អ្នក​ប្រើបណ្តាញសង្គម Twitter នៅជប៉ុនជួយគ្នាដោះស្រាយបញ្ហាទឹកគោសល់ច្រើន

វីរុស COVID-19 មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងបង្កការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច​រួមទាំងឧស្សាហកម្មទឹកដោះគោផងដែរ។

យោងតាមសារព័ត៌មាន Sankei News ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ថាក្នុងចំណោមទឹកដោះគោចំនួន ២ ម៉ឺនតោនដែលដឹកជញ្ជូនរាល់ថ្ងៃមានប្រមាណ ២០០០ តោន (១០%) ត្រូវបានប្រើសម្រាប់អាហារថ្ងៃត្រង់របស់សាលារៀន។ បញ្ហាបិទសាលាបណ្តាលអោយទឹកដោះគោ ៣០.០០០ តោននៅសល់។ រដ្ឋាភិបាលបានស្នើ​ឱ្យបំលែងទឹកដោះគោឆៅទៅជាម្សៅទឹកដោះគោ ប៊ឺឬផលិតផលផ្សេងទៀតចម្រាញ់ចេញពីទឹកដោះគោកុំអោយខ្ជះ​ខ្ជាយ ប៉ុន្តែមិនមែនគ្រប់រោងចក្រទាំងអស់សុទ្ធតែមានឧបករណ៍ផលិតនោះទេ។

ការប្រកាសអំពាវនាវដំណោះស្រាយចំពោះទឹកដោះគោលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។

រូបភាព https://grapee.jp/en/133771

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះស្ថានភាពនេះ។ Tweet របស់ទីប្រឹក្សាសហករណ៍កសិកម្មបានចេញប្រកាសអំពាវនាវដូចខាងក្រោម៖

https://twitter.com/miyabi02294470/status/1233694312405196800?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1233694312405196800&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F108628.html

“មិន​ថាទឹកដោះគោមានប្រភពមកពីម៉ាកយីហោណាក៏ដោយ សូមអ្នកទាំងអស់គ្នាជួយទិញទឹកដោះគោក្នុងស្រុកព្រោះវាអាចជាទឹកដោះគោដែលបញ្ជូនទៅសាលា។ គោចិញ្ចឹមយកទឹកដោះមិនអាចកែតម្រូវបរិមាណផលិតទឹកដោះគោបានទេ ប្រសិនបើទឹកដោះគោមិនអាចលក់បានកសិករប្រាកដជាពិបាក។ ក្នុងស្ថានភាពអាក្រក់បំផុតពួកគេអាចក្ស័យធន”។

ការប្រើប្រាស់ទឹកដោះគោនៅជប៉ុន

ប្រជាជនជប៉ុនផឹកទឹកដោះគោតិចជាងប្រជាជននៅបណ្តាប្រទេសដទៃ។ យោងតាមទិន្នន័យដែលបានចងក្រងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសជប៉ុនឈរនៅលំដាប់ទី ១០៩ ក្នុងការប្រើប្រាស់ទឹកដោះលើពភពលោកនៅឆ្នាំ ២០១៣។ ជាទូទៅប្រជាជនជប៉ុនភាគច្រើនទទួលទានទឹកដោះគោស្រស់គឺជាក្មេងក្នុងរបបអាហាររបស់សាលា។ ក្រៅពីនេះទឹកដោះគោភាគច្រើនលាយជាមួយធញ្ញជាតិគេធ្វើជាការ៉េមឬទឹកដោះគោដុត។

ដូច្នេះការបញ្ចុះបញ្ចូលប្រជាជនជប៉ុនឱ្យប្រើទឹកដោះគោប្រាកដជាប្រឈមនឹងការលំបាកជាច្រើន។

ការចម្អិនចម្រុះមុខម្ហូប

សំណាងល្អអ្នកប្រើបណ្តាញសង្គម Twitter ជាច្រើនព្យាយាមដោះស្រាយបញ្ហាទឹកដោះគោ គេរកឃើញគំនិតច្នៃមុខម្ហូបធ្វើពីទឹកដោះគោដើម្បីលើកកម្ពស់អ្នកទិញ។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន៖

ម៉ឺនុយមុខម្ហូបសម្បូរបែបដូចជាបង្អែម នំ -ល- ។

សង្ឃឹមថាយុទ្ធសាស្រ្តនេះអាចជួយដោះស្រាយបញ្ហាទឹកដោះគោនៅសល់ដោយសារវីរុសកំពុងរាតត្បាត ហើយប្រជា​ជន​ជប៉ុនក៏មានរបបអាហារសម្បូរបែបផងដែរ។

សូមចូលរួមផ្តល់ជាយោបល់ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: