លោកតាជនជាតិជប៉ុនអាយុចំណាស់ជាងគេលើពិភពលោកទទួលមរណភាពនៅជន្មាយុ ១១២ ឆ្នាំ
លោកតា Chitetsu Watanabe ត្រូវបានទទួលស្គាល់ដោយសៀវភៅហ្គីនណេសជាបុរសចំណាស់ជាងគេនៅលើពិភពលោកទទួលមរណភាពនៅខេត្ត Niigata ក្នុងជន្មាយុ ១១២ ឆ្នាំ។
លោកតា Chitetsu Watanabe កើតនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ១៩០៧ គឺជាកូនច្បងក្នុងគ្រួសារមានកូន ៨ នាក់។ គ្រួសាររបស់លោកតាធ្វើកសិកម្មផ្គត់ផ្គង់ក្នុងសង្គ្រាមលោកលើកទី ២ ។
រូបភាព https://nextshark.com/chitetsu-watanabe-worlds-oldest-man-dies/
លោកតាធ្វើការនៅក្នុងរោងចក្រស្ករអស់រយៈពេលច្រើនឆ្នាំ លោកតា Watanabe ចូលចិត្តញ៉ាំរបស់ផ្អែមជាពិសេសចំណីដែលធ្វើពីស្ករត្នោត ហើយមិនចាំបាច់ទំពារច្រើនដូចជានំ Pudding ។
លោកតា Watanabe ជាមួយនឹងភរិយាឈ្មោះ Misue មានកូនចំនួន ៥ នាក់ ចៅចំនួន ១២ នាក់ ចៅទួតចំនួន ១៦ នាក់ និងជីលួតម្នាក់។ កូនប្រសារស្រីឈ្មោះ Yoko ជាប្រពន្ធកូនប្រុសច្បងឈ្មោះ Tetsuo របស់លោកតានិយាយថាលោកតាចូលចិត្តដាំបន្លែ និងផ្លែឈើ ហើយចូលចិត្តដើម Bonsai ។
”អ្នកស្រី Yoko បានចែករំលែក ខ្ញុំរស់នៅជាមួយលោកប៉ារយៈពេលជាង ៥០ ឆ្នាំមកហើយ មិនធ្លាប់ឃើញគាត់និយាយសម្តីខ្លាំងៗឬខឹងឡើយ។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនៗ និងចៅរបស់គាត់។ នៅជាមួយគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំជាផ្នែកមួយនៃគ្រួសារដ៏អស្ចារ្យនេះ។ គាត់តែងតែញញឹមពេលលេងជាមួយចៅ ចៅទួត និងជីលួត” ។
លោកតា Watanabe ត្រូវបានសៀវភៅឯតទគ្គកម្មពិភពលោក Guinness ទទួលស្គាល់ជាបុរសចំណាស់ជាងគេលើពិភពលោកកាលពីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំនេះនៅអាយុ ១១២ ឆ្នាំ និង ៣៤៤ ថ្ងៃ។
ជាអកុសលប៉ុន្មានថ្ងៃក្រោយមកលោកតា Watanabe ទទួលមរណៈភាព។ បន្ទាប់ពីមរណភាពរបស់លោកតាតំណែងបុរសចំណាស់ជាងគេបានក្លាយជាកម្មសិទ្ធិរបស់លោកតា Issaku Tomoe អាយុ ១១០ ឆ្នាំ។ ខណៈដែលមនុស្សចាស់ជាងគេនៅលើពិភពលោកគឺលោកយាយ Kane Tanaka អាយុ ១១៧ ឆ្នាំក៏ជាជនជាតិជប៉ុនផងដែរ។
Sacchan