សម្រាប់អ្នកដែលរំលងអាហារពេលព្រឹកដើម្បីសម្រកទម្ងន់ តើអ្នកកំ​ពុង “សម្រកទម្ងន់បែប SUMO” ឬ?

តើនៅពេលណាដែលអ្នក​យល់ថាមានសុភមង្គលបំផុត? ពេលរៀបការ ឬពេលមើលឃើញស្នាមញញឹមរបស់កូន? តាម​លទ្ធផលស្រាវជ្រាវដែលធ្វើឡើងក្នុងឆ្នាំ ២០១៤ ក្រសួងសុខាភិបាលការងារ និងសុខុមាលភាពសង្គមរបស់ជប៉ុន។ សុខភាពគឺជាកត្តា​សំខាន់​បំផុត​ធ្វើឲ្យ​មនុស្សមាន​អារម្មណ៍សុភមង្គល។ ដោយសារតែពេលអ្នកមានសុខភាពល្អអ្នកអាចធ្វើអ្វីដែល​អ្នក​ចង់​ធ្វើ​ដូច​ជា​ការ​សិក្សា ដើរ​លេង ឬធ្វើការ -ល- ។

ការស្ទង់មតិដែលគួរឲ្យ​ចាប់អារម្មណ៍ផ្សេងទៀតធ្វើឡើងក្នុងឆ្នាំ ២០១០ ពិនិត្យអំពីទំនាក់ទំនងរវាងសុភមង្គល និងរបៀប​​រស់​នៅ។ លទ្ធផលបង្ហាញថាអ្នកដែលមានទម្លាប់ទទួលទានអាហារពេលព្រឹកអាចទទួល​បានកម្រិតសុភមង្គល​​ខ្ពស់។

រូបភាព https://www.excite.co.jp/news/article/Allabout_469573/?utm_medium=mail&utm_campaign=fromapp&utm_source=news_i

យោងតាមការស្ទង់មតិខាងលើ អ្នក​ដែល​បរិភោគអាហារពេលព្រឹកមានជីវជាតិគ្រប់គ្រាន់មិនត្រឹមតែរីករាយប៉ុណ្ណោះទេ ថែមទាំងមានប្រាក់ចំណូលខ្ពស់ផងដែរ។ មនុស្សជាច្រើនបានឲ្យដឹងពួកគេរំលងអាហារពេលព្រឹកព្រោះ​តែ​ប្រាក់​​​ចំណូល​​ទាប ប៉ុន្តែចំពោះលទ្ធផលនេះអ្នកប្រហែលជាត្រូវកែទម្លាប់ទទួលទានអាហារពេលព្រឹកប្រសិន​បើ​អ្នក​ចង់​​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក។

ភាគច្រើន​អ្នក​ដែល​មាន​ទម្លាប់ទទួលទានអាហារពេលព្រឹកមានតាំងពីកុមារភាព។ ជាការពិត កុមារទទួលទានអាហារ​ពេលព្រឹកអាចស្រូបយកជីវជាតិល្អជាងក្មេងដែល​មិន​ទទួលទាន​អាហារពេល​ព្រឹក។ នេះជាមូលហេតុធ្វើឲ្យ​​​​​មាន​​​ភាព​ខុស​គ្នារវាងប្រាក់ចំណូលរបស់អ្នកដែលទទួលទានអាហារពេលព្រឹក និងអ្នករំលងអាហារពេលព្រឹក។

លើសពីនេះអាហារពេលព្រឹកមិនត្រឹមតែដើរតួយ៉ាងសំខាន់ចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងស្មារតីផង​ដែរ។ មនុស្សមាន​ភាព​ស្ងប់ស្ងាត់ នឹងនរពេលពួកគេបរិភោគឆ្អែត ផ្ទុយទៅវិញ អ្នកដែលមិនហូបងាយនឹងខឹងពេល​ឃ្លាន។

ការស្រាវជ្រាវក៏បង្ហាញថាអ្នកដែលមានជំងឺផ្លូវចិត្តតែងតែរំលងអាហារពេលព្រឹក។

ពេលវេលាល្អបំផុតគឺព្រឹកព្រលឹម នៅពេលដែលក្រុមគ្រួសារទទួលទាន​អាហារជាមួយ​គ្នា ហើយជជែកគ្នាដើម្បីចាប់ផ្តើមថ្ងៃថ្មី។ ទម្លាប់ដែល​មើលទៅធម្មតាបែរជាមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់អ្នក។ អាហារពេល​ព្រឹក​ជួយដាស់កោសិកាដែលកំពុងដេកក្នុងខ្លួន ជួយ​ឲ្យ​ដំ​ណើរការមានប្រសិទ្ធភាព។ អ្នកមិនអាចរង់ចាំរហូតដល់ថ្ងៃត្រង់ទើបបញ្ចូលថាមពលឲ្យ​រាងកាយ​ខណៈដែល​អ្នក​ត្រូវ​ទៅធ្វើ​ការ ឬទៅរៀនពេលព្រឹកនោះទេ។

តាមរយៈការអានអ្នក​ប្រហែលជាយល់ពីសារៈសំខាន់នៃអាហារពេល​ព្រឹក។ ក្រៅពីនេះ ​បើ​គេងមិនគ្រប់​គ្រាន់​រាងកាយ​​មិនអាចដំណើរការប្រកបដោយប្រសិទ្ធភាពឡើយ។

ចុះអ្នក​ដែល​រំលងអាហារពេលព្រឹកដើម្បី​សម្រក​ទម្ងន់យ៉ាងណាវិញ? ខាងក្រោមនេះជាព័ត៌មាន​មានប្រយោជន៍​សម្រាប់​​អ្នក​។

Sumo គឺជាកីឡាដ៏ល្បីរបស់ប្រទេសជប៉ុន។ អ្នកប្រយុទ្ធស៊ូម៉ូត្រូវឡើងទម្ងន់ឲ្យ​បានច្រើនតាមដែលអាចធ្វើទៅបានដើម្បីប្រកួតបានល្អ។ តើអ្នកដឹងទេថាអាថ៌កំបាំងរបស់ពួកគេគឺមិនបរិភោគអាហារពេលព្រឹក?

រូបភាព http://twistedfood.co.uk/weight-gaining-super-meal-sumo-wrestlers-eat-every-day-lives/

បន្ទាប់ពីភ្ញាក់អ្នកប្រយុទ្ធ Sumo មិនបរិភោគអាហារពេលព្រឹកទេ គេធ្វើការហ្វឹកហាត់ ហើយបរិភោគ​អាហារថ្ងៃត្រង់​បន្ទាប់មកទៅដេកភ្លាម​។ ក្រៅពីនេះ ពួកគេក៏ទៅដេកភ្លាមៗបន្ទាប់ពីអាហារពេលល្ងាចផងដែរ។

ដោយសារតែអ្នកប្រយុទ្ធស៊ូម៉ូមិន​ទទួល​ទាន​អាហារពេល​ព្រឹក ថែមទាំងធ្វើលំហាត់ប្រាណខ្លាំង ដូច្នេះ​ពួកគេត្រូវ​ហូបច្រើនពេលថ្ងៃត្រង់។ ស្រដៀងទៅនឹងអ្នកមិនបរិភោគអាហារពេលព្រឹក អ្នកនឹងមានទំនោរហូបច្រើនពេលថ្ងៃត្រង់។

ដូច្នេះប្រសិនបើអ្នកគិតថារំលងអាហារពេលព្រឹកអាចជួយឲ្យ​អ្នកស្រកទម្ងន់ អ្នក​ដូចជាកំ​ពុងអនុវត្តវិធីសាស្ត្រឡើង​ទម្ងន់ទៅ​​វិញទេ​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: