សារមន្ទីរ Ghibli បិទបណ្តោះអាសន្នដោយសារការរាលដាលនៃវីរុសកូរ៉ូណា
ព័ត៌មានសារមន្ទីរបិទទ្វារបណ្តោះអាសន្នធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
ជាមួយនឹងករណីឆ្លងវីរុសកូរ៉ូណាចំនួន ៧៧០ ករណីត្រូវបានកត់សម្គាល់នៅក្នុងប្រទេសជប៉ុននាពេលរសៀលថ្ងៃអាទិត្យទី ២៣ ខែកុម្ភៈក្នុងនោះមានករណីចំនួន ៦៣៤ ករណីចេញពីនាវាទេសចរណ៍ Diamond Princess ចតនៅកំពង់ផែ Yokohama រដ្ឋាភិបាលបារម្ភថាចំនួនអ្នកឆ្លងកើនឡើងបណ្តាលឱ្យមានការលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងការរឹតត្បិតហ្វូងមនុស្សនៅទូទាំងប្រទេស។
សារមន្ទីរ Ghibli នៅ Mikata ទីក្រុងតូក្យូក៏បានអនុវត្តវិធានការណ៍ទប់ស្កាត់ការឆ្លងដោយបិទបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ១៧ ខែមីនា។
រូបភាព https://soranews24.com/2020/02/24/studio-ghibli-museum-closes-due-to-coronavirus-fears/
សារមន្ទីរ Ghibli គឺជាកន្លែងដែលល្បីទាក់ទាញភ្ញៀវទេសចរណ៍បំផុតនៅក្នុងទីក្រុង ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាងមួយពាន់នាក់ជារៀងរាល់ថ្ងៃ ដូច្នេះកន្លែងនេះអាចក្លាយជាកន្លែងឆ្លងវីរុសកូរ៉ូណាខ្ពស់។
សមត្ថកិច្ចជប៉ុនមិនទាន់កំណត់ផ្លូវឆ្លងវីរុសកូរ៉ូណានៅឡើយទេ រដ្ឋាភិបាលក្រុងតូក្យូបានកំណត់ថារយៈពេល ៣ សប្តាហ៍ខាងមុខជារយៈពេលដ៏សំខាន់ដើម្បីការពារការរីករាលដាលនៃវីរុសនៅប្រទេសជប៉ុន។
ហេតុនេះរដ្ឋាភិបាលនិយាយថាខ្លួនគ្រោងនឹងពន្យារពេលឬលុបចោលព្រឹត្តិការណ៍ទ្រង់ទ្រាយធំនៅទីក្រុងតូក្យូ។ ជាការឆ្លើយតបចំពោះសេចក្តីសម្រេចនេះ បន្ទាប់ពីការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុង Mitaka សារមន្ទីរ Ghibli បានសម្រេចចិត្តបិទបណ្តោះអាសន្ន។
សារមន្ទីរ Ghibli បានប្រកាសបិទបណ្តោះអាសន្ននៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភៈដោយបញ្ជាក់ការសុំទោសថា៖
“យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកដែលចង់មកទស្សនាសារមន្ទីរ ទោះជាយ៉ាងណាយើងនឹងបន្តសង្កេតមើលស្ថានការណ៍ដើម្បីធ្វើការសម្រេចចិត្តនាពេលខាងមុខ។ សូមធ្វើការ update ព័ត៌មាននៅលើគេហទំព័រ។ យើងនឹងជូនដំណឹងដល់អ្នកនៅពេលមានគម្រោងរបន្ថែម” ។
សារមន្ទីរ Ghibli និយាយថាខ្លួននឹងផ្ទេរប្រាក់ត្រឡប់វិញដល់អ្នកដែលបានកក់សំបុត្រចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ១៧ ខែមីនា។ ព័ត៌មានលំអិតនៃដំណើរការសងប្រាក់វិញនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។
Sacchan