គំរូតុក្កតាសើចចំអកអ្នកផឹកស្រវឹងបាត់ម្ចាស់ការដេកនៅតាមផ្លូវ

តើ​អ្នក​ធ្លាប់ឃើញបុគ្គលិកការិយាល័យពាក់ឯកសណ្ឋានដេក​តាមផ្លូវ តាមស្ថានីយ៍រថភ្លើងដែរទេ? ប្រហែលជាពួក​គេ​ពិបាកចិត្តនឹងរឿងអ្វីមួយ​។

ទិដ្ឋភាព​នេះ​ត្រូវ​បានបង្ហាញឡើងវិញតាមរយៈឈុតតុក្កតាជ័រទើបនឹងចេញថ្មីរបស់ Tama-Kyu ។

Series នេះ​មាន​ឈ្មោះថា #YopparaiNau (Yopparai Now – ស្រវឹងនៅពេលនេះ) រួមបញ្ចូលរូបភាពមនុស្សពេល​ស្រវឹងខុសៗគ្នា លក្ខណៈស្រវឹងរបស់តុក្កតា​មិន​ដូចគ្នាទេ។

ខាងក្រោមនេះគឺជាគំរូរូបមួយ​ចំនួន៖

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

តើបុរសម្នាក់នេះគិតយ៉ាងណា​បើគាត់ដឹងថាក្បាលរបស់គាត់ត្រូវ​សង្កត់ពីលើកាលពីម្សិលមិញ។

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

ឬក្បាច់រាំហ៊ីបហបតាមដងផ្លូវ។

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

រាំរហូតដល់​ថ្នាក់បាត់ទាំងខោវែង។

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

នារី​ម្នាក់នេះ​ប្រហែលជាខូចចិត្តស្រមៃថាខ្លួន​កំ​ពុង​ឳបគូស្នេហ៍ហើយមើលទៅ។

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

តើ​នាងកំ​ពុងតែ​ឳបធុង​សំ​រាម​ឬ?

រូបតុក្កតានីមួយៗមាន​តម្លៃ ៣០០ យ៉េន មនុស្សមួយចំនួន​ចូលចិត្តរូបទាំងនេះមិន​មែន​ដោយសារកំ​ប្លែងប៉ុណ្ណោះទេ ព្រោះតែ​យើងអាចដាក់​តាំងបានគ្រប់ទីកន្លែង។

រូបភាព https://prtimes.jp/main/html/rd/p/000002672.000014827.html

បច្ចុប្បន្ន​យុវជន​ជប៉ុនមិន​ផឹក​ស្រវឹងពេកទេ ពួកគេ​ផឹកក្នុងកម្រិតមួយដែលអាចត្រឡប់ទៅផ្ទះបាន។  ដូច្នេះគោល​បំណងនៃរូបតុក្កតាទាំងនេះរំលឹងឡើងវិញពីមនុស្សជំនាន់មុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: