សំបុត្ររបស់កុមាររៀនថ្នាក់បឋមសិក្សាម្នាក់ផ្ញើជូនលោកនាយករដ្ឋមន្រ្តីជប៉ុន “ក្នុងបំណងចង់ទៅសាលារៀន”

ប្រឈមនឹងការរាលដាលនៃវីរុស Covid-19 រដ្ឋាភិបាលជប៉ុនបានសម្រេចបិទសាលារៀនបណ្តោះអាសន្ននៅទូទាំង​ប្រទេសរហូតដល់ចុងខែមីនា។

ដំបូងដំណឹងសាលារៀនត្រូវ​ឈប់សម្រាកគិតថាធ្វើអោយកុមារសប្បាយរីករាយព្រោះអាចសម្រាកមុននិទាឃរដូវ។ ប៉ុន្តែថ្មីៗនេះកុមារម្នាក់ថ្នាក់ទី ៦ (កម្រិតថ្នាក់បឋមសិក្សា) បានសរសេរសំបុត្រមួយ​ច្បាប់ផ្ញើជូនលោកនាយករដ្ឋ​មន្រ្រ្តី Abe ត្រូវបានចុះផ្សាយលើកាសែត Asahi ធ្វើអោយឪពុកម្តាយ និងមនុស្សពេញវ័យជាច្រើនត្រូវពិចារណា។

រូបភាព https://www.photo-ac.com/

ខ្លឹមសាររបស់សំបុត្រមានដូចតទៅ៖

“សូមគោរពលោកនាយករដ្ឋមន្រ្តី Shinzo Abe 

ខ្ញុំរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះខ្ញុំនឹងបញ្ចប់ការថ្នាក់បឋមសិក្សា តើហេតុអ្វីបានជាសាលារៀនត្រូវឈប់សម្រាកដោយសារវីរុសកូរូ៉ណា? ខ្ញុំឃើញលើព័ត៌មានកីឡាអូឡាំពិកនៅតែអាចប្រារព្ធធ្វើឡើងតាមការគ្រោងទុក ប៉ុន្តែហេតុអ្វីសាលារៀនត្រូវឈប់។

ខ្ញុំដឹងថាព្រឹត្តិការណ៍អូឡាំពិកមានសារសំខាន់ ប៉ុន្តែចំពោះខ្ញុំនាពេលបច្ចុប្បន្ននេះគឺខិតខំរៀនសូត្រ ប្រឡែងលេងជាមួយមិត្តភក្កិ និងទទួលទានអាហារថ្ងៃត្រង់នៅសាលាគឺជារឿងសំខាន់បំផុត។ តើការរៀនសូត្ររបស់សិស្សថ្នាក់ទី ៦ នឹងទៅជាយ៉ាងណា? ខ្ញុំនៅមានរឿងជាច្រើនដែលមិនទាន់បានរៀន។ ដូច្នេះតើចំណេះដឹងទាំងនោះគ្រូអនុវិទ្យា​ល័យជាអ្នក​បង្រៀនខ្ញុំឬ?

រូបភាព https://snjpn.net/archives/183494

មនុស្សគ្រប់គ្នានៅជុំវិញខ្ញុំមានសុខភាពល្អគ្មាននរណាម្នាក់ឆ្លងវីរុសទេ។ ខណៈពេលដែលកុមារត្រូវឈប់សម្រាកមនុស្សធំនៅតែធ្វើការជារៀងរាល់ថ្ងៃ។ តើមនុស្សពេញវ័យមិនឆ្លងវីរុសឬ?

នៅខែមីនាជាឆមាសចុងក្រោយនៃថ្នាក់ទី ៦ ក៏ជាពេលវេលាដែលខ្ញុំអាចបង្កើតអនុស្សាវរីយ៍សប្បាយរីករាយជាច្រើន​ជាមួយមិត្តភក្តិ។ យើងមានគម្រោងថតវីដេអូជាមួយគ្នាថែមទៀត គម្រោងទាំងនេះមិន​អាចបន្ត។ នៅផ្ទះរហូតគ្មានអ្វីសប្បាយ ហើយក៏គ្មានអ្វីត្រូវធ្វើ ខ្ញុំពិតជាចង់ទៅសាលារៀន”។

(Em SakanoTomoya – សិស្សសាលាបឋមសិក្សានៅខេត្ត Kanagawa –  អាយុ ១២ ឆ្នាំ)

ដូចដែលអ្នកបានដឹងហើយថាខែមីនាគឺជាពេលវេលាបញ្ចប់ឆ្នាំសិក្សានៅប្រទេសជប៉ុន។ សិស្សជំនាន់ចុងក្រោយឡើងនិយាយសម្តែងពីអារម្មណ៍លាសាលាដើម្បីប្តូរទៅកម្រិតចំណេះដឹងថ្មី។ ដោយសារតែវីរុសឆ្លងកុមារមិនអាចទៅសាលារៀនមួយរយៈពេល។ ពិធីបញ្ចប់ការសិក្សាជាមួយមិត្តភក្តិ អ្វីៗដែលចង់ធ្វើសម្រាប់ថ្ងៃចុងក្រោយនៅសាលាក៏មិន​អាចធ្វើបានទៀតដែរ។ អារម្មណ៍សោកសៅ អស់សង្ឃឹមដែលមិនបានទៅសាលារៀនរបស់ Tomoya ធ្វើអោយ​ប្អូនសរសេរសំបុត្រមួយ​ច្បាប់នេះ។

តើអ្នកយល់យ៉ាងណាចំពោះសំបុត្ររបស់​ក្មេងអាយុ ១២ ឆ្នាំម្នាក់ និងការអប់រំរបស់ជប៉ុន? សូមចែករំលែកគំនិតរបស់អ្នកអោយយើងបានដឹងផងណា!

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: