ផ្លាកសញ្ញាណែនាំផ្លូវនៅស្ថានីយ៍រថភ្លើង Shinjuku
ស្ថានីយ៍ Shinjuku ជាស្ថានីយ៍ដែលមមាញឹកបំផុតនៅប្រទេសជប៉ុន។ នៅទីនេះចាំបាច់ត្រូវមានផ្លាកសញ្ញាសម្រាប់ណែនាំផ្លូវ។ ប៉ុន្តែពេលខ្លះផ្លាកសញ្ញាណែនាំនៅទីនោះកាន់តែធ្វើអោយច្របូកច្របល់បន្ថែម។
ការដើរទៅមកនៅស្ថានីយ៍ Shinjuku ដូចជាលេងហ្គេមចូលតួអញ្ចឹង។ ថ្មីៗនេះគណនី Twitter @caffeine528 បានចែករំលេកពេលវេលាដែលគាត់កំពុងតែវង្វេងផ្លូវ។
តើត្រូវទៅទិសខាងណា?
ひと目で分かる新宿駅の異常性 pic.twitter.com/e0GSUxklEr
— コーヒー豆 (@caffeine528) February 22, 2020
តើមាននរណាម្នាក់អាចប្រាប់ផ្លូវអោយខ្ញុំបានទេ? ខ្ញុំដូចជាមិនអាចរកផ្លូវឬកំណត់ទិសដៅឡើយ។
ទោះជាយ៉ាងណាប្រសិនបើអ្នកធ្លាប់ឃើញផែនទីស្ថានីយ៍ Shinjuku អ្នកនឹងយល់ពីអត្ថន័យនៃផ្ទាំងណែនាំខាងលើ។
នៅស្ថានីយ៍ Shinjuku មិនត្រឹមតែមានច្រកទ្វារខាងកើត និងខាងលិចប៉ុណ្ណោះទេ ថែមទាំងមានច្រក Central East Gate និង Central West Gate (ពាក់កណ្តាលខាងកើត និងនិងពាក់ខាងលិច) ផងដែរ។ ប្រសិនបើអ្នកស្ថិតនៅច្រករបៀងភ្ជាប់ពីពាក់កណ្តាលខាងកើត និងនិងពាក់ខាងលិច អ្នកអាចដើរទៅច្រកទ្វារខាងលិចដោយផ្ទាល់។ ផ្នែកខាងក្នុងស្ថានីយ៍រៀបចំជារាងអក្សរ U ដូច្នេះបើអ្នកចង់ទៅខ្លោងទ្វារខាងលិច អ្នកត្រូវដើរអោយផុតរបៀងផ្លូវពាក់កណ្តាលខាងកើត និងនិងពាក់ខាងលិច បត់ឆ្វេងឆ្លងកាត់ទ្វារខាងកើតបន្ទាប់មកបត់ឆ្វេង និងបន្តទៅត្រង់រហូតដល់ឃើញច្រកទ្វារខាងលិច។
សូមក្រឡេកមើលរូបភាពខាងលើ នេះជាផែនទីស្ថានីយ៍ Shinjuku លើគេហទំព័រផ្លូវការ។ រង្វង់ពណ៌ក្រហមជាទ្វារខាងកើត ពណ៌ខៀវជាទ្វារខាងលិច ពណ៌បៃតងជាច្រករបៀងពាក់កណ្តាលខាងកើត និងនិងពាក់ខាងលិច។
រូបភាព https://soranews24.com/2020/02/26/crazy-photo-shows-how-tokyos-shinjuku-station-can-be-as-confusing-as-a-video-game-dungeon/
អាចនិយាយបានថាអ្នកឆ្លងផុតវគ្គទី ១ ផ្លូវស្ថានីយ៍នៅ Shinjuku តោះឥឡូវនេះយើងនឹងចូលវគ្គទី ២ មានឈ្មោះថាស្ថានីយ៍ Shibuya ។
渋谷駅にはまだ勝てませんよ! pic.twitter.com/vOYfLCDt16
— ktgohan (@ktgohan) February 23, 2020
តើអ្នកណាម្នាក់អាចពន្យល់រូបភាពនេះបានទេ? តើបង្គន់នៅពីក្រោយរូបភាពនេះឬ?
Sacchan