តើត្រូវធ្វើយ៉ាងណាដើម្បីយកឈ្នះភោជនីយដ្ឋាន Buffet នៅជប៉ុន ញ៉ាំច្រើន ហើយចំណេញទៀត?
នៅប្រទេសជប៉ុនមានភោជនីយដ្ឋានអាហារប៊ូហ្វេសាច់អាំងជាច្រើន គ្រាន់តែចំណាយប្រាក់តាមការកំណត់អ្នកអាចបរិភោគសាច់ស្រស់តាមដែលខ្លួនចូលចិត្ត។ ដូច្នេះតើញ៉ាំអ្វីអោយល្អ? Karubi (សាច់ឆ្អឹងជំនីរបែបកូរ៉េ) ជាប្រភេទសាច់ដែលមនុស្សគ្រប់គ្នាចូលចិត្ត។
អាហារប៊ូហ្វេសាច់អាំងមានតម្លៃ ៣០០០ យ៉េន។
រូបភាព http://ure.pia.co.jp/articles/-/23649
ទោះបីជាតម្លៃខុសគ្នាក៏អាហារប៊ូហ្វេសាច់អាំងប្រភេទនេះពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ តើអ្នកដឹងពីវិធីញ៉ាំយ៉ាងណាអោយចំណេញទេ? ទោះបីអ្នកញ៉ាំសាច់ ៥០០ ក្រាមឬ ១ គីឡូក៏ភោជនីយដ្ឋានគណនារួចទៅហើយ ពួកគេប្រាកដជាមិនខាតឡើយ។
ជាការពិតណាស់តម្លៃសាច់នៅហាងនីមួយៗមានភាពខុសគ្នា ប៉ុន្តែជាមធ្យមដើម្បីកុំអោយខាតអ្នកត្រូវញ៉ាំយ៉ាងណាអោយសាច់ ១ ក្រាមមានតម្លៃ ១ យ៉េន។
មានតែវិធីនេះទេទើបញ៉ាំមិនខាត។ ប្រសិនបើអ្នកព្យាយាមញ៉ាំសាច់អស់ ១ គីឡូអ្នកអាចយកប្រាក់មកវិញចំនួន ១០០០ យ៉េន។ ប៉ុន្តែមនុស្សធម្មតាម្នាក់ជាមធ្យមមិនអាចបរិភោគសាច់ ១ គីឡូបានទេ។
ដូច្នេះធ្វើយ៉ាងណាយកឈ្នះអាហារប៊ូហ្វេសាច់អាំង?
មុនពេលទទួលទានអាហារប៊ូហ្វេប្រហែល ២០ នាទីអ្នកគួរតែផឹកកាហ្វេខ្មៅមួយពែង។ ជួយសម្រួលដល់ក្រពះ និងបង្កើនចំណង់អាហារ។ ពេលអ្នកទៅញ៉ាំអាហារប៊ូហ្វេគួរតែរំលងអាហារមុននឹង។ ឧទាហរណ៍ប្រសិនបើអ្នកទៅពេលល្ងាចគួរតែរំលងអាហារថ្ងៃត្រង់។
សំណួរបន្ទាប់គឺតើត្រូវរើសសាច់ប្រភេទណា? ប្រភេទសាច់ដែលពេញនិយមបំផុតគឺ Karubi តម្លៃរបស់វាគឺ ០,៧ យ៉េនក្នុង ១ ក្រាម។ យើងនឹងដកប្រភេទសាច់នេះចេញ។
រូបភាព https://www.gyukaku.ne.jp/sp/menu/item/1/2/323
ដូច្នេះចុះអណ្តាតសាច់គោដែលមិត្តនារីចូលចិត្តយ៉ាងម៉េចដែរ?
រូបភាព https://www.gyukaku.ne.jp/sp/menu/item/1/1/10/
មនុស្សគ្រប់គ្នាយល់ថាសាច់ជ្រូកបីជាន់មានតម្លៃថោកជាងសាច់គោ ប៉ុន្តែតម្លៃរបស់វាគឺ ២ យ៉េន / ១ ក្រាម។ ដូច្នេះបើញ៉ាំគួរតែរើសយកសាច់ជ្រូក។
រូបភាព https://www.gyukaku.ne.jp/sp/menu/item/1/7/25/
ក្រៅពីនេះបន្លែមើមនៅជប៉ុនមានតម្លៃថ្លៃ ដូច្នេះអ្នកគួរតែហៅបន្លែមើមសម្រាប់អាំង។
រូបភាព https://www.gyukaku.ne.jp/sp/menu/item/4/40/
ជាពិសេសផ្សិត និងប៉េងប៉ោះ ប៉ុន្តែយើងមកញ៉ាំសាច់អាំចមិនមែនបន្លែទេ។
ស៊ុប និងបង្អែមមានតម្លៃថោកជាងគេបំផុតយល់ល្អគួរតែរំលង។
ទោះជាយ៉ាងនៅតែត្រូវប្រាប់អ្នកថាមិនអាចយកឈ្នះភោជនីយដ្ឋានបានទេ។ ផ្ទុយទៅវិញប្រសិនបើអ្នកញ៉ាំច្រើនពេកអារម្មណ៍ក៏កាន់តែអាក្រក់ទៅៗ មិនអាចធ្វើការបាន។ យល់ល្អបើអ្នកទៅញ៉ាំអាហារប៊ូហ្វេគួរតែញ៉ាំគ្រប់ល្មម។ សូមអញ្ជើញមករីករាយជាមួយសាច់អាំងបែបជប៉ុនកុំគិតអ្វីទាំងអស់។
Kengo Abe