ភាពស្រស់ស្អាតនៃប្រាសាទបុរាណ Kyoto ក្រោមទិដ្ឋភាពព្រិលធ្លាក់
ប្រាសាទ និងវត្តអារាមនានានៅប្រទេសជប៉ុនបង្ហាញពីអារម្មណ៍ដ៏អាថ៌កំបាំង ជាមួយនឹងភាពទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកពីជុំវិញពិភពលោក។ នាំមកនូវអារម្មណ៍អស្ចារ្យដែលមិនអាចបំភ្លេចបាន ចាប់យកទិដ្ឋភាពស្រស់ស្អាត។
អ្នកថតរូបជនជាតិជប៉ុនម្នាក់ @wasabitool បានចាប់យកពេលវេលាដ៏ស្រស់ស្អាតនៃប្រាសាទបុរាណរបស់រដ្ឋធានីក្យូតូក្នុងរដូវព្រិលធ្លាក់។
តោះយើងនឹងគយគន់ទាំងអស់គ្នា!
នេះជារូបភាពទេសភាពសួនច្បារនៅប្រាសាទ Hosen-in គ្របដណ្តប់ទៅដោយព្រិល។
京都宝泉院の雪景色
部屋越しの銀世界が美しい pic.twitter.com/CxaCCV01KQ— wasabitool (@wasabitool) February 10, 2020
ប្រាសាទ Hosen-in មិនត្រឹមតែល្បីដោយសារសួនច្បារប៉ុណ្ណោះទេ ថែមទាំងមានឈ្មោះហៅថា “ឈាម” ដែលអ្នកស្រុកដាក់អោយ។ ហេតុតែអ្នកស្រុកហៅបែបនេះដោយសារពិដានឈើមានស្នាមឈាមរបស់សាមូរ៉ៃ។
ពេលថ្ងៃពន្លឺព្រះអាទិត្យជះមកសួនច្បារធ្វើអោយទេសភាពមើលទៅស្អាត គ្របដណ្តប់ទៅដោយព្រិលទេសភាពកាន់តែស្អាតថែមមួយកម្រិតទៀត។
កន្លែងមួយទៀតទាក់ទាញអ្នកថតរូបគឺទីសក្ការៈ Kyoto Kifune ។
ទីសក្ការៈ Kifune មានទីតាំងស្ថិតនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយលើភ្នំភាគខាងជើងនៃក្យូតូ ជាមួយនឹងជណ្តើរលម្អទៅដោយចង្កៀងឈើបែបជប៉ុន។ ពន្លឺភ្លឺរហូតដល់ម៉ោង ៨ យប់ថ្ងៃសៅរ៍ ពេលព្រិលធ្លាក់ចន្លោះថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ។
ក្រៅពីនេះអ្នកថតរូបក៏បានថតរូបព្រិលជាច្រើនកន្លែងផ្សេងទៀតនៃប្រទេសជប៉ុន។ រូបដែលស្អាតបំផុតគឺផ្កាសាគូរ៉ាចាប់រីកមុនគេពេលព្រិលនៅតែមិនទាន់រលាយផង។
រូបថតនៅឧទ្យានវិមាន Osaka
ប្រសិនបើអ្នកមិនអាចធ្វើដំណើរទៅប្រទេសជប៉ុនក្នុងកំឡុងពេលនេះ អ្នកអាចមើលរូបភាពដ៏ស្រស់ស្អាតទាំងនេះនៅផ្ទះ។
អ្នកអាចមើលរូបថតស្រស់ស្អាតបន្ថែមទៀតនៅទីនេះ Twitter និង Instagram ។
Sacchan