ឧទ្យានកំសាន្ត Edo Wonderland នាំអារម្មណ៍ភ្ញៀវទេសចរណ៍ត្រឡប់ទៅសម័យបុរាណ
ទស្សនា Edo Wonderland អ្នកទេសចរណ៍អាចទទួលបានបទពិសោធន៍ និងស្វែងយល់អំពីលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរចនាបថបែបបុរាណនៅសម័យអុីដូបុរាណរបស់ប្រទេសជប៉ុន។
ការរៀបចំឡើងវិញសម័យកាលអុីដូពីឆ្នាំ ១៦០៣ ដល់ ១៨៦៨ Edo Wonderland ប្រាកដជាធ្វើអោយភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើល សរសើរចំពោះនារី Geisha ស្រស់ស្អាតឬអ្នកមាន Odaijin ម្នាក់។ នារី Oiran ស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនដើរនៅតាមដងផ្លូវ។ ក្រៅពីនេះភ្ញៀវទេសចរណ៍អាចចូលរួមតុបតែងធ្វើជាតួអង្គឯកក្នុងការសម្តែង។
ហើយកុំភ្លេចទស្សនាការសម្តែងរបស់ Ninja ពិតជាល្អមើលណាស់! ភ្ញៀវទេសចរណ៍ក្នុងប្រទេស និងអន្តរជាតិចាត់ទុកការសម្តែង Ninja គឺជាកម្មវិធីពិសេស។
ក្នុងនោះវប្បធម៌ដែលគួរឱ្យចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រគឺឧទ្យានកំសាន្តខ្នាតធំ Edo Wonderland ជាកន្លែងដែលប្រជាជនរស់នៅលក្ខណៈសម័យបុរាណតាំងពីលំនៅដ្ឋាន វិមានរបស់សាមូរ៉ៃ ភាគច្រើនបុគ្គលិកក្នុងភូមិនេះគឺជាអ្នកសម្តែង។
ប្រជាជនរស់ក្នុងភូមិស្លៀកពាក់បែបសម័យបុរាណ ចងសក់ ដើរជុំវិញភូមិ កាន់ដាវ ពួកគេសម្តែងដូចជាកំពុងរស់នៅសម័យមុន ហើយការពារភូមិពីមនុស្សអាក្រក់។ ក្រៅពីដើរទស្សនា និងស្វែងយល់ពីឧទ្យាន Edo Wonderland អ្នកអាចមើលការសម្តែងដូចជា “តុបតែងធ្វើជា Ninja មួយរូប” ឬធ្វើជា Aizen (សិល្បៈលាយពណ៌) ដោយប្រើឧបករណ៍នៅទីនោះសម្រាប់ជ្រលក់កន្សែងដៃដោយខ្លួនឯង។ អ្នកអាចសាកល្បង និងស្វែងយល់អំពីវប្បធម៌ជប៉ុនដោយគ្រាន់តែចំណាយប្រាក់បន្តិចប៉ុណ្ណោះ។
Edo Wonderland គឺជាកន្លែងដែលបង្ហាញអំពីលក្ខណៈមុខម្ហូបប្លែកៗរបស់ប្រទេសជប៉ុន នៅទីនេះមានតូបអាហារ និងតូបលក់វត្ថុអនុស្សាវរីយ៍បែបប្រពៃណីច្រើន។
ទោះបីមេឃក្តៅឬភ្លៀងសកម្មភាពទាំងអស់នៅក្នុង Edo Wonderland នៅតែសម្តែងធម្មតា ដូច្នេះអ្នកមិនចាំបាច់បារម្ភពេលឃើញមេឃភ្លៀងទេ។ អ្នកអាចទស្សនាកំសាន្ត និងបណ្តែតអារម្មណ៍ក្នុងជីវិតរបស់ប្រជាជនសម័យបុរាណ។
ប្រសិនបើអ្នកមានឳកាសទៅលេងនៅប្រទេសជប៉ុន អ្នកអាចមកឧទ្យានកំសាន្ត Edo Wonderland ។
ម៉ោងបើកដំណើរការធម្មតា៖ ៩ៈ៣០ – ១៦ៈ០០
AD