បុរសជនជាតិជប៉ុនម្នាក់ត្រូវចោទប្រកាន់ពីបទធ្វើឃាតមិត្តស្រីរបស់ខ្លួននៅ San Jose Airb

បុរសជនជាតិជប៉ុនម្នាក់កំពុងប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើឃាតមិត្តស្រីរបស់ខ្លួននៅ Airbnb San Jose រដ្ឋ California ។

បុរសម្នាក់ឈ្មោះ Ryoichi Fuseya អាយុ ២៥ ឆ្នាំត្រូវគេចាប់ខ្លួននៅថ្ងៃទី ១៩ ខែកុម្ភៈ បន្ទាប់ពីមិត្តស្រីរបស់គាត់ឈ្មោះ Yuiko Takaoka អាយុ ២៦ ឆ្នាំ ត្រូវគេប្រទះឃើញដេកស្លាប់នៅផ្ទះជួលមួយតាមផ្លូវ Mountain View នៅ East Foothills សង្កាត់ San Jose, California ។

សាកសពរបស់ជនរងគ្រោះឈ្មោះ Takaoka ជាជនជាតិជប៉ុនមានគ្របភួយពីលើពេញទៅដោយឈាម លោក Michael Leslie ប្រធានប៉ូលីសបានអោយ​ដឹងក្រោមចង្កាមាន​របួសច្រើន។

ក្រៅពីនេះប៉ូលីសក៏បានរកឃើញតម្រុយផ្សេងក្នុងបន្ទប់ដូចជារូបថតរបស់​អ្នក​ទាំងពីរ សារផ្ញើទៅអោយ Fuseya និងកាំបិតផ្ទះបាយប្រឡាក់ឈាមដែលគេចាត់ទុកជាអាវុធបង្ក។

រូបភាព https://nextshark.com/airbnb-murder-japanese-man-girlfriend/

តាមការស៊ើបអង្កេតដំបូងបង្ហាញថារថយន្តម៉ាក Toyota Prius របស់ជនរងគ្រោះដែលបាត់ត្រូវបានរកឃើញនៅផ្ទះម្តាយរបស់ Fuseya នៅ San Lorenzo ចម្ងាយពី San Jose ប្រហែល​ ៣០ នាទីជិះរថយន្ត។

អ្វីដែល​ចម្លែកក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញទ្រព្យសម្បត្តិណាមួយជាកម្មសិទ្ធិរបស់ Fuseya ឡើយ ប្រហែល​គាត់​បានចាកចេញពីកន្លែងកើតហេតុដោយយករបស់របរទាំងអស់របស់គាត់ចេញ។

លោក Fuseya ត្រូវចោទប្រកាន់នៅតុលាការកំពូល Santa Clara កាលពីថ្ងៃទី ២១ ខែកុម្ភៈពីបទមនុស្សឃាតដោយប្រើអាវុធ។ រហូតមកដល់ពេលនេះមិនមានសកម្មភាព​ផ្សេង​ត្រូវ​បាន​កត់​ត្រាទេ។

បច្ចុប្បន្នជនជាប់ចោទកំពុងត្រូវឃុំខ្លួននៅពន្ធនាគារធំរបស់ Santa Clara មិន​អាចដោះលែងបណ្តោះអាសន្នរង់ចាំការជំនុំជម្រះនៅខែក្រោយឡើយ។

ម្ចាស់ Airbnb ជាអ្នក​រស់​នៅ​ក្នុងផ្ទះទល់មុខបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីឧប្បត្តិហេតុនេះទេ។ ក្រៅពីនេះ Airbnb បានដកផ្ទះជាកន្លែងកើតហេតុ​ចេញពីបញ្ជីស្វែងរក​បណ្តោះអាសន្ន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: