលឮដំណឹងនេះហើយក៏ធ្វើអត្តឃាតស្លាប់។ មិន​ត្រឹមតែប៉ុណ្ណឹងមនុស្សម្នាប្រញាប់ប្រញាល់ទិញបំពង់កង់ដែលផ្សព្វផ្សាយថាអាចផ្ទុកខ្យល់ធានាជីវិតមនុស្សក្នុងរយៈពេល ៥នាទី។ តើអ្នកសង្ឃឹមថានឹងធ្វើអ្វីក្នុងរយៈពេល ៥ នាទីនោះ?

រូបភាព https://mag.japaaan.com/archives/113975/2

និយាយអញ្ចឹងឧស្ម័នក្រោមកន្ទុយផ្កាយដុះកន្ទុយពិតជាមានជាតិពុល ប៉ុន្តែកម្រិតពុលស្រាលមិន​អាចបំផ្លាញបរិយា​កាសក្រាស់នៅលើភពផែនដីបង្កឱ្យមានគ្រោះមហន្តរាយបានឡើយ។ ជាការពិតណាស់គ្មានការប៉ះទង្គិចណា​មួយកើតឡើង ហើយមនុស្សជាតិនៅតែរស់រានមានជីវិត (ប្រហែលជាអាចជួបគ្រោះមហន្តរាយផ្សេងៗទៀត… ) ។

គ្រោះមហន្តរាយពិតប្រាកដបន្ទាប់ពីព្រឹត្តិការណ៍ផ្កាយដុះកន្ទុយគឺបំពង់កង់ដែលផ្ទុកខ្យល់លក់ដាច់យ៉ាងឆាប់រហ័ស។

ដូច្នេះ​អ្នក​គួរតែប្រកាន់ខ្ជាប់ជំហរនៅពេលអានព័ត៌មាន ហើយសម្រេចថាតើព័ត៌មានណាគួរអោយទុកចិត្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: