ហេតុអ្វីបានជាដាវជប៉ុនត្រូវគេចាត់ទុកជា “ដាវល្អជាងលើពិភពលោក”?
មុនពេលផលិតកាំភ្លើងធំ ដាវគឺជាអាវុធដែលគេប្រើច្រើនបំផុតលើពិភពលោក។ ដាវមានប្រវត្តិនៅបណ្តាប្រទេសអឺរ៉ុប និងចិន ប៉ុន្តែដាវដែលពេញនិយមសព្វថ្ងៃនេះគឺដាវជប៉ុន។
លក្ខណៈពិសេសរបស់ដាវជប៉ុនគឺមុតស្រួច មិនងាយបាក់ និងមិនកោង។
គំរូដើមរបស់ដាវមានតាំងពី ៩០០ ឆ្នាំមុន ហើយ ១០០ ឆ្នាំជាប់ៗគ្នាបានបញ្ជាក់ពីកម្រិតល្អរបស់ដាវជប៉ុន។ តើអ្នកដឹងថាដាវជប៉ុនមានចំណុចពិសេសអ្វីដែរទេ?
១. រូបរាងឆកោណស្មុគស្មាញ
រូបភាព https://togetter.com/li/936552
មុខដាវជប៉ុនត្រូវបានធ្វើតាមវិធីមួយដែលគេហៅថា 鎬作り(Shinogidzukuri) មានរាងឆកោណស្មុគស្មាញដើម្បីបង្កើនកម្លាំងរបស់ដាវ។
២. វត្ថុធាតុដើម និងដំណាក់កាលលុតដែកធ្វើដាវ
រូបភាព https://www.nikkei.com/article/DGXMZO89338520V10C15A7000000/
វត្ថុធាតុដើមសម្រាប់ធ្វើដាវគឺ 玉鋼 (Tamahagane) ជាប្រភេទដែកពិសេស ឆ្លងកាត់ដំណាក់កាលលុតដាវខុសពីដាវធម្មតា មិនលាយស្ពាន់ធ័រជាមួយផូស្វ័រដែលជាសារធាតុធ្វើឲ្យដាវផុយ។ បន្ទាប់មកលាយជាមួយដែករឹងផ្សេងទៀតដើម្បីឲ្យដាវបត់បែនបានល្អ។
ក្រៅពីនេះ ដំណាក់កាលលុតដែកធ្វើដាវមានលក្ខណៈពិសេស។ កម្តៅដែកថែបរួចទុកឲ្យចុះកម្តៅ ធ្វើជំហាននេះឡើងវិញច្រើនដងជួយឲ្យលោហៈកាន់តែរឹង។ ទោះជាយ៉ាងណា បើដែករឹងមិនអាចទ្រាំនឹងកម្លាំងអាចបណ្តាលឲ្យបាក់។ ដូច្នេះអ្នកលត់ដាវរបស់ជប៉ុនធ្វើឲ្យមុខដាវមុតស្រួចប៉ុណ្ណោះ។
ផ្លែដាវដែកថែបដែលលុតច្រើនដងជាកន្លែងមុតបំផុតហៅថា Hamon ។ ផ្នែកនេះមិនត្រឹមតែធ្វើឲ្យដាវខ្លាំងប៉ុណ្ណោះទេ ថែមទាំងមើលទៅស្អាតផងដែរ។
៣. កម្រិតកោងនៃដាវ
រូបភាព https://www.clipstudio.net/oekaki/archives/151803
គែមដាវមានរាងកោងបន្តិច ដោយសារពេលសំលៀងផ្លែដាវច្រើនដង។ ក្រៅពីនេះ ផ្នែកដែលត្រូវសំលៀងអាចបង្កើនបរិមាណកាន់តែក្រាស់ ដូច្នេះដាវរបស់ជប៉ុនមានលក្ខណៈពិសេសបត់បែនបានល្អ។
៤. មានទម្ងន់ស្រាល
រូបភាព https://stonewashersjournal.com/2016/05/09/samuraivsknight/
កាលពីមុនជនជាតិជប៉ុនមានរាងកាយ និងមាឌតូច ពួកគេមិនអាចវាយបំបែកអាវក្រោះដោយប្រើដាវធ្ងន់បានឡើយ។ ដូច្នេះហើយពួកគេរកវិធីផលិតអាវុធមុតស្រួច មិនងាយបាក់ មិនងាយកោង និងមានទម្ងាន់ស្រាល។
ក្រៅពីនេះ ទម្ងាន់ដាវស្រាលមានគុណសម្បត្តិធ្វើឲ្យការវាយប្រហារបានលឿន បើប្រៀបធៀបការប្រយុទ្ធគ្នា ម្ខាងមានអាវុធស្រាលអាចមានប្រៀបជាង។
៥. វិញ្ញាណនៃដាវ
ជនជាតិជប៉ុនមានជំនឿទៅលើសព្វសារពើសុទ្ធតែមានវិញ្ញាណ មានន័យថាដាវក៏មានវិញ្ញាណដែរ។ ចំពោះសាមូរ៉ៃដាវមិនត្រឹមតែជាអាវុធការពារខ្លួនប៉ុណ្ណោះទេ វាជាវិញ្ញាណ ហើយជាអាទិទេពការពារផងដែរ។
សូម្បីតែអ្នកដែលលុតដាវក៏គោរពចំពោះដាវផងដែរ ព្រោះតែផលិតដាវត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន គេចាត់ទុកដូចជាការងារ និងទ្រព្យសម្បត្តិរបស់ខ្លួន។
ដោយសារដំណើរការផលិតមានភាពស្មុគស្មាញ ដូច្នេះដាវជប៉ុនមិនអាចផលិតក្នុងបរិមាណច្រើនទេ។ ជាការពិតក្នុងសមរភូមិអាវុធមានកម្លាំងខ្លាំងអាចផលិតបានច្រើនប្រាកដជានិយមប្រើច្រើនជាង។ ប៉ុន្តែបើជាការប្រយុទ្ធ ១ ទល់នឹង ១ អ្នកប្រាកដជាដឹងថាដាវមួយណាល្អ។
នៅសម័យបុរាណសាមូរ៉ៃឲ្យតម្លៃទៅលើដាវរហូតដល់ថ្នាក់ទោះបីជាមានកាំភ្លើងក៏ដោយ សាមូរ៉ៃម្នាក់នៅតែនិយាយថា “សាមូរ៉ៃត្រូវប្រយុទ្ធគ្នាដោយដាវ” ។
នៅសម័យសន្តិភាពគេនាំគ្នាសរសើរអំពីរូបរាងរបស់ដាវជប៉ុន។ មនុស្សជាច្រើនទិញដាវបុរាណយកមកដាក់តាំង។ បច្ចុប្បន្នជារៀងរាល់ឆ្នាំចំនួនដាវដែលត្រូវបានផលិតមានកំណត់ត្រឹមតែ ២៤ ដាវ ប៉ុន្តែនៅតែបន្តការផលិត។
ដូច្នេះអ្នកប្រហែលជាអាចទិញដាវជប៉ុននាពេលអនាគត។
Kengo Abe