តារាបញ្ចូលសម្លេង Hoshino Rina ចែករំលែកចំណូលចិត្តផ្ទាល់ខ្លួន
នាងខ្ញុំឈ្មោះ Hoshino Rina បច្ចុប្បនជាតារាសម្តែង និងតារាបញ្ចូលសម្លេង។
ប្រសិនបើនិយាយពីចំណង់ចំណូលរបស់ខ្ញុំអ្នកប្រហែលជាយល់ថាចម្លែកបន្តិច។ ចំណូលចិត្តថ្មីៗនេះរបស់ខ្ញុំគឺធ្វើរូបតុក្កតា ដូច្នេះខ្ញុំចង់ចែករំលឹកសមទ្ធផលផ្ទាល់ខ្លួន។ រូបតុក្កតានេះគឺជាតួអង្គនៅក្នុងខ្សែភាពយន្ត Ghibli មានឈ្មោះថា Kaze no Tani no Nausicaä” – រឿង Anime និយាយពីដំណើរផ្សងព្រេងប្រឌិតបែបអាប៉ូលីលីធីដោយអ្នកដឹកនាំរឿង Miyazaki Hayao ។
កាលពីមុនពេលទៅសារមន្ទីរ Ghibli នៅ Mitaka ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពីគំរូសត្វល្អិត Ohm ក្នុងខ្សែភាពយន្ត ហើយសម្រេចជ្រើសយកប្រធានបទគំរូនេះធ្វើជាស្នាដៃដំបូងរបស់ខ្លួន។ ខ្ញុំប្រាប់បុគ្គលិកសារមន្ទីរថា៖
“ខ្ញុំចង់ទិញឈុតតម្រាបរូប Ohm និង Nausicaä ដូចរូបភាពខាងលើ”
បុគ្គលិកឆ្លើយតប “ទោះជាយ៉ាងណារូបគំរូនេះត្រូវធ្វើដោយអ្នកជំនាញ ដូច្នេះគ្រាន់តែជាឯកសារយោងសម្រាប់ភ្ញៀវតែប៉ុណ្ណោះ”។
“តើខ្ញុំត្រូវតម្រាបរូបដោយខ្លួនឯងឬ?”
សម្ភារៈមិនគ្រប់ គ្មានការណែនាំ… កាន់តែមើលស្នាដៃរបស់អ្នកជំនាញតម្រាបរូប មួយសន្ទុះក្រោយមកខ្ញុំយល់ថាគ្មានទំនុកចិត្តទេ។
បន្ទាប់ពីដើរជុំវិញកន្លែងលក់វត្ថុអនុស្សាវរីយ៍របស់សារមន្ទីរប្រហែល ១៥ នាទី ខ្ញុំនៅតែមានអារម្មណ៍ថា Ohm និង Nausicaä ជាតួអង្គដែលគួរអោយស្រលាញ់បំផុត សូម្បីតែខ្សែភាពយន្តក៏ចាប់អារម្មណ៍ណាស់ដែរ។ ដូច្នេះប្រសិនបើខ្ញុំអាចធ្វើគំរូនេះដោយខ្លួនឯងប្រាកដជាសមទ្ធផលមានតែមួយគត់ ទាំងនេះជំរុញអោយខ្ញុំសាកល្បង។ ដូច្នេះលើកដំបូងខ្ញុំទៅហាងទិញឧបករណ៍។
តាំងពីយូរណាស់មកហើយខ្ញុំមានចំណូលចិត្តចំពោះ DIY (Do it yourself – ធ្វើដោយផ្ទាល់ដៃ) ដូច្នេះការប្រមូលរបស់របរចាស់ឬកែលម្អឡើងវិញមិនមែនជារឿងចម្លែកទេ ប៉ុន្តែក្រោយពេលដឹងអំពីគំរូទាំងនេះខ្ញុំដូចជាចូលពិភពមួយថ្មី។ ដោយមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណាខ្ញុំបានសរសេរចំណុចសំខាន់ បន្ទាប់ពីផ្តើមគំនិតខ្ញុំស្វែងរកសម្ភារ និងលាបទឹកថ្នាំសម្រាប់រូបគំរូទាំងនេះ។ ប្រសិនបើអ្នកជំនាញមើលរូបគំរូសុំកុំវាយតម្លៃតឹងរឹងចំពោះសមទ្ធផលដំបូងរបស់ខ្ញុំ។ ខ្ញុំពិតជាចូលចិត្តគំរូរូប Nausicaä ណាស់!
អ្នកដឹកនាំរឿង Miyazaki Hayao បង្កើតស្នាដៃជាច្រើនក្នុងចំណោមនោះមាន “Kaze no Tani no Nausicaä” ។ ខ្សែភាពយន្តនិយាយពីអនាគត ១០០០ ឆ្នាំក្រោយផែនដីត្រូវបំផ្លាញដោយអាវុធក្នុងរយៈពេល៧ ថ្ងៃប៉ុណ្ណោះ។ ក្រោយរយៈពេល ៧ ថ្ងៃព្រៃផ្ទុកជាតិពុល សត្វល្អិតយក្សគំរាមកំហែងចំពោះជីវិតមនុស្ស។ Nausicaä គឺជាព្រះនាងនៃជ្រលងភ្នំខ្យល់ជាអ្នកមានសមត្ថភាពទំនាក់ទំនងជាមួយសត្វល្អិត។ ជាមួយនឹងក្តីស្រមៃមនុស្ស និងសត្វល្អិតអាចរស់នៅជាមួយគ្នា នាងទៅចរចាជាមួយប្រទេសផ្សេងទៀត។ ប៉ុន្តែអ្នកនាំមុខប្រទេសទាំងនេះចង់បំផ្លាញព្រៃពុល។ ដូច្នេះតួនាទីរបស់ Nausicaä ទប់ស្កាត់ផែនការ និងការពារសត្វល្អិត។ ខ្សែភាពយន្តបង្ហាញពីជីវិតរបស់មនុស្សក៏ដូចជាមូលហេតុដែលបណ្តាលអោយមានព្រៃពុល “ក្រោយរយៈពេល ៧ ថ្ងៃ”។ ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តពិតជាអស្ចារ្យណាស់!
ចាប់ពីខែក្រោយខ្ញុំមានគម្រោងថតថ្មីនៅប្រទេសជប៉ុន។ ដូច្នេះខ្ញុំទន្ទឹងរង់ចាំទទួលកម្លាំងចិត្តបន្ថែមពីអ្នកអាន JAPO ។ សូមរង់ចាំអត្ថបទបន្ទាប់របស់ខ្ញុំ!
Twitter: @rinahoshino
Instagram: @officialrinahoshino
Facebook: @officialrinahoshino