ទង្វើល្អរបស់ប្រជាជនចិននៅប្រទេសជប៉ុនកំឡុងពេលវីរុសកូរូ៉ណាកំពុងរាតត្បាត
ដោយសារតែផលប៉ះពាល់នៃវីរុសកូរ៉ូណានៅទីក្រុងវ៉ូហាននាពេលថ្មីៗនេះម៉ាសបានក្លាយជាទំនិញកម្រក្នុងប្រទេសជប៉ុន។ ជាពិសេសនៅក្នុងទីក្រុងដែលមានមនុស្សច្រើនកុះករដូចជាតូក្យូឬអូសាកាជាកន្លែងអ្នកត្រូវប្រជ្រៀតលើរថភ្លើង ម៉ាសជាវត្ថុដែលមិនអាចខ្វះបាន។ ក្នុងស្ថានភាពបច្ចុប្បន្នម៉ាសនៅប្រទេសជប៉ុនពិតជាពិបាករកទិញណាស់។
ក្នុងពេលនោះមានជនជាតិចិនមួយចំនួនចេញមកចែកម៉ាសដោយឥតគិតថ្លៃនៅប្រទេសជប៉ុន។
រូបភាព https://9post.tv/284933?fbclid=IwAR0WB9TxCMZuADM-C51y4qrEJmQsl60-HNqrcYYIzCc4n_z5t3LBX7ZRAX0
អក្សរនៅលើក្តារខាងលើត្រូវបានសរសេរជាភាសាជប៉ុន។
ចែកម៉ាសការពារដោយឥតគិតថ្លៃ ផ្តល់អាទិភាពសម្រាប់មនុស្សចាស់ និងជនជាតិជប៉ុន។
នេះជាផលិតផលម៉ាសថ្មីដែលដាក់លក់នៅលើកម្មវិធីរួមមានម៉ាសសម្រាប់មនុស្សពេញវ័យចំនួន ៦០០ ម៉ាស និងម៉ាសសម្រាប់កុមារចំនួន ៥០ ម៉ាស។ ក្នុងមនុស្សម្នាក់អាចទទួលបាន ១ ប្រសិនបើអ្នកកំពុងជួបបញ្ហាក្នុងការទិញម៉ាសអ្នកអាចយកទៅប្រើ។
ប្រទេសចិនខំប្រឹង អរគុណប្រជាជនជប៉ុន
ក្នុងអំឡុងពេលនេះជនជាតិចិនជាច្រើនចាប់ផ្តើមប្រមូលទិញម៉ាសពីគ្រប់ទីកន្លែងជុំវិញពិភពលោករួមទាំងជប៉ុនផងដែរ បណ្តាលអោយមានបញ្ហាកង្វះខាតម៉ាសនៅជប៉ុន។
ម៉្យាងវិញទៀតទង្វើចែកម៉ាសដោយឥតគិតថ្លៃនេះព្រោះតែប្រជាជនចិនដែលរស់នៅប្រទេសជប៉ុនមានបំណងសុំទោសចំពោះបញ្ហាដែលបង្កអោយជនជាតិជប៉ុន។ ជាមួយគ្នានេះដែលពួកគេក៏ចង់អរគុណចំពោះជំនួយពីរដ្ឋាភិបាលជប៉ុនដល់ប្រទេសចិនក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺនេះ។
ស្ថានភាពជំងឺរាតត្បាតនៅប្រទេសចិននៅតែលំបាកខ្លាំង បើនិយាយអោយត្រង់ទៅចិន និងជប៉ុនក៏មិនមានទំនាក់ទំនងការទូតល្អដែរ។ ទោះយ៉ាងណាខ្ញុំពិតជារីករាយប្រសិនបើទង្វើនេះអាចធ្វើអោយទំនាក់ទំនងនយោបាយឯកជនទ្វេភាគីរវាងប្រទេសទាំងពីរប្រសើរឡើង។
មតិមួយចំនួនថានៅពីក្រោយទង្វើនេះទាក់ទងនឹងរដ្ឋាភិបាលចិន។ ទោះយ៉ាងណានេះជាពេលវេលាដែលអ្នកទាំងអស់គ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមិនមែនជាពេលបង្កើនការយល់ច្រឡំឡើយ។
ទោះបីជាយ៉ាងខ្ញុំពិតជាអោយតម្លៃ ហើយរំភើបចំពោះទង្វើរបស់ប្រជាជនចិនទាំងនេះ។
Kengo Abe