ភាពក្លាហាន​ និង​ចិត្តស្មោះត្រង់របស់អ្នកប្រយុទ្ធសាមូរ៉ៃ

នៅក្នុងសហគមន៍មានច្បាប់ទម្លាប់ដោយឡែក រួមទាំងសាមូរ៉ៃ ដើម្បីឲ្យ​គេទទួលស្គាល់ក្នុងនាមជាសាមូរ៉ៃត្រូវ​គោរព​តាម​ច្បាប់ទម្លាប់ជាច្រើន។ មានឯកសារជាច្រើនបង្ហាញពីគោលការណ៍គ្រប់គ្រងគំនិត និងសកម្មភាពរបស់​សាមូរ៉ៃ ក្នុង​​​ចំណោម​នោះ​មាន​សៀវភៅ 葉隠 (Hagakure) ។

នេះគឺជាបទគម្ពីរបុរាណដែលល្បីមាន ១១ ទំព័រ ឧទាហរណ៍៖

武士道とは、死ぬ事と見つけたり(Bushidō មាន​ន័យ​ថាស្វែងរកសេចក្តីស្លាប់)។

ឃ្លានេះមិន​មែន​មានន័យថា ស្លាប់ក៏បាននោះទេ ប៉ុន្តែស្លាប់ដោយមិន​ខ្លាចនរណាម្នាក់។

រូបភាព https://mag.japaaan.com/archives/113585

មិន​នឹក​ស្មាន​ក្នុង​បទគម្ពីរបុរាណបែរជារកឃើញអាថ៌កំបាំងនិយាយពីសេចក្តីស្រលាញ់ 忠義 (Chuugi) – ភាពស្មោះត្រង់។

ចំពោះសាមូរ៉ៃមួយរូប ភាពស្មោះត្រង់គឺជាស្មារតីចម្បងត្រូវគោរពធ្វើតាមសម្តីរបស់មនុស្សម្នាក់។

諌言は一番槍に勝る

អត្ថបទដើមក្នុងគម្ពីរជាពាក្យបុរាណមាន​កន្លែងខ្លះពិបាកយល់។ 諌言 មានន័យថា កែប្រែកំហុសរបស់ថ្នាក់លើ។ 一番槍 មានន័យថាមនុស្សម្នាក់ “ឈរនៅពីមុខ” ពេលសង្គ្រាមកើតឡើង។ ដូច្នេះប្រយោគខាងលើអាចពន្យល់ថាបើប្រៀបធៀបបុរសក្លាហានឈរនៅមុខសមរភូមិ ភាពក្លាហានហ៊ានចង្អុលបង្ហាញពីកំហុសរបស់អ្នកធំពិតជាគួរឲ្យ​សរសើរ។

រូបភាព https://mag.japaaan.com/archives/113585

ជាការពិតណាស់ ហ៊ានប្រថុយនាំមុខការប្រយុទ្ធក្នុង​សមរភូមិមិន​មែនជារឿងងាយស្រួល​ត្រូវលះបង់ទាំងជីវិត អាចលះបង់បែបនេះចាត់ទុកជាកិត្តិយស។ អ្នក​ប្រយុទ្ធពីមុន​មិន​ខ្លាចស្លាប់ទេ ព្រោះបើរត់គេចជាការអាម៉ាសពេញមួយ​ជីវិតគួរឲ្យខ្លាចជាងស្លាប់ទៅទៀត។

អ្នក​នាំមុខ​ក្នុង​សមរភូមិទោះបីត្រូវ​ស្លាប់ក៏មានកិត្តិយស ប្រសិន​បើ​មាន​សំ​ណាងនៅរស់អាច​នឹង​មាន​កេរ្តិ៍ឈ្មោះល្បី។

ចុះការចង្អុលបង្ហាញកំហុសឆ្គងរបស់ថ្នាក់លើ?

រូបភាព https://mag.japaaan.com/archives/113585

ការចង្អុលបង្ហាញពីកំហុសរបស់ថ្នាក់លើជាពិសេសអ្នកដែលកាន់មុខ​តំណែងខ្ពស់ធ្វើឲ្យបុគ្គលនោះអាក់អន់ចិត្ត។ មិន​ថាអ្នកណាត្រូវ ឬខុស គ្មាននរណាម្នាក់ចង់ឲ្យ​គេបដិសេធ ឬប្រាប់ពីកំហុសទេ។ ដូច្នេះកេរ្តិ៍ឈ្មោះរបស់សាមូរ៉ៃ​អាចនឹង​ត្រូវ​បំផ្លាញ។

នៅសម័យមុនបើថ្នាក់លើខឹងគាត់អាចចេញបញ្ជាឲ្យ​សាមូរ៉ៃវះពោះសុំទោស។ ដូចជាកាត់ទោសប្រហារជីវិត សាមូរ៉ៃ​​គ្មានសិទ្ធិបដិសេធឡើយ។ ដូច្នេះមិនត្រឹមតែមិនការពារ​ជីវិត សូម្បីតែកេរ្តិ៍ឈ្មោះក៏បាត់បង់ផងដែរ។

ដូច្នេះប្រយោគខាងលើសំដៅលើសាមូរ៉ៃគិតពីប្រយោជន៍ថ្នាក់លើមិន​ចង់អោយដើរផ្លូវខុសមិន​ត្រឹម​តែមិន​ស្តាយជីវិតទាំងកេរ្តិ៍ឈ្មោះក៏​មិន​ខ្វល់ផងដែរ។ ដូច្នេះនេះគឺជាទង្វើក្លាហានរបស់សាមូរ៉ៃ។

ដោយសារតែមនុស្សម្នាក់ហ៊ានលះបង់ជីវិត សូម្បីតែ​កេរ្តិ៍ឈ្មោះក៏​មិន​ត្រូវ​ការ នេះ​គេ​មិន​ហៅថាស្មោះត្រង់ទេ ប៉ុន្តែគួរ​តែហៅថាសេចក្តី​ស្រលាញ់ហ៊ានលះបង់។ ភាពស្មោះត្រង់គឺជាសេចក្តីស្រលាញ់ដ៏អស្ចារ្យ។

ស្មារតីរបស់សាមូរ៉ៃមិន​ត្រឹម​តែប្រយុទ្ធ ភាពក្លាហានប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីចិត្តស្រលាញ់ពិតផងដែរ។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: