Tomie រូបសាក់លើរាងកាយរបស់មនុស្សធ្វើអោយស្លុតអារម្មណ៍
ប្រទេសជប៉ុនល្បីខាងវិស័យខ្សែភាពយន្តភ័យរន្ធត់ដែលបំផុសគំនិតបន្លាចមនុស្ស។ ប្រធានបទរឿងរន្ធត់នៅជប៉ុនជំរុញអោយវិចិត្រករបង្ហាញលើផ្ទាំងគំនូរ រូបចម្លាក់ ឬរាងកាយរបស់មនុស្ស -ល- ។
Tomie គឺជា Manga រន្ធត់របស់ជប៉ុនដែលនិពន្ធដោយ Junji Ito ។ ស្នាដៃនេះត្រូវបានកែសម្រួលជាស៊េរីខ្សែភាពយន្តក្នុងឆ្នាំ ១៩៩៩ ។
ប្រភេទ Manga នេះធ្លាប់ឈ្នះរង្វាន់ Kazuo Umezu ដែលកត់ត្រាឈ្មោះរបស់អ្នកនិពន្ធក្នុងសៀវភៅកំណត់ត្រារឿងរន្ធត់របស់ជប៉ុន។ ក្នុងចំណោមនោះ Tomie គឺជាស៊េរីរឿងគួរឱ្យខ្លាចបំផុត។
ត្រូវបានបំផុសគំនិតដោយតួឯកស្រីស្រស់ស្អាតម្នាក់ វិចិត្រករជនជាតិកូរ៉េឈ្មោះ Suzani បានបង្ហាញរូបសាក់មិនគួរអោយជឿក្នុងស្នាដៃ Manga ។ អ្នកអាចមើលបន្ថែមតាមរយៈរូបភាពខាងក្រោម៖
អត្តន័យ៖ សាកស្រមៃថាមានបិសាចមួយរស់នៅក្នុងខ្លួនរបស់អ្នក តើនឹងមានអ្វីកើតឡើង? តើវាស្រូបយកចំហាយមនុស្សរបស់អ្នកឬបញ្ចូលកម្លាំងទៅអោយអ្នក?
អត្តន័យ៖ នៅក្នុងឆាកជីវិតរបស់មនុស្សនៅតែមានភាពភ័យខ្លាច មិនថាជីវិតប្រចាំថ្ងៃរបស់អ្នកល្អយ៉ាងណា។
ធម្មជាតិរបស់មនុស្សតែងតែមានពីរផ្នែកគឺល្អ – អាក្រក់ គ្រាន់តែពេលខ្លះយើងមានការយល់ដឹងថាពេលណាត្រូវល្អឬពេលណាអាក្រក់។
Tomie បង្កប់អត្តន័យលើទំនោរអវិជ្ជមានរបស់មនុស្សម្នាក់ក្នុងនោះគឺការច្រណែន។ ការច្រណែនសុីជម្រៅក្នុងចិត្តគំនិតរបស់មនុស្សយូរៗអាចបំផ្លាញរាងកាយរបស់មនុស្ស។
ដោយសារតែភាពព្រឺព្រួច និងមន្តស្នេហ៍ធ្វើអោយ Tomie គួរអោយទាក់ទាញ។ លក្ខណៈពិសេសមួយទៀតនៃ Manga រន្ធត់នេះគឺការរស់ឡើងវិញ។
ជាមួយនឹងស្នាមសាក់របស់វិចិត្រករ Sazuni បានបង្ហាញយ៉ាងច្បាស់ ជាពិសេសក្រសែភ្នែកដ៏គួរឱ្យខ្លាច។
ក្រៅពី Tomie វិចិត្រករ Sazuni បានបង្កើតស្នាមសាក់ជាច្រើនផ្សេងទៀតដូចជារបាំងមុខ Noh ។
https://www.instagram.com/p/BWNpgdRnog0/?utm_source=ig_embed
https://www.instagram.com/p/BWHHvcDnWUv/?utm_source=ig_embed
អ្នកអាចមើលបន្ថែមរូបសាក់ជាច្រើននៅទីនេះ @_suzani
រូបភាព pinterest
TZ