គំរូរបស់លោកប្រធានសាជីវកម្មធំនៅជប៉ុនអាយុ ៨១ ឆ្នាំសម្អាតបង្កន់ដោយផ្ទាល់
Yellow Hat Japan គឺជាបណ្តាញហាងលក់គ្រឿងបន្លាស់រថយន្តដ៏ល្បីរបស់ជប៉ុន។ នេះគឺជាសហគ្រាសខ្នាតធំដែលមាន ៧២៨ ហាងនៅទូទាំងប្រទេសជប៉ុន និង ៤ ហាងនៅក្រៅប្រទេស។ ប្រាក់វិនិយោគរបស់ Yellow Hat មានចំនួនជាង ១៥ ពាន់លានយ៉េន ចំណូលប្រចាំឆ្នាំគឺ ១៣០ ពាន់លានយ៉េន។ ចំនួនបុគ្គលិករួមបញ្ចូលនៅតាមសាខាប្រហែល ៣៥០០ នាក់។ តាមរយៈតួលេខទាំងនេះអ្នកអាចប៉ាន់ស្មានទំហំអាជីវកម្មនេះ។
លោកប្រធានសាជីវកម្មបានបង្ហាញទង្វើដ៏គួរអោយគោរពគឺដុសសម្អាតបង្កន់របស់ក្រុមហ៊ុនដោយផ្ទាល់ដៃ។
រូបភាព https://toyokeizai.net/articles/-/54721
លោក Kagiyama បានក្លាយជាស្ថាបនិកសាជីវកម្មនេះក្នុងឆ្នាំ ១៩៦១ នៅអាយុ ២៨ ឆ្នាំ។ ចាប់តាំងពីពេលបង្កើតដំបូងលោក Kagiyama និងសហស្ថាបនិកម្នាក់ទៀតបានដុសសម្អាតបន្កន់ជាមួយគ្នារហូតមកដល់ឥឡូវរយៈពេល ៥៣ ឆ្នាំមកហើយ។
ហេតុអ្វីបានជាលោកប្រធានសាជីវកម្មមួយរូបបែរជាលាងសម្អាតបង្កន់ដោយផ្ទាល់បែបនេះ? ចូរយើងស្វែងយល់អំពីអាថ៌កំបាំងទាំងអស់គ្នាណា!
រូបភាព https://toyokeizai.net/articles/-/54721
មានហេតុផលច្រើនតែមូលហេតុធំបំផុតគឺនៅពេលក្រុមហ៊ុនអភិវឌ្ឍខ្លាំង។ កាលពីពេលនោះបុគ្គលិករស់នៅគិតតែប្រយោជន៍ចំពោះមុខ។ ពួកគេផ្អែកលើគំនិតរកប្រាក់អោយបានច្រើន គ្រាន់តែមានដូចជាសព្វថ្ងៃ ហើយផ្តោតសំខាន់តែខ្លួនឯង។ នេះមិនត្រឹមតែជាស្ថានភាពរបស់បុគ្គលិកក្រុមហ៊ុន Yellow Hat ប៉ុណ្ណោះទេ ប៉ុន្តែជាស្ថានភាពទូទៅរបស់ប្រជាជនជប៉ុននៅពេលនោះ។
លោក Kagiyama ចង់ផ្លាស់ប្តូរទម្លាប់សាជីវកម្មបច្ចុប្បន្ន គាត់ចាប់ផ្តើមបោសសម្អាតកន្លែងធ្វើការ។ លោកប្រធានជឿថាពេលបិរយាកាសកខ្វក់អំណាចបញ្ចុះបញ្ចូលជំរុញលើកទឹកចិត្តប្រាកដជាគ្មានប្រសិទ្ធភាព។ ដំបូងត្រូវសម្អាតបរិយាកាសការងារ បន្ទាប់ទើបប្រកាសអ្វីដែលអ្នកចង់និយាយ។ នេះជាមូលហេតុលោកប្រធាន Kagiyama ផ្តើមដុសសម្អាតបង្កន់ជាការងារដែលមនុស្សគ្រប់គ្នាស្អប់។ ជាការពិតការិយាល័យនាពេលនោះតូចនៅឡើយ។
ដំបូងសម្អាតផ្នែកខាងក្នុងក្រុមហ៊ុនបន្ទាប់មកក្រុមហ៊ុននៅក្បែរនោះ។ បន្ទាប់មកទៀតសម្អាតទីធ្លាខាងក្រៅ និងបង្កន់របស់ក្រុមហ៊ុនអតិថិជន។ អត្តន័យរបស់ទង្វើនេះចង់អោយបុគ្គលិករួមគ្នាធ្វើ ប៉ុន្តែដោយសារការងារនេះមនុស្សគ្រប់គ្នាមិនចូលចិត្តបានជាលោកប្រធានសម្រេចចិត្តធ្វើម្នាក់ឯង។ ពិតជាមិនអាចទៅរួចទេប្រសិនបើស្នើអោយបុគ្គលិកក្រុមហ៊ុនសម្អាតបង្គន់ ទោះបីជាអាចក៏បង្ខំចិត្តគ្មានន័យដែរ។
នៅពេលឃើញលោកប្រធានសម្អាតបង្កន់បុគ្គលិកជាច្រើននិយាយថា៖ “តើធ្វើរឿងឥតប្រយោជន៍នេះដើម្បីអ្វី?” ឬ “លោកប្រធានចេះតែសម្អាតបង្កន់?”
ទស្សនវិទូ Schopenhauer ធ្លាប់និយាយថា “ដើម្បីទទួលបានជោគត្រូវឆ្លងកាត់ ៣ ដំណាក់កាល ដំណាក់កាលដំបូងត្រូវសើចចំអក ដំណាក់កាលបន្ទាប់ត្រូវជំទាស់ …”
លោកប្រធានត្រូវឆ្លងដំណាក់កាលដំបូង។
ត្រូវចំណាយពេល ១០ ឆ្នាំទើបលោកប្រធានទាក់ទាញបានបុគ្គលិកម្នាក់មកជួយគាត់ ដូច្នេះចំនួនអ្នកជួយចាប់ផ្តើមកើនឡើង។ រយៈពេល ២០ ឆ្នាំក្រោយមកនិយោជិកជាច្រើន និងលោកប្រធាននាំគ្នាបោសសម្អាត ពួកគេចាប់ផ្តើមពង្រីកតំបន់បោសសម្អាតរួមទាំងផ្លូវសង្កាត់ផងដែរ។
រូបភាព https://toyokeizai.net/articles/-/54721?page=2
តើការផ្សព្វផ្សាយចំណេះដឹងអំពីអនាម័យមានប្រយោជន៍អ្វីចំពោះអាជីវកម្មរបស់សាជីវកម្ម?
ដំបូងអាចទទួលបានទំនុកចិត្តពីអតិថិជន និយោជិករបស់ក្រុមហ៊ុនត្រូវបានគេវាយតម្លៃល្អ។ ចំនួនអតិថិជនជឿជាក់មិនចាំបាច់ចរចារកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រសិទ្ធភាពការងារក៏ដូចជាការលក់ប្រសើរឡើងយ៉ាងខ្លាំង។
មនុស្សរាប់ពាន់នាក់រួមគ្នាបោសសម្អាតគ្មាននរណាម្នាក់ក្រអឺតក្រទមឡើយ។ តាំងពីអ្នកកាន់តំណែងខ្ពស់រហូតដល់ទាប មនុស្សទាំងអស់បន្ទាបខ្លួន អ្នកផ្សេងមើលមកសាជីវកម្មបែបនេះក៏ផ្លាស់ប្តូរគំនិតដែរ។
ក្រៅពីនេះកន្លែងដែលត្រូវបានសម្អាតស្អាត ភាគច្រើនគំនិតតែងតែចង់អោយទីធ្លាក្បែរនោះស្អាតដែរ។ ដូច្នេះគ្មាននរណាម្នាក់បោះសំរាមឬសូម្បីតែជ្រុះដោយចែដន្យក៏ដោយ។ ស្មារតីនេះក៏ត្រូវបានអនុវត្តចំពោះការងារផងដែរ។
តើអ្នកយល់ពីអារម្មណ៍រីករាយពេលបញ្ចប់ភារកិច្ចបោសសម្អាតដែរទេ? វាមិនមែនជាអារម្មណ៍រំភើបក្រោយពេលទស្សនាខ្សែភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែជាអារម្មណ៍យូរអង្វែងដូចជាទទួលបានសមិទ្ធិផលដ៏អស្ចារ្យ។ ចិត្តគំនិតនេះមានឥទ្ធិពលវិជ្ជមានទៅលើការងារ។
លើសពីនេះការលាងសម្អាតជួយបណ្ដុះការដឹងគុណ។ ចិត្តរំភើប និងការដឹងគុណជាអារម្មណ៍ដើរស្របគ្នា ប្រសិនបើមិនរំភើបចិត្តអ្នកមិនងាយដឹងគុណឬសរសើរឡើយ។
បន្ទាប់មកគឺលាងសម្អាត និងបណ្តុះចិត្តគំនិត។
បកស្រាយអំពីទង្វើលាងសម្អាតបង្កន់ដោយដៃ អ្នកនឹងយល់អំពីវត្ថុនោះនៅពេលប៉ះវាដោយផ្ទាល់។ ដូចជារឿងមួយកើតឡើងត្រូវប្រើអារម្មណ៍ និងខួរក្បាលដើម្បីវិនិច្ឆ័យ។
ទង្វើរបស់លោកប្រធាន Kagiyama ត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក។ NPO បានរៀបចំកម្មវិធីអំពីការ “ធ្វើឱ្យប្រទេសជប៉ុនកាន់តែស្អាតជាងមុន” រៀនបោសសម្អាត។ វគ្គបង្រៀនមាននៅកន្លែងមួយចំនួនទូទាំងប្រទេសជប៉ុន រួមទាំងប្រទេសប្រេស៊ីល ចិន តៃវ៉ាន់ ក្រៅពីនេះមានសិក្ខាសាលានៅ Romani និងអ៊ីតាលីផងដែរ។
រូបភាព https://toyokeizai.net/articles/-/54721?page=3
ដំបូងទង្វើនេះគេចាត់ទុកថាគ្មានន័យ ប៉ុន្តែនៅពីក្រោយទង្វើនេះបែរជាមានមេរៀនយ៉ាងជ្រាលជ្រៅជាច្រើន ហើយក្នុងពេលតែមួយនាំមកនូវជោគជ័យធំធេង។ ហេតុអ្វីមិនសាកល្បងប្រើក្នុងអាជីវកម្មរបស់អ្នក?
Kengo Abe