ចូលផ្ទះបាយ​ជាមួយ​នឹង​បងស្រី Aya – Temari Sushi វិធីធ្វើបាយសូ៊សុីបែបជប៉ុន

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ២ នាក់

  • អង្ករធ្វើស៊ូស៊ីពីរកំប៉ុង
  • ទឹក៖ ស្មើនឹងបរិមាណអង្ករ

គ្រឿងផ្សំទី ២

  • ទឹកខ្មះ ៥០មីលីលីត្រ
  • ស្ករ ១+១/២ ស្លាបព្រា
  • អំបិល៖ ១/២ ស្លាបព្រាតូច

Sushi

  • ត្រីសាម៉ុង Sashimi ១/២ ដុំ
  • បង្គា ៤ ទៅ ៥ 
  • ពងត្រី ១/២ ប្រអប់
  • សាច់ផាត់ Prosciutto ១ – ២ បន្ទះ
  • ពងទា ២ គ្រាប់
  • ប្រេង ១ ស្លាបព្រាសម្ល
  • ប្រេងល្ងពណ៌សបន្តិច
  • ត្រសក់ ១ ផ្លែ
  • ថែថាវស្ករ ១ – ២ ផ្លែ
  • ប្រេងឆា ១ ស្លាបព្រា

បន្លែសាឡាត់សម្រាប់​តុបតែង

របៀបធ្វើ៖

ជំហានទី ១៖ លាងអង្ករ ដាក់ទឹកហើយចម្អិនក្នុងចង្ក្រានបាយអគ្គិសនីរយៈពេល ៣០ នាទីទៅ ១ ម៉ោងដូចរបៀបចម្អិនបាយរាល់ថ្ងៃ។

ជំហានទី ២៖ ក្នុង​កំ​ឡុង​ពេល​រង់ចាំបាយ​ឆ្អិនអ្នក​អាចត្រៀម​គ្រឿងផ្សំធ្វើស៊ូស៊ី។

ចំពោះបង្គាគ្រាន់តែ​បេះក្បាលចេញ ទុកសំបក រួចយកពោះវៀនផ្នែក​ខ្នងចេញ បន្ទាប់ពីលាង​សម្អាតដោតឈើចង្កាក់។ ដាំអោយទឹកពុះ​ក្នុង​ឆ្នាំងបន្ទាប់មកបន្ថែម Sake ១ ស្លាបព្រារួចបង្គានឹងមានពណ៌ក្រហមគួរអោយចង់ញ៉ាំ។ ក្រោយរយៈពេល ៣ នាទីបិទចង្រ្កានទុកអោយ​ត្រជាក់រួចយក​ឈើចង្កាក់ចេញ ប្រើកាំបិតហាន់បង្គាថ្នមៗជាបន្ទះ។

ពងទាចៀន៖ ដាក់ស៊ុត​ក្នុង​ចាន​កូរអោយសព្វ ជាពិសេសកូរអោយសព្វស៊ុតផ្នែក​ពណ៌ស បន្ថែម​អំបិលបន្តិចរួចបន្តកូរ។ បន្ទាប់ពីខ្ទះក្តៅចាក់សុ៊តចូលខ្ទះចៀនជាស្រទាប់ស្តើងៗរយៈពេលប្រហែល ១ នាទី។ បន្ទាប់មកបិទចង្ក្រានទុកអោយចុះ​កម្តៅ (ប្រហែល ២-៣ នាទី ។ ពេលសុ៊តត្រជាក់ដាក់ចូលចានរួច​ប្រើទុយូចោះជារង្វង់តូចៗសម្រាប់ធ្វើផ្កា។ ផ្អែកលើចំនួន និង​ទំហំបំណែកស៊ូស៊ីអ្នកអាចលៃបរិមាណស៊ុតតាមនឹង។

ហាន់ថែថាវស្ករជាចំណិតមូលស្តើងធ្វើរូបផ្កា។

ស្រដៀងគ្នាដែរត្រសក់ក៏ហាន់ជាចំណិតស្តើងដែរ។

តម្រាមចំណិតត្រសក់តាមជួរផ្តេក និង​បញ្ឈដូចជាចាក់អាវ។

 

ហាន់ត្រីសាម៉ុងជាចំណិតល្មមហូប។

ជំហានទី ៣៖ រៀបសាឡាត់ដែលលាងចូល។

ជំហានទី ៤៖ បន្ទាប់ពីបាយឆ្អិនចាក់គ្រឿងផ្សំទី ២ ចូលកូរអោយសព្វដើម្បីធ្វើអោយ​គ្រាប់បាយថយ​កម្តៅ។ ពេល​អ្នកយល់ថាបាយ​ថយកម្តៅដាក់លើបាទដៃមូលវាជារង្វង់ ប្រើកម្លាំងដើម្បីច្របាច់បាយអោយណែនតែកុំច្របាច់ខ្លាំងពេកព្រោះខ្លាចគ្រាប់បាយរឹង។ លាយទឹក និងទឹកខ្មេះរួចលាបលើដៃកុំអោយបាយជាប់ដៃ។

យកគ្រឿងផ្សំដែល​រៀបចំរួចរាល់ដាក់លើបាយ វិធីធ្វើអោយ​បាយមាន​រាងមូលគឺត្រូវរុំវាជាមួយ​នឹង​ថង់ប្លាស្ទិច។

បង្គា ត្រីសាមុ៉ង និងសាច់ផាត់ដាក់លើបាយ។

រៀបចំណិតពងទាចៀនពីលើបាយ បន្ថែមល្ងអោយមើលទៅកាន់តែឆ្ងាញ់។

រៀបចំណិតថែថាវស្ករទៅជារូបផ្កាកំពុងរីករួចដាក់លើបាយ បន្ថែម​ចំណិតរង្វង់ពងទាពីលើ។

ត្រសក់ និងពងត្រីសាលម៉ុង៖ ប្រើចំណិតត្រសក់រុំស៊ូស៊ី បន្ទាប់មកប្រើស្លាបព្រាដាក់ពងត្រីសាម៉ុងពីលើ។

ដាក់ចំណិតត្រសក់ដែលបានរៀបពីលើបាយដោយថ្នមៗ។

Temari Sushi:


Temari Sushi ខុសពីសូ៊សុីធម្មតា គ្រឿងផ្សំមានច្រើនប្រភេទ។ អ្នក​អាចជ្រើសរើសគ្រឿងផ្សំតាមចំណូលចិត្តរបស់អ្នក។

ជនជាតិ​ជប៉ុនចូលចិត្ត​ផ្កាសាគូរ៉ារាល់ខែមីនារហូតដល់ខែមេសាគេចាប់ផ្តើមទន្ទឹងរង់ចាំផ្ការីក។ គេចាប់អារម្មណ៍ចំពោះការព្យាករណ៍អាកាសធាតុលើទូរទស្សន៍ឬវិទ្យុដើម្បីរៀបចំកាលវិភាគទៅមើលផ្កា។ ទោះបីរដូវផ្ការីកមានរយៈពេលប្រហែលមួយសប្តាហ៍ ប៉ុន្តែវាពន្លិចនូវទេសភាពដ៏ស្រស់ស្អាត។

“
 ខ្ញុំចូលចិត្តមើលផ្កានៅពេលព្រឹក ប៉ុន្តែ​មើលផ្កានាពេលយប់ក្រោម​ពន្លឺភ្លើងក៏ស្អាតណាស់ដែរ។ អ្នក​អាច​ស្លៀកគីម៉ូណូ ផឹកស្រាជប៉ុន ហើយរីករាយនឹងសម្រស់ផ្កា។ ខ្ញុំកំ​ពុងតែ​ទង្ទឹងរង់ចាំពេលវេលាដ៏ល្អជិតមកដល់”។

ប្រវត្តិរូបសង្ខេប

ធ្វើការនៅ Food Coordinator Aya

ឈ្មោះ និង​ត្រកូល៖ Aya Hayashi

សញ្ជាតិ៖ ជនជាតិជប៉ុន

បញ្ចប់ការសិក្សា៖ វិជ្ជាស្ថាន Egamiryou

ចំណូលចិត្ត៖ Surfing ‍♀️

ឪពុកខ្ញុំគឺជាកសិករម្នាក់ធ្វើស្រែនៅ Hokkaido ចំណែក​ម្តាយ​របស់​ខ្ញុំ​ធំឡើងក្នុង​គ្រួសារអ្នកនេសាទ។ ឪពុកម្តាយរបស់ខ្ញុំបើកហាងកាហ្វេ ដូច្នេះតាំងពីក្មេងខ្ញុំចូលចិត្តវប្បធម៌ម្ហូបអាហាររហូតមកដល់ពេលនេះ។ ខ្ញុំចូលចិត្តម្ហូបជុំវិញពិភពលោកដូចជាថៃឬអ៊ឺរ៉ុបដែលជាកម្លាំងជំរុញឱ្យខ្ញុំព្យាយាមបង្កើនជំនាញរបស់ខ្ញុំ។ ម្ហូបដែល​ខ្ញុំចូលចិត្តគឺនំប៉័ងគ្រាន់តែបន្ថែមគ្រឿងផ្សំផ្សេងទៀតខ្ញុំនឹង​ធ្វើអោយរសជាតិនំប៉័ងកាន់តែឆ្ងាញ់។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: