អត្តន័យនៃឥរិយាបថឳនក្បាលរបស់ប្រជាជនជប៉ុន

ប្រជាជន​ជប៉ុន​មិន​ត្រឹម​តែ​ឳនក្បាលពេល​សុំ​ទោស​ប៉ុណ្ណោះទេ​ ពួកគេឳនក្បាលបង្ហាញពីការដឹងគុណ ឬសូម្បី​តែ​​ពេល​និយាយ​ទូរស័ព្ទក៏​ឳនក្បាលផងដែរ។ ចំពោះជនបរទេសកាយវិការនេះពិតជាគួរឲ្យអស់សំណើច ប៉ុន្តែសម្រាប់​ប្រជាជនជប៉ុនវាជារឿងធម្មតាដូចជាទម្លាប់ទៅហើយ។

ប្រសិនបើអ្នកចង់រស់នៅដូចជាប្រជាជនជប៉ុន អ្នក​គួរតែ​រៀន​ឳនក្បាលដូចអ្នក​ស្រុកជប៉ុន។ ឳនក្បាលសុំទោសហាក់ដូចជាសាមញ្ញ ប៉ុន្តែមាន ៥ ប្រភេទខុសៗគ្នា។

១. 会釈 (Eshaku) – ឱនក្បាល ១៥ ដឺក្រេ

រូបភាព https://gimon-sukkiri.jp/bow/

នេះជារបៀបឳនក្បាលដែលសាមញ្ញបំផុត មិនមែនមានន័យថាសុំទោសនោះទេ។

រូបភាពនេះមើលទៅហាក់ដូចជាតឹងតែងបន្តិច ប៉ុន្តែនោះគ្រាន់តែជាវិធីឳនក្បាលគោរពរបស់ជនជាតិជប៉ុនប៉ុណ្ណោះ។ ឳនក្បាលបែប Eshaku ត្រូវឳន ១៥ ដឺក្រេ។ បន្ទាប់ពី​ងើប​ឡើងមើលមុខ​ភាគី​រួចនិយាយថា “Konnichiwa”  (ជំរាបសួរ) ជាមួយ​នឹង​ស្នាមញញឹម។ ត្រូវ​ចាំថាពេល​និយាយ​ងក់ក្បាលបន្តិច ចំណុចសំខាន់គឺស្នាមញញឹម។

សូមកុំ​ឳនក្បាល​ខ្លាំងពេកព្រោះវាបង្ហាញថាអ្នក​មាន​អារម្មណ៍សោក​ស្តាយ​រឿងអ្វី​មួយ​ធ្វើ​អោយ​អ្នក​ទាំង​ពីរទើសទាល់។

២. 黙礼 (Mokurei) – ឱនក្បាល ៣០ ដឺក្រេ

រូបភាព https://www.kyodo.co.jp/photo-archive/royalmarriage55/attachment/%C2%8B%C2%8Fe%C2%8C§%C2%82i%C2%94i%C2%8Dd%C2%92n%C2%82a%C2%96u%C2%97c/

នេះជារបៀបឳនក្បាលស្ងប់ស្ងាត់។

នៅក្នុង​រូបភាពអធិរាជកំពុងឳនក្បាលចំពោះជនរងគ្រោះដោយសាររលកយក្សស៊ូណាមិ។ អត្តន័យឳនក្បាលទីពីរនេះផ្លូវ​ការជាងរបៀបទីមួយ​ប្រហែល ៣០ ដឺក្រេ។

អ្នក​អាចឳនក្បាលកម្រិត​ ៣០ ដឺក្រេដើម្បីបង្ហាញការគោរពដល់ថ្នាក់ខ្ពស់។

ឱនយឺតៗ បន្ទាប់ពីឳនបាន ៣០ ដឺក្រេទុករយៈពេល ៣ វិនាទីមុន​ពេល​ងើបមកវិញ។

៣. 目礼 (Mokurei) – ប្រើភ្នែក​សម្តែង​ការគោរព

រូបភាព https://www.sojo-u.ac.jp/student_life/achievement/circle/athlete/kendo/

នេះជារបៀបស្វាគមន៍ដែល​គេ​ប្រើ​ក្នុងកីឡា Kendo របស់ជប៉ុន។

មុនពេលប្រកួតអ្នកលេងទាំងពីរឳនក្បាលដាក់គ្នាដើម្បីបង្ហាញការគោរព ប៉ុន្តែក្រសែភ្នែករបស់ពួកគេនៅតែមើលទៅភាគី។

កីឡាសព្វថ្ងៃនេះមិនគ្រោះថ្នាក់ដូចពីមុនទេ ព្រោះតែប្រភេទកីឡាក្បាច់គុណពីមុន​ត្រូវប្តូរជីវិត ប្រសិន​បើ​អ្នក​មិន​មើល​ភាគីអ្នកអាចត្រូវគេសម្លាប់។

ក្រៅពីនេះគេគិតថាបុរសដែលទាក់​ទាញម្នាក់គ្រាន់តែក្រឡេកមើលក៏ជាការគោរពផងដែរ។

៤. 最敬礼 (Saikeirei) – ឱនក្បាល ៤៥ ដឺក្រេ

រូបភាព https://allabout.co.jp/gm/gc/425624/photo/1517272/

នេះជារបៀបឳនក្បាលដែលពេញ​និយមបំផុតរួមទាំងអត្តន័យសុំអភ័យទោសចំពោះភាគី។ របៀបឳនក្បាលបែបនេះ​សម្តែងការគោរព។

ឥរិយាបថឳនក្បាល​ទាប បណ្តឹងពោះនិយាយថា “Moushiwakearimasen” (របៀបនិយាយគួរសម “ខ្ញុំសុំទោស”) មុនទើបឳនក្បាលរបស់អ្នកចុះ។

សូមប្រយ័ត្នកុំឱនទាបជាង ៤៥ ដឺក្រេព្រោះភាគី​អាចយល់ថាឥរិយាបថឳនក្បាលរបស់​អ្នក​ដូចជាលេងសើច។ ធ្វើអោយការឈ្លោះប្រកែកគ្នាកាន់តែ​ធ្ងន់ធ្ងរ។

រូបភាព https://blog.opus21.net/post-0-523/

៥. 叩頭 (Koutou) – ឳនក្បាលដល់ក្រោម

រូបភាព https://toyokeizai.net/articles/-/51561

គេហៅថា 土下座 (Dogeza) – លុតជង្គង់សុំទោស។ នេះជាកម្រិតឳនក្បាលធ្ងន់បំផុត។ ដោយសារក្បាលត្រូវឳនដល់ដី គ្មាន​របៀបផ្សេងទាបជាងទេ។ កាលពីសម័យ​បុរាណក្រៅពីឳនក្បាលដល់ដីនៅមាន​ពិធីវះពោះ។

ប្រសិន​បើ​អ្នក​ប្រព្រឹត្តកំ​ហុស​ធ្ងន់ទើបប្រើវិធី​ឳនក្បាលដល់ដីបែប​នេះដើម្បីសុំទោស។ ប៉ុន្តែ​បើ​ឳនក្បាលច្រើន​ដងវាដូចជាគ្មាន​ចិត្ត​ស្មោះ។

ទោះជាយ៉ាង​ណា​ថ្មីៗនេះ​មនុស្សជាច្រើន​អាស្រ័យ​លើរបៀបសុំទោសនេះ​ពេក។

តើអ្នកយល់ពីរបៀបឱនក្បាលបែបជប៉ុនទេ? របៀបឳនក្បាលពេល​ហៅទូរស័ព្ទដូចជាទម្លាប់ជាង។ ដោយសារតែ​ទម្លាប់ឳនក្បាលពេលគោរព និង​ពេលសុំទោសធ្វើអោយជនជាតិ​ជប៉ុនឳនក្បាលមិន​ដឹងខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: