ណែនាំអំពី Apps ទូរស័ព្ទដែលអ្នកគួរតែទាញមកប្រើពេលធ្វើដំណើរឬរស់នៅប្រទេសជប៉ុន

សព្វថ្ងៃមនុស្សគ្រប់គ្នាប្រហែលជាមានទូរស័ព្ទវៃឆ្លាតមានកម្មវិធី និងមុខងារជាច្រើនបញ្ចូលគ្នា។ កម្មវិធីក្នុងទូរស័ព្ទអាចជួយអោយការធ្វើដំណើរឬការរស់នៅរបស់អ្នកនៅជប៉ុនកាន់តែងាយស្រួល។

ធ្វើដំណើរកំសាន្តឬរស់នៅគ្រប់ទីកន្លែង ប្រសិន​បើ​អ្នក​មិន​ស្គាល់កន្លែង អ្នក​ត្រូវ​ប្រើកម្មវិធីជំនួយ​ណែនាំអំពីការធ្វើ​ដំណើរ កន្លែងកំ​សាន្តមួយ​ចំនួន ហាងលក់ទំនិញ និងម៉ាស៊ីនអេធីអឹមក៏សំខាន់ណាស់ដែរ។

នេះគឺជាកម្មវិធីទូរស័ព្ទអាចមានប្រយោជន៍សម្រាប់អ្នក៖

រូបភាព https://grapee.jp/en/132964

១. Line

ប្រសិនបើអ្នកជាជនជាតិជប៉ុនអ្នកប្រហែលជាដឹងថាភាគច្រើនគេប្រើ Line ដើម្បីទំនាក់ទំនងជាមួយ​គ្នា គេមិន​និយមប្រើហ្វេសប៊ុកដូចយើងឡើយ។ ជាការពិតណាស់ហ្វេសប៊ុកក៏សំខាន់​ណាស់ដែរ ប៉ុន្តែ Line នៅតែច្រើនជាង។ ការបង្កើតគណនីនៅលើ Line ងាយ​ស្រួល និងឥតគិតថ្លៃ។

រូបភាព https://creator.line.me/en/

អ្នកអាចបន្ថែមមិត្តភក្តិដោយ​ប្រើកូដ QR លេខទូរស័ព្ទឬស្វែងរកតាមលេខ ID ។ ក្រៅពីនេះមាន Stamp និង Sticker (ផ្ទាំងរូបសញ្ញា) របស់ Line មានភាពរស់រវើក និងគួរឱ្យស្រឡាញ់ផងដែរ។ ទោះជាយ៉ាងណា Sticker បិទទាំងនេះអាចខុសគ្នាទៅតាមតំបន់។

២. YureKuru 

រូបភាព http://www.naharnet.com/stories/en/214046

ប្រទេសជប៉ុន​តែងតែ​មាន​រញ្ជួយដីដូច្នេះឧបករណ៍ប្រកាសគ្រោះមហន្តរាយមិន​អាច​ខ្វះ​បាន​ទេពេល​អ្នក​កំ​ពុង​ស្ថិត​នៅប្រទេស​ជប៉ុន​។ Apps YureKuru អាច​បញ្ចូន​ដំ​ណឹងអំពីរញ្ជួយដី ហើយណែនាំអ្នកអ្វីដែលត្រូវ​ធ្វើពេល​មា​ន​អា​សន្ន។ នៅពេលអ្នកបើកកម្មវិធី អ្នកនឹងឃើញផែនទីបង្ហាញពីរញ្ជួយដីទាំងអស់ដែលកើតឡើងក្នុងមួយថ្ងៃ។

៣. Google Maps

រូបភាព https://www.pinterest.com/pin/370421138075032875/

Google Maps គឺជាកម្មវិធីដែល​មនុស្សគ្រប់គ្នា​សុទ្ធ​តែ​ស្គាល់ ហើយវាពិតជាចាំបាច់ណាស់។ ក្រៅពីនេះ​នៅ​មាន​កម្មវិធី​មួយ​ទៀតគឺ Waze ប៉ុន្តែសម្រាប់តែអ្នកបើកបររថយន្តប៉ុណ្ណោះ។ ប្រសិនបើអ្នកមានប័ណ្ណបើកបរហើយ​ជួល​ឡាននៅជប៉ុនអ្នកអាចទាញយកកម្មវិធី Waze ដើម្បីប្រើ។

៤. HyperDia 

រូបភាព https://www.thepoortraveler.net/2018/02/how-to-use-hyperdia/

ប្រព័ន្ធរថភ្លើងនៅជប៉ុនស្មុគស្មាញណាស់ដូច្នេះអ្នកត្រូវការ HyperDia ដើម្បីរក​មើល។ លើសពីនេះបើអ្នក​ចេះភាសា​ជប៉ុនអ្នកអាចប្រើ 乗換案内 (norikae annai) ។

៥. Bus Navitime

រូបភាព http://corporate.navitime.co.jp/en/topics/topics/201708/08_4189.html

ប្រសិនបើអ្នកមិនចង់ជិះរថភ្លើងអ្នកអាចប្រើមធ្យោបាយធ្វើដំណើរសាធារណៈផ្សេងទៀតដូចជាឡានក្រុង ហើយកម្មវិធីនេះនឹងជួយអ្នករកមើលកាលវិភាគឡានក្រុង។

៦. Yelp

រូបភាព https://thenextweb.com/asia/2014/04/09/yelp-goes-live-in-japan-its-second-country-launch-in-asia/

ពេលទៅប្រទេសជប៉ុនប្រាកដជាមិនអាចខកខានកន្លែងកំ​សាន្ត និងភោជនីយដ្ឋានល្បីៗសម្រាប់​ភ្លក់ម្ហូបនោះទេ។ Yelp នឹង​ផ្តល់យោបល់ដ៏ល្អសម្រាប់​អ្នក​។ ប្រសិន​បើ​អ្នក​ហូបអាហារបួសអ្នក​អាចប្រើកម្មវិធី Apps Happy Cow! 

៧. Visit a City

រូបភាព https://allaboutplanners.com.au/my-all-time-favorite-trip-planning-tool-visit-a-city/

Visit a City គឺជាកម្មវិធីមួយ​អាចប្រើ offline ជួយកំ​ណត់​កាលវិភាគ​ធ្វើ​ដំ​ណើ​រយ៉ាង​ងាយ​ស្រួល​បំ​ផុត​។

៨. Showaround

រូបភាព https://chi-nese.com/showaround-app-review/

ប្រសិនបើអ្នកចាប់អារម្មណ៍កន្លែងដែល​ពិសេសប្លែកឬចង់អោយ​អ្នក​ស្រុកណែនាំ នេះគឺជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកស្វែងរកការណែនាំក្នុង local guide ។ អស្ចារ្យណាស់មែនទេ? មិនត្រឹមតែអាចទៅកន្លែងដែល​ប្លែកប៉ុណ្ណោះទេ ថែមទាំងជួយអ្នកបង្កើតមិត្តភាពជាមួយ​អ្នក​ស្រុក​ផងដែរ។

៩. PrintSmash

រូបភាព https://apps.apple.com/jp/app/printsmash/id551942662?l=en

ប្រសិនបើអ្នកប្រញាប់ថតចម្លងអ្វី​មួយ​អ្នកមិនចាំបាច់ទៅហាងថតចម្លងដូចនៅស្រុកយើងទេ។ អ្នកអាច​ទាញ​យក​កម្មវិធីនេះហើយចូលទៅកាន់ហាងលក់ទំនិញគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន។ សេវាកម្មថតចម្លង 7-Eleven មានគ្រប់គ្រាន់។ នៅទីនោះអ្នកអាចថតចម្លងរូបថត បោះពុម្ពឯកសារ អត្តសញ្ញាណប័ណ្ណ -ល- ។

១០. Duolingo

រូបភាព https://soranews24.com/2017/05/19/duolingo-free-language-learning-app-released-their-first-japanese-lessons-so-we-tested-them-out/

អ្នក​ទៅជប៉ុន​លើកដំ​បូង​ហើយមិន​ចេះ​ភាសាជប៉ុន ប៉ុន្តែអ្នកចង់សាកល្បងប្រាស្រ័យទាក់ទងជាមួយអ្នកស្រុកមិន​ចាំបាច់​ប្រើកម្មវិធី Google Translate ទេ។ អ្នកអាចប្រើ  download Duolingo ដើម្បីសាកល្បងទំនាក់ទំនង កម្ម​វិធី​នេះក៏មានជាភាសាផ្សេងទៀតដែរ។

១១. Eiga Rando (映画ランド)

រូបភាព https://prtimes.jp/main/html/rd/p/000000007.000010933.html

ប្រសិនបើអ្នកចង់ទៅរោងភាពយន្តនៅប្រទេសជប៉ុន នេះជាកម្មវិធី​រោងភាពយន្តទាំងអស់ ម៉ោងបញ្ចាំង ពិនិត្យឡើងវិញខ្សែភាពយន្តទាំងអស់ដែលកំពុងចាក់បញ្ចាំង។ ប្រសិន​បើ​អ្នក​ចូល​ចិត្តមើល​ខ្សែភាព​យន្ត នេះគឺជាកម្មវិធីល្អសម្រាប់​អ្នក​។

១២. TDR Alert

រូបភាព https://gehack.com/app/tdr-alert/1139713611

អ្នក​ចូលចិត្ត Disney ហើយចង់ទៅលេង Tokyo Disneyland ។ ប៉ុន្តែ​កន្លែងនេះធំទូលាយ​ណាស់បើ​អ្នក​ដើរដោយ​គ្មាន​ជំនួយ​ប្រាកដជាមិន​អាចទៅបាន​ច្រើន​កន្លែងឡើយ។ TDR Alert ជួយ​អ្នក​ពិនិត្យ​ចំនួន​ភ្ញៀវ មើល​ផែន​ទី ពេល​វេលាបិទ ព័ត៌មាន​ក្បួន​ដង្ហែរ និងភោជនីយដ្ឋាន -ល- ។

តោះត្រៀមសម្រាប់​ដំ​ណើរ​កំ​សាន្ត​ទៅកាន់ប្រទេសជប៉ុនដើម្បីទទួលបានបទពិសោធន៍ពេញលេញទាំងអស់គ្នា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: