គូស្វាមីភរិយាជនជាតិជប៉ុនចំណាស់មួយគូរស្លៀកឈុតគូរស្នេហ៍ឡើងគួរអោយស្រលាញ់
“ព្រោះតែយើងទាំងពីរមានសក់ស្កូវដូចគ្នា ពិតជាគួរអោយចាប់អារម្មណ៍បើយើងស្លៀកឈុតគូរស្នេហ៍”
នេះជាការចែករំលេងពីមនុស្សពីរនាក់ដែលល្បីទូទាំងពិភពលោកជាមួយនឹងរូបថតគួរឱ្យស្រឡាញ់ និងឈុតសម្លៀកបំពាក់គូរស្នេហ៍។ ហើយអ្វីដែលពិសេសបំផុតគឺស្ថិតលើអាយុរបស់ពួកគាត់។
អ្នកអាចហៅពួកគេថា “Mr. Bon” và “Mrs. Pon” អ្នកទាំងពីរមានអាយុប្រហែល ៦០ ឆ្នាំ ហើយរៀបការជាង ៣០ ឆ្នាំ។
រូបភាព https://www.buzzfeed.com/jp/eimiyamamitsu/bon-pon-instagram-photos
“ទៅដល់ Ikea ត្រូវស្លៀកឈុតខៀវ”
ប្តីប្រពន្ធមួយគូរនេះចាប់ផ្តើមបង្កើតគណនី Instagram ពេលចៅស្រីណែនាំ។ គាត់ទាំងពីរផ្តើមគំនិតស្លៀកឈុតគូរស្នេហ៍ពេលពណ៌សក់របស់ពួកគាត់ដូចគ្នា។
រូបថតទាំងនេះត្រូវបានថតដោយចៅៗរបស់គាត់ពេលធ្វើដំណើរជាមួយគ្នា។
https://www.instagram.com/p/B56x2WJA70Q/?utm_source=ig_embed
https://www.instagram.com/p/B4cerijAEv0/?utm_source=ig_embed
https://www.instagram.com/p/B1kwr7zAWEQ/?utm_source=ig_embed
https://www.instagram.com/p/Bzax7LaAZzZ/?utm_source=ig_embed
Mrs Pon បានចែករំលែកថា “ពេលខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ខ្មាស់អៀនពេលស្លៀកឈុតគូរ” ។ ប៉ុន្តែមកដល់អាយុនេះគ្មានអ្វីគួរអោយខ្មាសទៀតទេ។
ព្រោះតែរូបភាពដ៏គួរអោយស្រលាញ់គូស្វាមីភរិយានេះមានអ្នក Follow រាប់ពាន់នាក់លើបណ្តាញសង្គម។
Mrs Pon និយាយបន្ថែមថាពួកគេមិនមានក្បួនស្លៀកសម្លៀកបំពាក់ទេគ្រប់យ៉ាងផ្អែកលើអារម្មណ៍។ ពួកគេចូលចិត្តពណ៌លាត ជាពិសេសពណ៌ក្រហម និងខៀវ ដូច្នេះសំលៀកបំពាក់ភាគច្រើនមានពណ៌នេះ។
https://www.instagram.com/p/B6vht2pAD1L/?utm_source=ig_embed
https://www.instagram.com/p/B6U7J8hAeso/?utm_source=ig_embed
គូស្វាមីភរិយាដ៏គួរឱ្យស្រឡាញ់មួយគូរនេះទទួលបានការគាំទ្រជាច្រើនមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកផងដែរ។ មនុស្សមួយចំនួនថែមទាំងគូរ Chibi អោយពួកគាត់ទាំងពីរទៀត។
រូបភាព https://www.buzzfeed.com/jp/eimiyamamitsu/bon-pon-instagram-photos
លោកស្រីបានចែករំលេកថាប្តីគាត់ជាមនុស្សចូលចិត្តធ្វើការ គាត់ចេញពីផ្ទះតាំងពីព្រលឹម ហើយត្រឡប់មកវិញពេលយប់។ គាត់ទាំងពីររៀបការជាមួយគ្នាជិត ៣៧ ឆ្នាំ ប៉ុន្តែនៅជាមួយគ្នាត្រឹមតែរយៈពេល ១/៣ ប៉ុណ្ណោះ។ អ្នកគាំទ្រសង្ឃឹមថាពួកគាត់នឹងចូលនិវត្តន៍ឆាប់ៗ ហើយចំណាយពេលច្រើនជាមួយគ្នា។
“នៅខែមីនានេះយើងនឹងចូលនិវត្តន៍ ខ្ញុំពិតជារីករាយដែលដឹងថានៅទីបំផុតយើងអាចនៅជាមួយគ្នាកាន់តែច្រើន។ យើងរួមគ្នាផ្តល់សុភមង្គល និងរស់នៅយ៉ាងសប្បាយរីករាយជារៀងរហូត”។
Sacchan