កាលវិភាគទៅមើលផ្កាសាគូរ៉ារីកនៅជប៉ុនឆ្នាំ ២០២០

ជារៀងរាល់ឆ្នាំប្រជាជនជប៉ុនតែងតែ​រៀបចំកាលវិភាគទៅមើលផ្កាសាគូរ៉ារីក ផ្កាសាគូរ៉ាមិន​ត្រឹមតែជាមោទនភាពរបស់ប្រជាជនជប៉ុនបុ៉ណ្ណោះទេ ហើយក៏ជាផ្នែក​មួយ​នៃវប្បធម៌របស់ជប៉ុនផងដែរ។ នៅពេលនិទាឃរដូវ​មក​ដល់​ជាសញ្ញាចាប់ផ្តើមឆ្នាំថ្មីជាមួយ​នឹង​ទិដ្ឋភាព​ផ្ការីកស្គុះ​ស្គាយគ្រប់ទីកន្លែង។ 

រដូវផ្កាសាគូរ៉ារីកជាសញ្ញាចាប់ផ្តើមឆ្នាំថ្មី ហើយក៏ជាឳកាសឈប់សម្រាករបស់ប្រជាជនជប៉ុនត្រៀមរៀបចំផែនការការងារសម្រាប់ឆ្នាំថ្មី។ ថ្ងៃនេះយើងនឹង​មើលកាលវិភាគទៅមើល​ផ្កាសាគូរ៉ារីកក្នុងឆ្នាំ ២០២០ ទាំងអស់គ្នាណា!

រូបភាព trieuhaotravel

ជាទូទៅផ្កាសាគូរ៉ារីកប្រហែល ២ សប្តាហ៍ ហើយវាជាពេលវេលាដ៏ល្អសម្រាប់អ្នកទេសចរណ៍ធ្វើដំណើរកំ​សាន្តទៅប្រទេស​ជប៉ុននាដើមឆ្នាំថ្មី។ ពេលនិយាយ​អំពីកាលវិភាគផ្កាសាគូរ៉ារីកអ្នក​ត្រូវ​ចាប់អារម្មណ៍លើរឿង ២ យ៉ាង​គឺពេលផ្កាចាប់ផ្តើមរីក និង​ពេល​ផ្ការីកស្គុះ​ស្គាយ​ (គេហៅថា kaika និង mankai)។ ដោយសារចំណុចនេះប្រជាជនជប៉ុន និង​ភ្ញៀវទេសចរណ៍អាចប៉ាន់ស្មានពេលវេលាសមស្របដើម្បី​គយគន់ផ្កាសាគូរ៉ា។

ដើម្បីទទួលបានឱកាសល្អបំផុតសម្រាប់​ទៅមើល​ផ្កាសាគូរ៉ាអ្នក​ទេសចរណ៍គួរតែពិនិត្យមើល​កាលវិភាគ​ផ្ការីកនៅឆ្នាំមុន ២០១៩ ដើម្បីប៉ាន់ស្មានពេលវេលា ហើយរៀបចំគម្រោងដំណើរកំសាន្ត​របស់អ្នក។ ឧតុនិយមជប៉ុន (JMC) នឹងបង្កើតតារាងស្ថិតិអំពីសីតុណ្ហភាព ទឹកភ្លៀង និងការ​លូតលាស់​របស់​ផ្កាសាគូរ៉ាដើម្បីព្យាករណ៍ពីពេលវេលាផ្ការីកក្នុងឆ្នាំ ២០២០ ។ លទ្ធផលផ្កាសាគូរ៉ាចាប់រីកនៅចុងខែមីនា ហើយពេលវេលាប្រហែលជាឆាប់ឬយឺតតាមតំបន់នីមួយៗនៅប្រទេសជប៉ុន។ តាមការព្យាករណ៍ផ្កាសាគូរ៉ានៅតូក្យូចាប់ផ្តើមរីកនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ។

រូបភាព thanhnien

កន្លែងទៅមើល​ផ្កាសាគូរ៉ារីកស្អាតបំផុតគឺឧទ្យានយូណូទីក្រុងតូក្យូព្រោះតែអាយុកាលនៅទីនេះតាំងពីសតវត្សរ៍ទី ១៦ មកម្ល៉េះ។ មានដើមផ្កាជាង ១០០០ ដើមតាមបណ្តោយឧទ្យានដែលនាំទៅដល់សារមន្ទីរជាតិ និងនៅជុំវិញ​បឹង Shinobazu ។ ជារៀងរាល់ឆ្នាំនៅទីនេះគេប្រារព្ធពិធីបុណ្យគយគន់ផ្កាសាគូរ៉ា ជាមួយ​នឹង​សកម្មភាពពិសេសៗ​ជាច្រើន​ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

រូបភាព trieuhaotravel

ប្រសិន​បើអ្នកទៅលេងនៅប្រទេសជប៉ុន​អ្នកគួរតែទៅទស្សនាទេសភាពភ្នំហ្វូជី ជាពិសេសក្នុងរដូវផ្ការីកចុងខែមីនា។ ទេសភាពពោពេញទៅដោយសម្រស់ផ្កាសាគូរ៉ារួមជាមួយ​នឹង​បឹងដូចជាផ្ទាំងគំនូរទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។

T.Thanh

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: